ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​២​លើក​រវាង​ទាហាន​កម្ពុជា​- សៀម​នៅ​ខ្សែបន្ទាត់​ព្រំដែន​អូរ​ស្មាច់

13 ឆ្នាំ មុន

ខេត្ដឧត្ដរមានជ័យ ៖ មានការ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ​ចំនួន​២​លើក​ដោយ​កាំភ្លើង គាំទ្រ និង​កាំភ្លើង​ដៃ​រវាង​កងទ័ព​កម្ពុជា និងទាហាន​សៀម​នៅ​តំបន់​អូរ​ស្មាច់ ។ តាមសេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ការ​ប៉ះទង្គិចគ្នា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៤៨ នាទី​ព្រឹក ថ្ងៃ​ទី​១៧ មេ​សា មាន​រយៈពេលប្រមាណ​១៥​នាទី និង​មួយ​ឈុត​ទៀត​នៅ ម៉ោង​៩ និង​៣០​នាទី​ព្រឹក​មាន​រយៈពេលប្រមាណ​១០​នាទី ។ ទោះបីជា​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​បែប​នេះ​ក្ដី

ខេត្ដឧត្ដរមានជ័យ ៖ មានការ​ប៉ះទង្គិចគ្នា​ដោយ​អាវុធ​ចំនួន​២​លើក​ដោយ​កាំភ្លើង គាំទ្រ និង​កាំភ្លើង​ដៃ​រវាង​កងទ័ព​កម្ពុជា និងទាហាន​សៀម​នៅ​តំបន់​អូរ​ស្មាច់ ។ តាមសេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ការ​ប៉ះទង្គិចគ្នា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៤៨ នាទី​ព្រឹក ថ្ងៃ​ទី​១៧ មេ​សា មាន​រយៈពេលប្រមាណ​១៥​នាទី និង​មួយ​ឈុត​ទៀត​នៅ ម៉ោង​៩ និង​៣០​នាទី​ព្រឹក​មាន​រយៈពេលប្រមាណ​១០​នាទី ។ ទោះបីជា​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​បែប​នេះ​ក្ដី តែ​មិនបណ្ដាល​ឱ្យ​ភាគី​ទាំង​សងខាង​ស្លាប់ និង​របួសទេ ។តាម​សំដី​មន្ដ្រី​យោធា និង​ប៉ូលិស​ព្រំដែនខ្មែរ​ប្រចាំការ​នៅ​តំបន់​នោះ​ឱ្យ​ដឹង​ថា ការ​ផ្ទុះអាវុធ​ចំនួន​ពីរ​ឈុត​នោះ គឺ​កើតឡើង​ខណៈពេល​មានការ​ដើរ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់ ព្រំដែន​រៀង​ៗ​ខ្លួន ។ 

ពេល​នោះ​កងទ័ព​កម្ពុជាក្នុង​វរ​ការពារ​ព្រំដែន​លេខ​៤០២​បាន​ដើរទៅដល់​ខ្សែបន្ទាត់​ព្រំដែន​ស្ថិត​ក្នុង​ចំការ​ស្វាយចន្ទីរបស់​កងទ័ព​កម្ពុជា​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ហើយ​ជួបនឹងទាហាន​ឈុត​ខ្មៅ​សៀម​ក្នុង​វរ​សេនា​ធំ​លេខ ៨០៩​ប្រមាណ​ពី​២០​ទៅ​២៥​នាក់ ស្ថិត​ត្រង់ចំណុច​បង្គោល​ឡាក់​លេខ​១៤​នៅ​លើ​ចំណុច ផែន​VA​៦០៦៣៣.៩១៨៩៣ ។ ពួកទាហាន​ឈុត​ខ្មៅ​សៀម​បាន​បញ្ជា​ឱ្យ​កងទ័ពកម្ពុជា​រុះរើ​ខ្ទម​ចំការ​មួយ​ចេញ​ដោយ​សំអាង ថា នៅ​លើ​ដី​របស់​គេតែ​កងទ័ព​កម្ពុជា​បានប្រាប់​ថា ខ្ទម និង​ដីចំការ​ស្វាយចន្ទី​ទាំងអស់នោះ គឺ​ស្ថិត​នៅ​លើ​ទឹកដី​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ ។ប្រភព​ដដែល​បន្ដ​ថា កងទ័ព​កម្ពុជា​៣០នាក់​បាន​នាំ​គ្នា​ឈរជើង​រឹង​មាំ​លើ​ចំណុច​របស់​ខ្លួន ឯ​ទាហាន​ឈុត​ខ្មៅ​សៀម​ប្រមាណ​២៥នាក់​បាន​ចាកចេញ​ចូល​ទៅ​ក្នុង​ដី​របស់​ពួកគេ​វិញ​ក្នុង​ជំរៅ​ប្រហែល​៣០​ម៉ែត្ររួច​បាញ់ដោយ​អាវុធ​ធុន M​៧៩ និង​អាវុធ​ដៃ​មក​លើចំណុច​ឈរជើង​របស់​កងទ័ព​កម្ពុជា​យើង​។

