ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រៀប​ចំ​​​​ដំណើរ​​មក​ដល់​​របស់​សហ​ចៅ​ក្រម​​​​ស៊ើប​​​អង្កេត​​អន្ត​​រ​ជាតិ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ៖ ​​យោ​ង​​តាម​​​សេច​ក្តី​​​ប្រកាស​ព័ត៌​មាន​​​របស់​សាលា​ក្តី​​ខ្មែរ​ក្រហមចុះ​​​​ថ្ងៃ​​ទី​៣០​ កក្កដា ​​​បាន​សរសេរ​​ថា ថ្ងៃទី​​​១២ ​កក្កដា ​ឆ្នាំ​​២០១២ ​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ​បាន​​​ជូន​ដំណឹង​​ទៅ​​អង្គ​ការ​​​សហ​ប្រជាជាតិ​​អំពី​សេច​ក្តី ​​សម្រេច​​របស់​​​ឧត្ត​ម​​​​​​​ក្រុម​ប្រឹក្សា​​​នៃ​អង្គ​ចៅ​ក្រម​​​​​​​នៃ​ព្រះ​​​រាជា​ណា​ចក្រ​​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​​​២០ ​​មិថុនា ​ឆ្នាំ​២០១២ ​ដែល​​​បា​ន​តែង​​តាំង​​​​សហ​ចៅ​ក្រមស៊ើប​អង្កេត​អន្ត​រ​ជាតិ​​ លោក ម៉ាក ​ហាម៉ុន ​ជន​ជាតិ​​​អាមេ​រិក​​ និង​សហ​ចៅ​ក្រម​​​ស៊ើបបម្រុង​​​អន្ត​​រ​ជាតិ​​​ លោក អូលីវីយេ​ បូរ៉ាឡេត​ ជន​ជាតិ​​បារាំង​ នៅ​អង្គ​ប្រជុំ​​ជម្រះ​​វិសាមញ្ញ​ក្នុង​​តុលាការ​​​កម្ពុជា (អ.វ.ត.ក)។

​​អង្គ​ការ​​​​សហ​ប្រជាជាតិ​​កំពុង​​​តែ​រៀប​ចំ​​​ការ​ចេញ​​ដំណើរ​​​របស់​លោក​​ ហាម៉ុន មក​កាន់​​​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាប់​​​ផ្តើម​បំពេញ​​ការ​ងារ​​​របស់​លោក​ ។ ការ​ចាប់​ផ្តើម​​​ការ​ងារ​​របស់​លោក​​ ហាម៉ុន ​​នឹង​ធ្វើ​​ឱ្យ​​អ.វ.ត.ក អាច​បន្ត​កិច្ច​ការ​ដ៏​​សំខាន់​​​របស់​ខ្លួន​​​​ក្នុង​ការ​ដាក់​​​ឱ្យ​ទទួល​​​​ខុស​ត្រូវ​​របស់​​ឧក្រិដ្ឋកម្ម​​ ដែល​ត្រូវ​​​បាន​ប្រព្រឹត្ត​​​ក្នុង​អំឡុង​​​រប​ប​កម្ពុជា​​​ប្រជាធិប​តេយ្យ​ ៕