ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចំរុះចុះបង្ក្រាបកន្លែងថតចម្លងស៊ីឌី – វីស៊ីឌី ដែលអះអាងថាខុសច្បាប់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំលាំង​សមត្ថកិច្ចអន្ដរក្រសួង​១​ក្រុម បាន​ចុះ​បង្ក្រាប​ទីតាំង លក់​វី​ស៊ី​ឌី​ចំនួន​ពីរ​កន្លែង​ប្រមូល​បាន​ជាង ៣.០០០​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ចាក់​វី​ស៊ី​ឌី និង ទូរទស្សន៍​មួយ​ចំនួន​ផង ហើយ​វី​ស៊ី​ឌី​ដែល ប្រមូល​បាន​នោះ​ត្រូវ​សមត្ថកិច្ច​ខាងលើ​អះ អាង​ថា ក្លែង​ក្លាយជា​វី​ស៊ី​ឌី​ថតចម្លង ប៉ុន្ដែ ភ្លាម​ៗ​នោះ​ពុំ​បាន​បញ្ជាក់​ថា​មានរឿង​អាស អាភាស​ដែរ ឬ​ក៏​អត់​នោះ​ឡើយ ។ ការ​ចុះ បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១០ នៅ​ចំណុច​មុខ​ផ្សារ ពោធិ​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌដង្កោ ។

រាជធានី​ភ្នំពេញ ៖ កំលាំង​សមត្ថកិច្ចអន្ដរក្រសួង​១​ក្រុម បាន​ចុះ​បង្ក្រាប​ទីតាំង  លក់​វី​ស៊ី​ឌី​ចំនួន​ពីរ​កន្លែង​ប្រមូល​បាន​ជាង ៣.០០០​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ចាក់​វី​ស៊ី​ឌី និង  ទូរទស្សន៍​មួយ​ចំនួន​ផង ហើយ​វី​ស៊ី​ឌី​ដែល ប្រមូល​បាន​នោះ​ត្រូវ​សមត្ថកិច្ច​ខាងលើ​អះអាង​ថា ក្លែង​ក្លាយជា​វី​ស៊ី​ឌី​ថតចម្លង ប៉ុន្ដែ  ភ្លាម​ៗ​នោះ​ពុំ​បាន​បញ្ជាក់​ថា​មានរឿង​អាស អាភាស​ដែរ ឬ​ក៏​អត់​នោះ​ឡើយ ។ ការ​ចុះ បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១០ នៅ​ចំណុច​មុខ​ផ្សារ ពោធិ​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌដង្កោ ។

កំលាំង​សមត្ថកិច្ច​ខាងលើ​មាន​ប៉ូលិស នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ និង​មន្ដ្រី​ក្រសួង​វប្បធម៌ ក្រោយមក​ទើប មានការ​ចូលរួម​សហការ​ពី​សំណាក់​មន្ដ្រី ការិយាល័យ​វប្បធម៌​ខណ្ឌដង្កោ ។ ពេល​នោះ សមត្ថកិច្ច​ខាងលើ​បាន​រឹបអូស​វី​ស៊ី​ឌី និង​ស៊ី​ឌី ចំរៀង​ព្រមទាំង​រឿង​បាន​ប្រហែល​ជាង ៣.០០០​បន្ទះ និង​បាន​ប្រមូល​យក​ម៉ាស៊ីន ចាក់​វី​ស៊ី​ឌី និង​ទូរទស្សន៍​ច្រកចូល​បាវ​រួច​ដឹក តាម​រ៉ឺ​ម៉ក​កង់​៣​ទៅ​រក្សា​ទុក ប៉ុន្ដែ​វី​ស៊ី​ឌី​ទាំង អស់នោះ​ពុំ​មានរឿង​អាសអាភាស​ទេ ។

