ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន វៀត​​ណាម និង​​​ថៃ​ ​​​សម្លា.ប់​ដំរី​​ និង​​រមាស​​​ច្រើន​​ក្នុង​លោក​

11 ឆ្នាំ មុន

មូល​និ​ធិ​​​សត្វ​ព្រៃ​​​ពិភព​លោក​​ ឬ​អង្គ​ការ​​​អភិ​រក្ស​​​សត្វ​ព្រៃ​​​(WWF) បា​ន​ប​ង្ហាញ​​​របាយ​ការណ៍​​​រៀប​ចំណាត់​​ថ្នាក់​​​នៃ​ការ​​​ព្យា​យាម​​​​របស់​ប្រទេស​​​​ ​​នានា​ ដើម្បី​ទប់​ស្កាត់​​​​ការ​ជួញ​ដូរ​​​សត្វ​​ជិត​​ផុត​​ពូជ​ ដោយ​បញ្ជាក់​ថា ​ការ​ទាក់​​ដំរី​​​នៅ​អាហ្វ្រិក​​​កណ្តាល​​កំពុង​ស្ថិ​តក្នុង​​​​វិ​បត្តិ​​​ ខណៈ​ពេល​ដែល​​​​​ការ​រស់​រាន​​របស់​​​សត្វ​​​រមាស​​ក៏​ទទួល​​​​​ការ​គំរាម​​​កំហែង​​​យ៉ាង​ធ្ងន់​​នៅ​អាហ្វ្រិក​​​​​​ខាង​ត្បូង​ ។

មូល​និ​ធិ​​​សត្វ​ព្រៃ​​​ពិភព​លោក​​ ឬ​អង្គ​ការ​​​អភិ​រក្ស​​​សត្វ​ព្រៃ​​​(WWF) បា​ន​ប​ង្ហាញ​​​របាយ​ការណ៍​​​រៀប​ចំណាត់​​ថ្នាក់​​​នៃ​ការ​​​ព្យា​យាម​​​​របស់​ប្រទេស​​​​ ​​នានា​ ដើម្បី​ទប់​ស្កាត់​​​​ការ​ជួញ​ដូរ​​​សត្វ​​ជិត​​ផុត​​ពូជ​ ដោយ​បញ្ជាក់​ថា ​ការ​ទាក់​​ដំរី​​​នៅ​អាហ្វ្រិក​​​កណ្តាល​​កំពុង​ស្ថិ​តក្នុង​​​​វិ​បត្តិ​​​ ខណៈ​ពេល​ដែល​​​​​ការ​រស់​រាន​​របស់​​​សត្វ​​​រមាស​​ក៏​ទទួល​​​​​ការ​គំរាម​​​កំហែង​​​យ៉ាង​ធ្ងន់​​នៅ​អាហ្វ្រិក​​​​​​ខាង​ត្បូង​ ។

នៅអា​សីុ​​​​ កុយ​រមាស​មាន​តម្លៃខ្ពស់​បំផុត​​​ ព្រោះ​​​គេ​យក​ទៅ ​​ប្រើ​ប្រាស​់​​ជា​ឱ​សថ ។ អ្នក​ខ្លះ​ទៀត​​មាន​ជំនឿ​​ថា ​​អាច​យក​ទៅ​ព្យា​បាល​ជំងឺ​​​មហា​រ​ីក​ ​ខណៈ​ពេល​​​ភ្លុក​​ដំរី​​ត្រូវ​មើល​​​ឃើញ​ថា ​ជា​គ្រឿង​​​​​តុប​តែង​​​លម​្អ​ដ៏​​មាន​តម្លៃ ។ WWF បញ្ជាក់​ថា ​​ទោះ​បីជា​មាន​​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​ទប់​ស្កាត់​​ការ​ជួញ​ដូរ​​​​បំណែក​​សត្វ​​​ទាំង​នេះ​ ដែល​ដំណើរ​ការ​​អស់​រយ​ៈ​ពេល​​​​ជា​ច្រើន​​ឆ្នាំ​ក៏​ដោយ​​ ប៉ុន្តែ​​​ប្រទេស​ចិន​​​ ថៃ និង​វៀត​​ណាម​​​ នៅ​តែ​បណ្តោ​យ​​ឱ្យ​​​មាន​ទី​ផ្សារ​​​ជួញ​ដូរ​​​​សត្វ​ជិត​​ផុត​​ពូជ​​​ជា​ច្រើន​ប្រភេទ​​ ដោយ​អាជ្ញា​​ធរ​​មិន​បាន​​​ត្រួត​​ពិនិត្យ​​​​ និង​ទប់​ស្កាត់​​​​ឱ្យ​បាន​ដិត​ដល់​​​ ។ ​

