ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​ពាង​នៅតែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ខេត្ត​មណ្ឌល​គិរី​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ​ភ្ញៀវ​ទេស​ចរ​ជាតិ​មិន​ថា ប្រុស មិន​ថាស្រី​​នៅ​ពេល​បាន​មក​កម្សាន្ត​​​នៅ​ខេត្ត​មណ្ឌល​គិរី​ តែង​ប្រាថ្នា​​ចង់​ក្រេប​នូវ​រស​ជាតិ​ស្រា​ពាង​របស់​បង​ប្អូន​ជន​​ជាតិ​ភាគ​តិច​នា​ភូមិ​ភាគ​ឦសាន​ដែល​សម្បូរ​​ទៅ​ដោយ​​សម្បត្តិ​​ធម្ម​ជាតិ​​រាប់​មិន​អស់ ។ ជាង​នេះ​ទៅ​ទៀត​រស​ជាតិ​

ខេត្ត​មណ្ឌល​គិរី​ ៖ ​ភ្ញៀវ​ទេស​ចរ​ជាតិ​មិន​ថា ប្រុស មិន​ថាស្រី​​នៅ​ពេល​បាន​មក​កម្សាន្ត​​​នៅ​ខេត្ត​មណ្ឌល​គិរី​ តែង​ប្រាថ្នា​​ចង់​ក្រេប​នូវ​រស​ជាតិ​ស្រា​ពាង​របស់​បង​ប្អូន​ជន​​ជាតិ​ភាគ​តិច​នា​ភូមិ​ភាគ​ឦសាន​ដែល​សម្បូរ​​ទៅ​ដោយ​​សម្បត្តិ​​ធម្ម​ជាតិ​​រាប់​មិន​អស់ ។ ជាង​នេះ​ទៅ​ទៀត​រស​ជាតិ​របស់​​ស្រា​ពាង​ ឫ​ស្រា​បឺត​ ដោយ​បំពង់​តូចៗ​​ពិតជា​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទាំងឡាយ​​មិន​អាច​​បំភ្លេច​បាន​ឡើយ​នូវ​រស​ជាតិ​​ដ៏​វិសេស​វិសាល​របស់​វា ។

លោក​ឡៃ ​អ៊ួន ​ដែល​បាន​នាំ​ក្រុម​គ្រួសារ​​មក​សម្រាក​​លំហែ​កាយ​​នៅ​ខេត្ត​មណ្ឌល​​គិរី ​បាន​ឱ្យ​​ដឹង​ថា ពេល​សម្រាក​ពី​ការ​ងារ​​គាត់​​តែង​​នាំ​​គ្រួសារ​​របស់​គាត់​​មក​ដើរ​លេង​កម្សាន្ត​​នៅ​តាម​រមណីយ​ដ្ឋាន​​នានា ក្នុង​ខេត្ត​​មណ្ឌល​គិរី ​និង​ជា​ពិសេស​​អ្វី​ដែល​​លោក​ពុំ​ដែល​​បំភ្លេចនៅ​​ពេល​បាន​មក​លេង​ខេត្ត​​សម្បូរ​ដោយ​ជន​ជាតិ​ភាគ​តិច​នេះ គឺ​ស្រា​ពាង​​ដែល​មាន​រស​ជាតិ ជូរ​ផ្អែម​ៗ​នេះ​តែ​ម្តង ។ ​លោក​បន្ត​ថា បាន​ជា​​លោក​ឧស្សាហ៍​នាំ​ក្រុម​គ្រួសារ​​មក​កម្សាន្ត​នៅ​ទី​នេះ ព្រោះ​​មណ្ឌល​គិរី​ជា​ខេត្ត​សម្បូរ​ព្រៃ​ភ្នំតូច​ធំ​​រាប់​​មិន​អស់​និង​ទឹកធ្លាក់​​ជា​ច្រើន​​កន្លែង​ទៀត​ផង ។

ស្រប​ជា​មួយ​​គ្នា​នេះ ​ស្រ្តី​ឈ្មោះ​ចន្នី បាន​និយាយ​ប្រាប់​កោះ​សន្តិ​ភាព​​ទាំង​ញញឹម​​ញញែម​ថា ​បើ​ទោះ​បី​ជា​គាត់មិន​ចេះ​​ផឹក​ស្រា​ក៏​​ពិត​មែន តែ​គាត់​ចូល​ចិត្ត​​ទិញ​​យក​ស្រា​ពាង​ ឬ​​ស្រា​បឺត​របស់​ជន​ជាតិ​ភាគតិចទៅ​ទទួល​ទាន​ជា​មួយ​ក្រុម​​គ្រួសារ​ ព្រោះ​ស្រា​ប្រភេទ​នេះ សម្បូ​រ​ទៅ​ដោយ​មើម​រុក្ខ​ជាតិ​ច្រើន​មុខ​ដែល​អាច​ធ្វើ​​ឱ្យ​មាន​សុខ​ភាព​ល្អ មិន​ដូច​ស្រា​ប្រភេទ​​ខ្លះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់សុខ​ភាព​នោះទេ ហើយ​អ្វី​ដែល​គាត់ចាប់​អារម្មណ៍​​ជាង​គេ គឺ​រស​ជាតិ​ជូរ​ផ្អែម​​របស់​ស្រា​ពាង​នេះ​តែ​ម្តង ។

​អាជីវ​ករ​ដែល​រក​ស៊ីលក់​ផលិត​​ស្រា​ពាង​ ឬ​ស្រា​បឺត​​របស់​ជន​ជាតិ​ភាគ​តិច​ម្នាក់​បាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ឈប់​សម្រាក​​ ជា​ពិសេស​​ថ្ងៃ​បុណ្យ​​ជាតិ​ធំៗ​ភ្លៀវ​ដែល​មក​កម្សាន្ត​​នៅ​ទី​នេះ​​តែង​និយម​នាំ​គ្នា​​មក​ទិញ​​យក​ទៅ ដើម្បី​​ភ្លក្ស​រស​ជាតិ​​ដ៏​វិសេស​វិសាល​ដែល​ធ្លាប់​តែ​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ ។ ​ក្រុម​អ្នក​លក់​​ស្រា​ពាង​បាន​ឱ្យ​ដឹង​ទៀត​ថា ​តម្លៃ​របស់​ស្រា​ពាង​មានចាប់​ពី​២០.០០០​រៀល​ដល់​៦០.០០០​រៀល​ទៅ​តាម​ទំហំ​ពាង​ស្រា​ដែល​អតិថិ​ជន​ត្រូវ​ការ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