ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញា​ធរ​​​ខណ្ឌ​ចែក​​កូន​ឈើ​​ដល់សង្កាត់​​​ទាំង​​1​​2នៅ​​​ខណ្ឌ​មាន​ជ័យ​​​​យក​ទៅ​ដាំ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ កូន​ឈើ​​​​​ចំនួន​៤​មុខ​រួម​មាន​​ កូន​គគីរ​​​ លឿង​រាជ​ ឈើទាល​ និង​ក្ងោក​​​​ត្រូវ​បាន​​អាជ្ញាធរ​​​ខណ្ឌ​​មាន​ជ័យ​ដឹក​នាំ​ដោយ​​លោក​ ហៀក ​ចាន់​លាង អភិ​បាល​​​រង​ខណ្ឌ​ ជំនួស​មុខ​ឱ្យ​លោក គួច​ ចំរើន​ ​អភិបាល​​ខណ្ឌ​ធ្វើការ​​​បែង​ចែក​​​ជូន​ដល់​​​អាជ្ញាធរ​សង្កាត់​​​ទាំង​​​១២​ក្នុង​​ខណ្ឌ​ដើម្បី​​យក​ទៅ​ដាំ​តាម​​​វត្ត​អារាម​​ និង​តាមដ​ង​​ផ្លូវ​នានា​​​នៅក្នុង​មូល​ដ្ឋាន​ ។

​​លោក​ហៀក ​ចាន់​លាង​ បាន​ផ្តាំ​ផ្ញើ​ដល់​លោក​​​​ចៅ​សង្កាត់​​​ទាំង​អស់​ត្រូវ​​យក​កូន​ឈើ​​ទាំង​នេះ​​ទៅ​ដាំ​​ ហើយ​ធ្វើយ៉ាង​ណា​តាម​ដាន​ថែរក្សា​​​ឱ្យ​លូតលាស់​​ទៅ​ថ្ងៃ​អនាគត​ ។ ចំពោះ​​កូន​ឈើ​ទាំង​​​៤​មុខ​នេះ​​​កូន​គគីរ​ និង​ឈើ​ទាល​ សម្រាប់​​​​ដាំ​តាម​វត្ត​​​​​ ហើយ​កូន​ក្ងោក​​ និង​លឿង​​រាជ​​សម្រាប់​ដាំ​តាម​ដង​ផ្លូវ​​​សាធារណៈ​​ ។

លោក​​ហៀក ចាន់​​​លាង​ មាន​ប្រសាសន៍​​បន្ត​ថា កូន​​ឈើ​ដែល​​​ចែក​ជូន​​​តាម​សង្កាត់​​ទាំង​អស់​​យក​ទៅ​​​ដាំ​នេះ​មាន​ចំនួន​​​១.៥០០​ដើម​ បាន​មក​ពី​សង្កាត់​​​​រដ្ឋបាល​​​ព្រៃឈើរាជធានីភ្នំពេញ​​ជាអ្នក​ឧបត្ថម្ភ ៕