ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តទេសចរណ៍​​វៀត​ណាម​​43​គ្រឿង​​ចេញពី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថយន្តទេស​ចរណ៍​ជន​ជាតិ​វៀតណាម​ចេញពី​​ប្រទេស​ថៃ​​ចូល​មក​កម្ពុជា​តាម​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩​ ​កក្កដា ​​។ ​តាមប្រភព​ព័ត៌​មាន​ពី​មន្ត្រី​​ប៉ូលិស​​ទេស​ចរណ៍​​ក្រសួង​មហា​ផ្ទៃ​ដែល​ឈរ​ជើង​នៅ​មាត់​ច្រក​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា​​ ​រថយន្ត​ទេស​ចរណ៍​ជន​ជាតិ​វៀតណាម​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នៅពេល​នេះ​មាន​ចំនួន​៤៣​

​ក្រុង​ប៉ោយ​ប៉ែត​ ៖ រថយន្តទេស​ចរណ៍​ជន​ជាតិ​វៀតណាម​ចេញពី​​ប្រទេស​ថៃ​​ចូល​មក​កម្ពុជា​តាម​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩​ ​កក្កដា ​​។ ​តាមប្រភព​ព័ត៌​មាន​ពី​មន្ត្រី​​ប៉ូលិស​​ទេស​ចរណ៍​​ក្រសួង​មហា​ផ្ទៃ​ដែល​ឈរ​ជើង​នៅ​មាត់​ច្រក​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា​​ ​រថយន្ត​ទេស​ចរណ៍​ជន​ជាតិ​វៀតណាម​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នៅពេល​នេះ​មាន​ចំនួន​៤៣​គ្រឿង​​ ​និងមាន​ភ្ញៀវ​ទេស​ចរ​ជា​ជន​ជាតិ​វៀត​ណាម​​សរុប​ទាំង​អស់​មាន​​ចំនួន​​២១០​​នាក់​ ​។

​ប្រភព​បន្តថា​ ​រថយន្ត​ទេស​ចរណ៍​ជនជាតិ​វៀត​ណាម​ទាំង​អស់​នេះ​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២៦​ ​កក្កដា​ ​តាម​ច្រក​អន្តរជាតិ​​ចាំ​យាម​ ខេត្ត​កោះ​កុង​ បន្ទាប់​មក​ពួក​គេ​​​បាន​នាំគ្នា​ចេញពី​ប្រទេសថៃ​ចូល​មក​កម្ពុជា​​វិញ​តាម​ច្រក​ប៉ោយ​ប៉ែត​ ​ក្នុងគោល​បំណង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​​តំ​បន់​​ទេស​ចរណ៍​​​​នៅ​ខេត្ត​​សៀម​រាប​បន្ត​​ បន្ទាប់​មក​ទៀត​ទើបពួក​​គេ​​វិល​ត្រឡប់​ទៅ​ប្រទេស​វៀត​ណាម​វិញ​តាម​ច្រក​បាវិត​ ​ខេត្ត​ស្វាយ​រៀង​ ​៕