ពួកឧទ្ទាមកូតឌីវ័រប្រកាសកាលពីថ្ងៃទី៦ មីនា ថា វាយដណ្តើមយកបានពីកងកម្លាំងស្និទ្ធលោកហ្សេបាបូ នូវទីក្រុង TOULEPLEU ភាគខាងលិចប្រទេស ក៏ប៉ុន្តែពួកសម្ព័ន្ធភាពយោធារបស់ប្រធានាធិបតីចប់អាណត្តិ ហើយពុំព្រមចាកចេញរូបនេះបានបដិសេធព័ត៌មាននោះ រួចអះអាងថា ការប្រយុទ្ធគ្នានៅបន្តទៀត ។ ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅភាគខាងលិចកូតឌីវ័ររវាងកងកម្លាំងស្មោះត្រង់នឹងលោកហ្សេបាបូ និងពួកឧទ្ទាមដែលគាំទ្រគូប្រជែងរបស់លោកគឺលោកអាឡាសសាន អ៊ូអាតារា ទទួលស្គាល់ដោយសហគមន៍អន្តរជាតិថា ជាប្រមុខរដ្ឋជ្រើសតាំងដោយសេរី ។ ការរុលទៅមុខរបស់ពួកឧទ្ទាមពីភាគខាងជើងប្រទេសទៅកាន់ភាគខាងត្បូង ញ៉ាំងឱ្យមានការប្រយុទ្ធគ្នាយ៉ាងសាហាវ នានានៅកូតឌីវ័រ ពុំធ្លាប់មានចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ២០០២-២០០៣ ដែលការរុលនេះរបស់ពួកឧទ្ទាមគឺសំដៅផ្តួលរំលំលោកហ្សេបា
បូ ។
កាលពីសប្តាហ៍មុនពួកឧទ្ទាមដណ្តើមកាន់កាប់ទីក្រុង២ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីលីបេរីយ៉ា គឺទីក្រុង ZOUAN-HOUNIEN និងក្រុង BIN-HOUIN ៕
ចែករំលែកព័តមាននេះ