ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​​កម្សាន្ត​​​នៅ​ខេត្ត​មណ្ឌល​គិរី​​កុំ​ភ្លេច​ចូល​មើល​ចម្ការ​ស្ត្របប៊ើរី

11 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ​ ​នៅភូមិស្ពាន​មាន​ជ័យ ​សង្កាត់​សែន​រមនា ក្រុង​សែន​មនោរម្យ ​តាម​​ដង​ផ្លូវ​​ជាតិ​លេខ​៧៨A គេ​សង្កេត​​ឃើញ​មាន​ដើម​ស្ត្របប៊ើរី ​បើមិន​បាន​ចូល​ទៅ​ពិនិត្យជិត​ទេ ប្រាកដ​ជាស្មានថា ​​ជា​ដំណាំ​​​បន្លែ​​ផ្សេង​​ជា​ពុំ​​ខាន​​​ ព្រោះ​​ដើម​វារាង​តូច​ល្អិត​​ និង​​ទាបៗ​ជាប់​នឹងដី​ក្នុង​រង ។ ​ស្ត្របប៊ើរី​​ជាផ្លែ​​ឈើ​​​​ម្យ៉ាង​​ដែលគេ​ឃើញមានដាំនៅ​ក្នុង​​​តំបន់​អាកាស​​ធាតុ​​ត្រជាក់​ក្រោម​២០​អង្សា

ខេត្ត​មណ្ឌលគិរី ៖ ​ ​នៅភូមិស្ពាន​មាន​ជ័យ ​សង្កាត់​សែន​រមនា ក្រុង​សែន​មនោរម្យ ​តាម​​ដង​ផ្លូវ​​ជាតិ​លេខ​៧៨A គេ​សង្កេត​​ឃើញ​មាន​ដើម​ស្ត្របប៊ើរី ​បើមិន​បាន​ចូល​ទៅ​ពិនិត្យជិត​ទេ ប្រាកដ​ជាស្មានថា ​​ជា​ដំណាំ​​​បន្លែ​​ផ្សេង​​ជា​ពុំ​​ខាន​​​ ព្រោះ​​ដើម​វារាង​តូច​ល្អិត​​ និង​​ទាបៗ​ជាប់​នឹងដី​ក្នុង​រង ។ ​ស្ត្របប៊ើរី​​ជាផ្លែ​​ឈើ​​​​ម្យ៉ាង​​ដែលគេ​ឃើញមានដាំនៅ​ក្នុង​​​តំបន់​អាកាស​​ធាតុ​​ត្រជាក់​ក្រោម​២០​អង្សា តែបច្ចុប្បន​្ន​ដំណាំ​ប្រភេទនេះ ក៏​ត្រូវ​​​បានយកមក​​ដាំនៅ​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​​ គឺ​នៅ​ខេត្ត​​មណ្ឌល​​គិរី​តែម្តង ដែល​មាន​អាកាស​ធាតុ​​ត្រជាក់​​​ជាង​​បណ្តា​​ខេត្ត​នានា ។

​​អ្នកថែ​ទាំចម្ការ​​ស្ត្របប៊ើរី​ឱ្យ​​ដឹង​ថា ស្ត្រប​ប៊ើរី ​​ដែល​កំពុង​​​ដាំ​ក្នុង​ចម្ការ​​បាន​នាំ​មកពី​ប្រទេស​អាមេរិក និងអូស្ត្រាលី​​ដែល​មាន​ច្រើន​ពូជ ដូច​ជា​​​ស្តេលា វេស្ទីវល ។ល។ ស្ត្របប៊ើរីជា​ដំណាំ​​រើស​ដី​ និងអាកាស​ធាតុ​ផងដែរ វាត្រូវ​​ការ​ត្រជាក់​​ពី​១៦​អង្សា ទៅ​១៧អង្សា ទើប​វារស់បាន​ហើយ​ជា​ធម្មតា​​វាចេញផ្កា និងផ្តល់​ផ្លែ​បាន​​ល្អ ។ ​ស្ត្រប​ប៊ើរី ត្រូវការ​ថែទាំ​​ជាពិសេស​​ ហើយ​ត្រូវ​តាម​បច្ចេក​ទេស​មិន​ត្រូវ​​ការ​ដី​​ដក់ទឹក​​ ឬភ្លៀង​ធ្លាក់​ជោកជាំ​ទេ ។

ប្រភព​ដដែលបន្តថា ​ស្ត្របប៊ើរ​​​ី​ចាញ់​​កម្តៅ​ថ្ងៃ​ខ្លាំងណាស់ដែរ ​ព្រោះ​វា​​ជា​រុក្ខ​​ជាតិ​​មាន​​ដើម​តូចល្អិតៗ ។ ដើម​​ស្ត្រប​ប៊ើរី​ត្រូវ​ការ​អាកាស​​ធាតុត្រជាក់​ ហើយ​នៅ​​ពីលើ​ដើម​ដែល​ទើប​នឹង​ដាំ​ត្រូវ​គ្រប​ដំបូល ​និងក្រោម​​​ដើម ត្រូវ​​យក​ស្រកី​ដូង​មក​គ្រប​គល់វា ​ដើម្បី​ឱ្យ​​ជក់​ទឹក​ធ្វើ​​ឱ្យ​ដើម​​ស្ត្របប៊ើរី​នោះ ត្រជាក់ផង  ហើយ​ជួយ​បន្ថយ​​កម្តៅ​​ ទើប​​វា​ដុះ​ល្អ ​និងហុច​ផល​ផ្លែ​​​ធំៗ ។​ បើ​នៅ​រដូវ​ធ្លាក់​ភ្លៀង​​ពិបាកក្នុង​ការ​ថែ​ទាំ​បន្តិច​ ព្រោះ​សំបូរ​​សត្វល្អិត ​និង​ត្រូវ​ទឹក​ភ្លៀង​ច្រើន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