នៅ​ក្នុង​ខណៈ​ពេល​នោះ​ដែរ មុន​ដំបូង ក្រុម​សមត្ថកិច្ច​ខាងលើ​បាន​រារាំង​មិន​ចង់ឱ្យ អ្នកកាសែត​ថត​យក​ព័ត៌មាន​ពី​ការ​ចុះ​បង្ក្រាប  នេះ​ទេ ដោយ​មន្ដ្រី​ប៉ូលិស​តូចតាច​បាន​ប្រាប់ ថាឱ្យ​ទៅ​សុំ​ការ​អនុញាត​ពី​មេ​របស់​គេ គឺ លោក​ឧត្ដមសេនីយ៍ត្រី​សៅ ប៊ុ​ន​ធឿ​ន ជា​មុន សិន ព្រោះ​លោក​ឧត្ដមសេនីយ៍​ជា​អ្នកដឹកនាំ កំលាំង​ចុះ​បង្ក្រាប​ផ្ទាល់ ។ ប៉ុន្ដែ​ទោះបីជា​បែប  ណា​អ្នកកាសែត​ទាំងអស់​នៅ​តែ​ថត​យក​ព័​ត៌ មាន​ដោយ​មិន​ចាំបាច់​សុ​ុំ​ការ​អនុញាត​អ្វី​ទាំង អស់ ព្រោះ​កន្លែង​បង្ក្រាប​គឺជា​ទី​សាធារណៈ  ម្យ៉ាង​គិត​ថា ការ​បង្ក្រាប​គឺជា​ស្នាដៃ​របស់ សមត្ថកិច្ច ។ បន្ទាប់​ពី​មិន​អាច​ហាមឃាត់ អ្នកកាសែត​បាន សមត្ថកិច្ច​ខាងលើ​ក៏​បាន យក​ឯកសារ​ពាក់ព័ន្ធ​នានា​ដូច​ជា​លិខិត បង្គាប់ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​លិខិត​ស​.​ជ​ណ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ភាពយន្ដ​និង វី​ដេ​អូ​ខុសច្បាប់​មក​បង្ហាញ​អ្នកកាសែត​វិញ​។

  មន្ដ្រី​ទាំងនោះ​និយាយ​ថា ការ​ចុះ​បង្ក្រាប​នេះ គឺ​ធ្វើ​ឡើង​តាម​ច្បាប់​ត្រឹមត្រូវ មាន​ឯកសារ បទបញ្ជា​ត្រឹមត្រូវ លុប​បំបាត់​ការ​ថតចម្លង ឌី​ស្ក​ក្លែងក្លាយ ជា​ពិសេស​ការពារ​វប្បធម៌ ខ្មែរ​យើង ។ កន្លង​មក​ទីតាំង​លក់​វី​ស៊ី​ឌី​ទាំង ពីរ​កន្លែង​ខាងលើ ត្រូវ​បាន​ចុះ​បង្ក្រាប​៣​លើក រួច​មក​ហើយ ប៉ុន្ដែ​មិន​រាងចាល​នៅ​តែ​បន្ដ លក់​ទៀត​ទើប​ពេល​នេះ​ចាប់​ប្រមូល​ទាំង អស់​ឈប់​ឱ្យ​លក់​តែ​ម្ដង ហើយ​តាម​គោល ការណ៍​ក្នុង​ឌី​ស្ក​១​បន្ទះ​ត្រូវ​ផាកពិន័យ​៧.០០០ រៀល​ឯណោះ ។

ប្រជាពលរដ្ឋ​និយាយ​ថា នៅ​ក្នុង​ផ្សារ ពោធិ​ចិន​តុង និង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ក៏​ដូច​ជា ផ្សារ​ដទៃ​ៗ​ទៀត មាន​ដាក់​តាំង​លក់​វី​ស៊ី​ឌី​ថត ចម្លង​ច្រើន​ណាស់ ប៉ុន្ដែ​ពុំ​មានការ​បង្ក្រាប​ទេ សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​តូប​លក់​ឌី​ស្ក​ទាំង ២​ខាងលើ​ប៉ុណ្ណោះ   ។ កន្លង​មក ចាប់​ពេល ព្រឹក លុះ​ល្ងាច​ឡើង​ឃើញ​ដាក់​លក់​វិញ ម្យ៉ាង ទៀត ពេល​បង្ក្រាប​មុន​ៗ សមត្ថកិច្ច​និយាយ ថា ដោយសារ​មាន​លក់​វី​ស៊ី​ឌី​អាសអាភាស ទើប​ចាប់ តែ​ពេល​នេះ​តូប​ខាងលើ​លែង​លក់ រឿង​អាសអាភាស​ហើយ​ក៏​នៅ​តែ​ចាប់ ទៀត​។

ប្រជាពលរដ្ឋ​ដដែល​បាន​នាំ​គ្នា​និយាយ ថា អ្នកលក់​ឌី​ស្ក​ខាងលើ​ខំប្រឹង​លក់​រក​លុយ បង់​ឱ្យ​តែ​គេ​ប៉ុណ្ណោះ ។ ប៉ុណ្ណឹង​ហើយ​នៅ​តែ ខំប្រឹង​លក់​សន្សំ​កម្ម​ធ្វើ​អ្វី​ទៀត  ចំណែកឯ សមត្ថកិច្ច​វិញ​គួរតែ​ចុះ​បង្ក្រាប​ទីតាំង​ដែល ធ្វើ​អាជីវកម្ម​ថតចម្លង​តែ​ម្ដង​ទើប​អស់​ការលក់​វី​ស៊ី​ឌី​ក្លែងក្លាយ​៕