ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេផ្សោតកាន់​ទុក្ខ​​ដាក់​ខ្មោច​​កូន​លើ​ខ្នង​ហែលទាំង​ក្តី​អាឡោះ​អាល័យ​(មាន​វីដេអូ)

11 ឆ្នាំ មុន

មេ​ផ្សោតមួយ​ក្បាល​​កាន់​ទុក្ខ​ខ្មោច​កូន​របស់​​វា ដោយ​ដាក់​​លើ​ខ្នង​ជាប់​រហូត​បង្ហាញ​ពី​អារម្មណ៍​​ស្តាយ​ស្រណោះពេល​បាត់​បង់​សមាជិក​ហើយ​ត្រូវ​​អ្នក​ទេសចរ​ប្រទះ​ឃើញ ខណៈ​ពួក​គេ​ជិះ​ទូក​កម្សាន្ត​នៅ​សមុទ្រ ។ ហេតុការណ៍​នេះ​បាន​កើត​ឡឹង​នៅ​​តំបន់​ក្វាន់​ស៊ី ហ្ស៊ង (Guang Zhuang ) ខេត្ត ក្វាន់​ស៊ី ភាគ​ខាង​ត្បូង​ប្រទេស​ចិន ជាប់​ព្រំ​ដែន​វៀត​ណាម ។ នេះ​បើ​យោង​តាម​​គេ​ហ​ទំព័រ​ដេលី​ម៉ែល​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១២ ។
ប្រភព​បន្ត​ថា អ្នក​ទេសចរ​ជិះ​ទូក​កម្សាន្ត​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​មេផ្សោត​​មាន​អ្វី​ម្យ៉ាង​នៅ​លើ​ខ្នង​របស់​វា ។ ក្រោយ​មក​ពួក​គេ​បាន​រំកិល​ទូក​​ចូលជិត​បន្តិច​ទើប​ដឹង​ថា មេផ្សោត​នោះ​កំពុង​លី​ខ្មោច​កូនរបស់​វា​នៅ​លើ​ខ្នងហែល​ពុះ​ពារ​​ឆ្លង​កាត់​រលក​សមុទ្រ​ឆ្ពោះ​ទៅ​ទឹក​ជ្រៅទាំង​ក្តី​អាឡោះ​អាល័យ​បំផុត ។ ក្រុម​អ្នក​ទេសចរ​ពេល​បាន​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ​ហើយ ពួក​គេ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​គ្រប់​ៗ​គ្នា ​ព្រោះ​វា​ជា​ហេតុ​ការណ៍​ដ៏​កម្រ​នឹង​ជួប​ប្រទះ​សម្រាប់​មនុស្ស ។

ខ្មោច​កូន​ត្រី​ផ្សោតនោះ​​អាច​រង​គ្រោះ​ដោយ​សារ​កង្ហារ​ស្លាប​ចក្រ​របស់​ទូក​អ្នក​ទេសចរប៉ះ​ត្រូវ​ចំ​​ដង​ខ្លួន​របស់​វា​ ​ព្រោះ​​កន្លែង​នោះ​​ជា​តំបន់​ទាក់​ទាក់​ភ្ញៀវ​ទេសចរ​បំផុត​ ដោយ​សារ​ហ្វូង​ត្រី​ផ្សោតហែល​ត្រសង​ជា​មួយ​ទូក​ទេសចរណ៍ ។
លោក Joan Gonzalvo ​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ Tethys ប្រទេស​អ៊ីតាល និយាយ​ថា កូន​ត្រី​ផ្សោត​នោះ​ងាប់​ដោយ​សារ​ប៉ះ​នឹង​អ្វី​ម្យ៉ាង ហើយ​មេ​របស់​វា​អាច​នឹង​នៅ​ជា​មួយ​ខ្មោច​កូន​​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ដើម្បី​កាន់​ទុក្ខ​ ។

លោក​បន្ត​ថា អាកប្បកិរិយា​បែប​នេះ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើត្រី​បាឡែន សត្វ​ដំរី និង​​សត្វ​ស្វាឳ​ផង​ដែរ ។ អ្នក​ស្រាវ​ជ្រាវ​មិន​ជឿ​ថា ត្រី​ផ្សោត​មាន​អារម្មណ៍​ដូច​មនុស្ស​​​ទេ គ្រាន់​តែ​ពួក​វា​ដឹង​ថា​មាន​សមាជិក​របស់​ខ្លួន​បាត់​បង់​ជីវិត ។ ហេតុ​​ដែល​មេ​ផ្សោត​លី​កូន​របស់​វា​លើ​ខ្នង​បែប​នេះ​គឺ​ដោយ​សារ​ចង់​ឱ្យ​កូន​របស់​វា​ងើប​ក្បាល​ផុត​ពី​ទឹក​ ដើម្បី​អាច​ដក​ដង្ហើម​បាន​ប៉ុណ្ណោះ ។

ដោយ​ឡែក​អ្នក​នេសាទ​ម្នាក់​បាន​និយាយ​ថា  គាត់​ឃើញ​មេ​ផ្សោត​នៅ​ជា​មួយ​ខ្មោច​កូន​របស់​វា​ទាំង​ថ្ងៃ​ទាំង​យប់​ ដោយ​មិន​ឱ្យ​ខ្មោច​កូន​របស់​វា​រសាត់​ឃ្លាត​ឆ្ងាយ​មួយ​នាទី​ណា​ឡើយ ៕