ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរា​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​លោកថាក់​ស៊ីន​ក្នុង​ថ្ងៃ​គម្រប់​ខួប​63​ឆ្នាំ​​

11 ឆ្នាំ មុន

ជារៀង​រាល់​ឆ្នាំ ​នៅ​ថ្ងៃ​ទី​២៦​ កក្កដា​ គឺជា​ថ្ងៃ​ខួប​កំណើត​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ា​ត្រា​ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ។​ សម្រាប់​សកម្មភាព​​ក្រុម​សកម្មជន​ផ្សេងៗ​ក្នុង​ឆ្នាំ​នេះ ​​អ្វីៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​មាន​​ភាព​អធឹក​អធមក្នុង​អាយុ​​គម្រប់​៦៣ឆ្នាំ​ របស់​លោក​ថាក់​ស៊ីន​ ហើយ​​កាសែត​ថៃ​រ៉ាត់​ ​បាន​លើក​យក​សម្តី​របស់​ហោរា​​​ល្បី​ឈ្មោះ​ធ្វើ​ការ​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​របស់បុរស​ដ៏​មាន

ជារៀង​រាល់​ឆ្នាំ ​នៅ​ថ្ងៃ​ទី​២៦​ កក្កដា​ គឺជា​ថ្ងៃ​ខួប​កំណើត​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ា​ត្រា​ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ។​ សម្រាប់​សកម្មភាព​​ក្រុម​សកម្មជន​ផ្សេងៗ​ក្នុង​ឆ្នាំ​នេះ ​​អ្វីៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​មាន​​ភាព​អធឹក​អធមក្នុង​អាយុ​​គម្រប់​៦៣ឆ្នាំ​ របស់​លោក​ថាក់​ស៊ីន​ ហើយ​​កាសែត​ថៃ​រ៉ាត់​ ​បាន​លើក​យក​សម្តី​របស់​ហោរា​​​ល្បី​ឈ្មោះ​ធ្វើ​ការ​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​របស់បុរស​ដ៏​មាន​ឥទ្ធិពល​រូបនេះ​។

​លោក​ពីន​យ៉ូ​ ពង្ស​ចា​រើន នាយក​សមាគម​ហោរា​សាស្ត្រ​អន្តរជាតិ​ថ្លែង​ថា​ លោក​ថាក់ស៊ីន​ ដែល​មាន​អាយុ​៦៣​ឆ្នាំ​ ជាអំឡុង​ពេល​គ្មាន​អ្វី​គួរ​ឱ្យ​លេច​ធ្លោ​ ក្រៅពី​សុខភាព​ ​ការ​ប៉ង​ធ្វើ​ឃាត​ និង​ការ​ធ្វើ​ដំណើរ​ប្រឈម​មុខ​នឹង​ឧ​ប្ប​ត្ត​ិ​ហេតុ​ ។ ​នាយក​សមាគម​ហោរាសាស្ត្រ​ខាងលើ​បាន​ថ្លែង​បន្ត​ដោយ​សង្កត់​ធ្ងន់​លើ​អតី​ត​អ្នក​ដឹក​នាំ​ម្នាក់​នេះ​​ឱ្យ​ប្រុង​ប្រយ័ត្នពី​រឿង​សុវត្ថិភាព​​ ព្រោះ​ជោគ​ជតា​រាសី​បច្ចុប្បន្ន​ កំពុង​មាន​ម​នុស្ស​​មាន​​បំណង​អាក្រក់​ ជា​ពិសេស​​ចំពោះ​​ជន​បរទេស​​ត្រូវ​ប្រុង​ប្រយ័ត្ន​​​ ព្រោះអាច​ទទួល​រង​ការធ្វើ​ឃាត​លើ​មូល​ហេតុ​មាស​ប្រាក់​ ។

ចំណែក​រឿង​រ៉​ាវ​ដែល​មាន​លេច​ឮ​​​ថា​​ លោក​ថាក់ស៊ីន​ ស៊ីណាវ៉ា​ត្រា​ នឹង​ត្រឡប់​ចូល​ប្រទេស​ថៃ​ក្នុងឆ្នាំ​នេះ​ លោក​ពីន​យ៉ូ​​ ពង្ស​ចារើន​​ បញ្ជាក់​ថា​​ ​គួរ​កុំ​ប្រញាប់​ប្រញាល់​ពេក​ ព្រោះ​ជោគ​ជតា​រាសី​មិន​ទាន់​​​ល្អ ។ ​នៅ​ពេល​ត្រឡប់​មក​នឹង​មាន​ឧបសគ្គ​ជា​ច្រើន​ គួរ​អូស​បន្លាយ​ពេល​បន្ត​ទៀត​ បើ​ចូល​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​គ្រោះ​ថ្នាក់​ ។ ​ស្រប​​ពេល​​ជា​មួយ​គ្នា​នេះ​​ដែរ​​គ្រូ​ជំនាញ​ផ្នែក​លើក​ជតា​រាសី​(ចិន​សែ​)​ លោក​ផានូ​វ៉ាត ផាន់​វីឆាតគុល​ ​​ថ្លែងថា​ អ្នក​ដែល​កើត​ក្នុងឆ្នាំ​ឆ្លូវ​​​គឺជា​ម​នុស្ស​មាន​ជំនឿ​លើ​ខ្លួន​ឯងខ្ពស់​ ចិត្ត​ឆេវ​ឆាវ​ ​តែ​ទន់​ភ្លន់​ ។ ​ជោគ​​ជតារាសី​​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​មុន​ ធ្វើ​​អ្វី​ក៏​មិន​សម​តាម​បំណង​។

តាម​ហោរា​សាស្ត្រ​ចិន​ បង្ហាញ​ថា​ ជោគ​ជតា​របស់​លោក​ថាក់​ស៊ីន​ បច្ចុប្បន្ន​មិនទាន់​ល្អ​ប្រសើរ​ត្រូវ​រង់​ចាំ​ឱ្យ​ឆ្លង​ផុត​គម្រប់​​ខួប​រយៈ​ពេល​១០០​ថ្ងៃ​ ទើប​ផុត​គ្រោះ​ ។ ក្នុង​ឆ្នាំ​នេះ​ត្រូវស្ថិត​ក្នុង​សភាព​​ស្ងប់​ស្ងៀម​ ធ្វើ​អ្វី​ក៏​មិនសម​បំណង​ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​រឿង​​​សុខ​ភាព​ និង​ឧប្ប​ត្តិ​ហេតុ​ផ្សេង​ៗទៀត​ ក្នុងអំឡុង​ពេល​៣ខែ​ខាង​មុខ​ ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​ ។

ជាចុង​ក្រោយ​ អ្នក​ជំនាញ​ខាងចិនសែ​ដ៏​ល្បី​ឈ្មោះ​បាន​និយាយ​ពីអតីតមេ​​ដឹក​នាំ​​រូប​នេះ​ដែល​​នឹង​ត្រឡប់​មក​ប្រទេស​ថៃ​ថា​ នៅមិនទាន់​មាន​ជោគ​ជតារាសី​ល្អ​​សម្រាប់​ការ​​ត្រឡប់​មក​ប្រទេស​​វិញ​​ក្នុងឆ្នាំ​នេះ​​ ព្រោះ​ជោគ​ជតា​ចាប់ពី​ពេល​នេះ​​ទៅ​​បើ​មិន​ស្ថិត​​ក្នុង​សភាព​​ស្ងប់​ស្ងៀម​ និងមិន​ដក​ថយ​ មានន័យ​ថា​នឹង​មិន​បាន​ត្រឡប់​មក​វិញ​ឡើយ​​​ ៕