ដូច្នេះ​ហើយ​ទើប​កងទ័ព​កម្ពុជា​ប្រើ​សិទ្ធិស្វ័​យ​ត​ការពារ​ខ្លួន​បាញ់​ដោយ​កាំភ្លើងB​៤០ និង​កាំភ្លើង​អាកា​ផ្ទួន​ៗ​ទៅ​លើ​កងទ័ព​សៀមវិញ​អស់​ជា​ច្រើន​គ្រាប់​ក្នុង​រយៈពេល​១៥​នាទីធ្វើ​ឱ្យ​កងទ័ព​សៀម​រត់គេច​បាត់​។ ប្រហែលជិត​២​ម៉ោង​ក្រោយមក​ទើប​ពួក​ទាហានសៀម​ចូល​ទៅ​កាន់​ចំណុច​ផ្ទុះអាវុធ​ជា​ថ្មី​ម្ដងទៀត​នៅ​ម៉ោង​៩ និង​៣០​នាទី ហើយ​ហា់ក់បីដូច​ជា​មានការ​ឈឺចាប់​នឹង​កងទ័ព​កម្ពុជា​មិន​ព្រម​រើ​ខ្ទម​តាម​បញ្ជា​ពួក​គេ​នោះ​ក៏​បាញ់​ផ្លោង គ្រា​ប់M​៧៩ ចំនួន​៤​គ្រាប់ និង​B​៦៩ ចំនួន​១គ្រាប់​ចូល​ក្នុង​ដី​ខ្មែរ​ម្ដងទៀត​។ ស្រប​ពេលនោះ​ដែរ​កងទ័ព​កម្ពុជា​បាន​បាញ់​តទៅ​វិញភ្លាម​ៗ​ធ្វើ​ឱ្យ​កងទ័ព​សៀម​រត់​ចូល​ជ្រៅ​ទៅ​ក្នុង​ដី​របស់​ខ្លួន​វិញ ។ ក្រោយ​ការ​ត្រួតពិនិត្យ​លើចំណុច​ផ្ទុះអាវុធកងទ័ព​កម្ពុជា​ប្រមូល​បានសំបក​គ្រាប់ M​៧៩ ចំនួន​៦​គ្រាប់ មួក​ទាហាន ឈុត​ខ្មៅ​សៀម​១ និង​តេ​អូ​១​គ្រឿង នៅ​ក្នុងទឹកដី​របស់​កម្ពុជា ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ម៉ោងប្រមាណ​៣​រសៀល​មេទ័ព​សៀម​ក្នុង​វរ​សេនាធំ​លេខ​៨០៩ បាន​ចូល​មក​សុំ​ចរចា​ជាមួយមេទ័ព​ខ្មែរ​នៅ​ចំណុច​បង្គោល​ឡាក់​លេខ​១៤ ដោយ​ពួក​គេ​សុំ​កុំឱ្យ​មានការ​ប្រយុទ្ធ​គ្នា​បន្ដទៀត ។ ក្នុង​ពេល​នោះ មេទ័ព​កម្ពុជា​បានប្រើ​ភាសា​យ៉ាង​សឿង​ទៅ​កាន់​មេទ័ព​សៀមថា “​បើ​ទ័ព​សៀម​ចង់​បន្ដ​ទៀត​ក៏​បាន​ដែរដោយ​ភាគី​កងទ័ព​កម្ពុជា​នៅ​មាន​លទ្ធភាពគ្រប់គ្រាន់​ក្នុង​ការ​ស្វាគមន៍​” ។ស្ថានការណ៍​ពេល​នេះ​មាន​ភាព​ស្ងប់ស្ងាត់ជា​ធម្មតា​វិញ​ហើយបន្ទាប់​ពី​មេបញ្ជាការ កងទ័ព​ទាំង​ពីរ​ភាគី​បាន​ជួប​គ្នា​រួច​មក ។ មន្ដ្រីយោធា និង​ប៉ូលិស​ព្រំដែន​កម្ពុជា​ឱ្យ​ដឹងបន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ថាកងទ័ពទាំង​ពីរ​ភាគី បើ​ទោះជា​មានការ​ប៉ះទង្គិច​គ្នា ពីរ​ឈុត​នៅ​ក្នុង​ថ្ងៃ​ទី​១៧ មេ​សា នោះ​ក៏​ដោយ តែ​ពុំ​មាន​កងទ័ព​ភាគី​ណា​ទទួល​រង​របួស និងស្លាប់​ឡើយ ហើយ​ស្ថានការណ៍​មិន​មាន​អ្វី​គួរឱ្យ​កត់សំគាល់​ទៀត​ទេ ។