ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាឡែន​ឌ័រ​​​បុក​ម៉ូតូ​​​​អាយខន​​របួស​ធ្ងន់​​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ៖ ​បុរ​សម្នាក់​​​​ជិះ​ម៉ូតូ​​​អាយ​ខន​​​តាម​បណ្តោយ​​​ផ្លូវ​លេខ​​​៣៧១​ ពីជើង​​ទៅ​​ត្បូង​​​ ស្រប​ពេល​​នោះ​​​មាន​រថយន្ត​​​​ហាយ​ឡែន​ឌ័រ​​​​បើក​បរ​ដោយ​​បុរស​ម្នាក់​​​​ស្របទិស​​គ្នា ​​​​​បាន​បុក​​​​​​អាយ​ខន​​ពី​ក្រោយ​ពេញ​ទំហឹង​​​​ បណ្តាល​ឱ្យ​​​​​បុរ​ស​​អ្នក​បើក​​​ម៉ូតូ​​​ដួល​បោក​ទៅ​​​លើ​ថ្នល់​​​​រង​របួស​​​ធ្ងន់​​​ ​កាល​ពី​​វេលា​ម៉ោង​​​​​​៨​​និង​​​៤០​​​នាទី​​យប់​​​ថ្ងៃទី​​២​៧ ​កក្កដា ​​​ក្នុង​សង្កាត់​​​​​​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ​។

​​តាម​​​​សាក្សី​​​​ឱ្យ​ដឹង​ថា ​​​មុន​ពេល​កើតហេតុ​​​​បុរស​​ម្នាក់​​បាន​ជិះ​​​ម៉ូតូ​អាយ​ខន​​​​តាម​បណ្តោយ​ផ្លូវ​លេខ​​៣៧១​ ពីជើង​ទៅ​ត្បូង​​​ ក្នុង​ល្បឿន​​​​ធម្ម​តា​​ ស្រាប់​តែ​​​​មាន​រថ​យន្ត​​​​​ហាយ​ឡែន​ឌ័រ​​​ ពណ៌ស្ករ​មួយ​គ្រឿង​​​ បើក​​​ដោយ​បុរ​ស​​ម្នាក់​​​​ពី​ក្រោយ​​​ បាន​វ៉ា​​​ម៉ូតូ​​​​​ ហើយ​ក៏​​បុក​​​ម៉ូតូ​ត្រូវ​​​ចំហៀង​​​​​រថយន្ត​​​​បណ្តាល​ឱ្យ​​​អ្នក​បើក​​​ម៉ូតូ​​​ដួល​បោក​ទៅ​​លើ​​ថ្នល់​រង​របួស​​ធ្ងន់​ ។ ភ្លាម​ៗ​​អ្នក​បើក​រថយន្ត​​​​បាន​បន្ថែម​​ល្បឿន​​​​គេ​ច​​​​បាត់​ដោយ​សុវត្ថិ​ភាព ។

ក្រោយ​ពេល​​កើតហេតុ​ ប៉ូលិស​​​​ចរាចរបាន​ចុះ​ទៅ​​​ដល់​​​កន្លែង​កើតហេតុ​​ ហើយ​បាន​​​​បញ្ជូន​​​​ជន​រង​គ្រោះ​​ទៅ​​មន្ទីរ​ពេទ្យដើម្បី​​​​ព្យា​បាល​ ចំណែក​​ម៉ូតូ​​​​​ត្រូវ​បាន​​ប៉ូលិស​​ចរាចរ​​​​​​​​​យក​ទៅ​រក្សា​ទុក​​​​​​នៅ អធិ​ការ​ដ្ឋាន​​ ខណ្ឌ​​សែន​សុខ​ ៕