ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​​ទៅ​បុក​គូទម៉ូតូ​មួយ​គ្រឿង​​ទៀត​​ភ័យ​ពេក​​រត់​​ចោល​ម៉ូតូ ​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរ​សម្នាក់​​​​ជិះ​ម៉ូតូ​​​ទៅ​បុក​គូទ​​ម៉ូតូ​មួយ​គ្រឿង​​​ទៀត​ បណ្តាលឱ្យ​​​ដួល​​​​​ លុះ​ពេល​​ឃើញ​ក្មេង​ប្រុស​​ម្នាក់​អាយុ​៧ឆ្នាំ​សន្លប់ ភ័យ​​ពេក​រត់​ចោល​​ម៉ូតូ​ និង​កាបូប​ខោ​អាវ​​​គេច​ខ្លួន​បាត់​ កាល​ពី​​​វេលាម៉ោង​​​៨និង​៣០​នាទី​យប់​ ថ្ងៃទី​​២៩ កក្កដា តាម​ផ្លូវ​​លេខ​​២១៧​ ក្នុង​ភូមិ​​សំបូរ​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

​​សាក្សី​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹងថា ​ម៉ូតូ​​​ម៉ាក​​​Citi Plusពណ៌​ក្រហម បើកបរ​ដោយ​​បុរស​ម្នាក់​​​តាម​ផ្លូវ​​លេខ​២១៧​ ពី​ជើង​ទៅ​ត្បូង​​ក្នុង​ទិស​ដៅ​ស្រប​គ្នា ដោយ​បើក​​ពីក្រោយម៉ូតូ​សេ​​១២៥ ស៊េរី​​​២០១២​ ពណ៌​ខ្មៅ  ជិះ​៣នាក់​​ប្តី​ប្រពន្ធ​​និង​កូន​ប្រុស​​​អាយុ​៧​ឆ្នាំ ខណៈ​មក​ដល់​​ចំណុច​ខាង​លើ​ម៉ូតូ​​Citi Plus​បម្រុង​​បើក​វ៉ា​ម៉ូតូ​​​សេ​១២៥​ ស្រាប់​តែ​​ជ្រុល​ទៅ​បុក​គូទ​​សេ​១២៥​នោះ​ បណ្តាលឱ្យ​​ដួល​ទាំង​២​​គ្រឿង​ ហើយក្មេង​ប្រុស​​ដែល​ជិះ​ជាមួយ​ឪពុក​​​ម្តាយ​​របួស​ពកក្បាល​​សន្លប់​​ឈឹង ។ ពេល​ឃើញ​ក្មេង​​ប្រុសនោះ​សន្លប់​​​ជន​បង្ក​​ភ័យ​ពេក​បាន​ស្ទុះ​រត់​ចោល​ម៉ូតូ​​​ និង​កាបូប​ខោ​អាវ​​គេច​ខ្លួន​​បាត់ ។

​​ក្នុង​ហេតុការណ៍​​នោះ​មិន​មាន​អ្ន​ក​រង​របួស​ធ្ងន់​​ទេ ក្មេង​ប្រុស​​នោះ​គ្រាន់​តែ​សន្លប់​​បន្តិច​ក៏​ដឹងខ្លួន​​វិញ​ដោយ​របួស​​ពកក្បាល ចំណែក​ស្ត្រី​​ជា​ម្តាយ​រលាត់​ដៃ​ជើង​តិច​តួច​​ រីឯ​បុរស​​ជាប្តី​មិន​មាន​រង​របួស​ទេ ។ ក្រោយ​ពេល​កើតហេតុ​​​ម៉ូតូ​ទាំង​​២គ្រឿង​​ត្រូវ​សមត្ថកិច្ច​​យក​ទៅ​រក្សា​ទុកនៅ​ខណ្ឌ​ដង្កោ​ រង់​ចាំ​​ម្ចាស់​ម៉ូតូ​​ដែល​រត់​គេច​ខ្លួន​​នោះ​​ចូល​ទៅ​ដោះ​ស្រាយ​ ៕