ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​ស្រស់​ស្អាត​ម្នាក់​កំពុង​ប្រកាស​ស្វែង​រក​​អង្គរក្សការ​ពារ​ខ្លួន

11 ឆ្នាំ មុន

និស្សិត​ស្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​មួយ​រូប​​សិក្សា​នៅ​សាកល​វិទ្យាល័យ​ណាន​ជីង ប្រទេស​ចិន ឈ្មោះ លី ជានណាន ដែល​​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើរ​ណេត ​ដាក់​រហស្សនាម​ថា ស្រី​ស្អាត​បំផុត​នៅ​សាកល​វិទ្យា​ល័យ​ ពេល​នេះ​កំពុង​ស្វែង​រក​អង្គរក្ស​​ការ​ពារ​ខ្លួននាង​ ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​អ៊ាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១២ ។

នាង លី ជាន​ណាន​ បាន​និយាយ​ថា នាង​ធ្លាប់​ត្រូវ​គេ​ស្ទាក់​ចាប់​ជា​ច្រើន​លើក​ច្រើន​សា ។ ជាង​​នេះ​ទៅ​ទៀត ការ​ដែល​នាង​​សម្រេច​ចិត្ត​ប្រកាស​ស្វែង​រក​អង្គរក្ស​​​ការ​ពារ​ខ្លួន​​បែប​នេះ គឺ​បន្ទាប់​ពី​នាង​បាន​ដឹង​នូវ​ព័ត៌មាន​អំពី​ក្មេង​ស្រី​ម្នាក់​ត្រូវ​គេ​គម្រាម​ដោយ​កាំ​បិត ។

នៅ​ក្នុង​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន នាង​លី ជាន​ណាន​ បាន​សរសេរ​នូវ​លក្ខ​ខណ្ឌ​​ថា បេក្ខ​ជន​ដែល​ដាក់​ពាក្យ​ត្រូវ​តែ​មាន​សមត្ថភាព​អាច​ទប់​ទល់​ជាមួយ​មនុស្ស​ប្រុស​បាន​យ៉ាង​តិច​៣​នាក់​ឡើង​ទៅ និង​មាន​សុខ​ភាព​ល្អ​ កាយ​សម្បទា​មាំ​មួន ។ បេក្ខ​ជន​ដែល​ជាប់​ត្រូវ​ការ​ពារ​សុវត្ថិភាព​​នាង​គ្រប់​ពេល​វេលា ជា​ពិសេស​នៅ​ពេល​យប់ ។

និស្សិត​ស្រីវ័យ​២០​ឆ្នាំ​រូប​នេះ​មិន​ផ្តោត​សំខាន់​ទៅ​លើ​រូប​សម្បត្តិ​របស់​បេក្ខ​ជន​នោះ​ទេ ។​ ចំពោះ​បេក្ខ​ជន​ដែល​ជាប់​​នឹង​ទទួល​បាន​ប្រាក់​បៀវត្ស ចំនួន​៣០០.០០០​យាន់ ស្មើ​នឹង​៤៦.៩៧៤,៩​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​៣​ឆ្នាំ ។ នាង​ក៏​បាន​សន្យា​ផង​ដែរ​ថា ប្រសិន​បើ​នាង​ពេញ​ចិត្ត នាង​នឹង​ចុះ​កិច្ច​សន្យា​រយៈ​ពេល​១០​ឆ្នាំ ។ និស្សិត​ដែល​មាន​សម្រស់​ស្រស់​ស្អាត​រូប​នេះ​ក្រៅ​ពី​សិក្សា​ និង​ល្បី​ឈ្មោះ​នៅ​សាកល​វិទ្យា​ល័យណាន​ជីង នាង​ក៏​មាន​កេ​រ្តិ៍​ឈ្មោះ​ល្បី​ក្នុងបណ្តាញ​​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​២​ផង​ដែរ ។

ទាក់​ទង​នឹង​ការ​ជ្រើស​រើស​អង្គរក្ស​​​ការ​ពារ​ខ្លួន​នេះ​ នាង​លី ជានណាន បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា គ្រួសារ​របស់​នាង​ជា​អ្នក​មាន​ចំណូល​មធ្យម​ ។ ការ​រើស​អង្គរក្ស​សម្រាប់​​ការ​ពារ​ខ្លួន​ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ដើម្បី​សុវត្ថិ​ភាព​​នាង​ត្រូវ​តែ​ធ្វើ​បែប​នេះ ហើយ​នាង​សង្ឃឹម​ថា នឹង​រក​បាន​បេក្ខ​ជន​ដែល​នាង​ពេញ​ចិត្ត​ ។

នាង​ជាន​ណានបាន​បញ្ជាក់​ថា បន្ទាប់​ពី​បេក្ខ​ជន​ជាប់​ជា​អង្គរក្ស​របស់​នាង​ហើយ នាង​នឹង​រក​ការ​ងារ​សម​រម្យ​ឱ្យ​ធ្វើ​នៅ​ពេល​ថ្ងៃ​ ដោយ​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី​៧.០០០ទៅ​៨.០០០​យាន់ ស្មើ​នឹង​ជាង​១ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយគេ​ត្រូវ​​ការ​ពារ​នាង​នៅ​ពេល​យប់ ៕