​របាយ​ការណ៍​​របស់ WWF បញ្ជាក់​​បន្ថែម​​ទៀត​​ថា ​​វៀត​ណាម​​​ជា​ប្រទេស​មួយ​​​ក្នុង​បណ្ត​ា​ប្រទេស​​​ជា​ច្រើ​​ន​​គួរ​ឱ្យ​បារម្ភ​បំផុត​​​​ ព្រោះ​​ស្ទើរ​​តែ​មិន​​អាច​ទប់​ស្កាត់​​​ការ​ជួញ​ដូរ​​​កុយ​រមាស​ និង​អវ​យវៈ​​សត្វ​​ខា្ល​​បាន​ រួម​ទាំង​​​ជំរុញ​​ឱ្យ​វៀត​​ណាម​​បង្ក្រាប​ការ​ជួញ​ដូរ​​​​ដោយ​ខុស​ច្បាប់​​​ទាំងនេះ។

WWF ​​​ឆ្លុះ​បញ្ចាំង​​​ថា អាហ្វ្រិក​​​ខាង​ត្បូង​​ គឺ​ជា​មជ្ឈ​មណ្ឌល​​​នៃ​វិបត្តិ​​​សម្លាប់​រមាស​ ទោះ​បី​ជា​​​រដ្ឋា​ភិបាល​​​​ព្យា​យាម​​យ៉ាង​ខ្លាំង​​សម្រាប់​​ទប់​ស្កាត់​​​ការ​សម្លាប់​​​សត្វ​​ជិត​ផុត​​ពូជ​​ប្រភេទ​នេះ ​ឆ្នាំ​​២០០៩ ក៏​ដោយ​ ប៉ុន្តែ​​​តួលេខ​​​ស្ថិតិ​​បង្ហាញ​​ថា​មាន​រមាស​​​អាហ្វ្រិក​ខាង​​ត្បូង​​​ត្រូវ​សម្លាប់​​ដល់​ទៅ​​៤៤៨​ក្បាល​​​​​ក្នុង​​ឆ្នាំ ​២០១១ ​និង​ក្នុង​ឆ្នាំ​​២០១២​​ មាន​​រមាស​ត្រូវ​​​​សម្លាប់​ចំនួន​​​២៦២​ក្បាល​ ។ WWF ​ថែម​ទាំង​​​ចោទ​ប្រកាន់​ថា ​ប្រទេស​ចិន​​​ និ​ង​ថៃ​​ ជា​ប្រទេស​​​ដ៏​សំខា​ន់​​​ដែលធ្វើ​​ឱ្យ​មាន​ការ​​​ជួញ​ដូរ​​​​ភ្លុក​​ដំរី​​ខុស​ច្បាប់​​ ។ ក្នុង​មួយ​ឆ្នាំ​​ៗ​​​មាន​ដំរី​​​​​អាហ្វ្រិក​​ត្រូវ​សម្លាប់​​​​ជា​ច្រើន​​​​​ម៉ឺន​ក្បាល​​​ដើម្បី​​យក​ភ្លុក​​ ដោយ​​ចិន​ និង​​ថៃ​​ គឺ​ជា​​ទិស​ដៅ​​​ដ៏សំខាន់​​​សម្រាប់​​​ការ​ជួញ​ដូរ​​​ភ្លុក​​​ដំរី​ទាំង​នេះ​ ។ ​

WWF ​​​​បន្ត​ទៀត​ថា ​នៅ​ក្នុង​​​ប្រទេស​​​​ថៃ​ បញ្ហា​​​សំខាន់​គឺ​​​ច្បាប់​យល់​ព្រម​​​ឱ្យ​មាន​ការ​​​​លក់​ភ្លុក​ដំរី​​​នៅ​ក្នុង​ប្រទេស​​​បា​ន​ដោយ​ស្រប​ច្បាប់​ ​និង​ចាត់​ទុក​ថា ​​ជា​ការ​​​ខ្វះ​ចន្លោះ​​​ដែល​ធ្វើ​ឱ្យ​​​មា​ន​ការ​ជួញ​ដូរ​​​​ កា​រ​​លួច​​លក់​​​​ភ្លុក​ដំរី​នៅ​​អាហ្វ្រិក​ ៕