ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​​ជន​ក្រី​ក្រ​​នៅ​សហ​រដ្ឋ​អា​មេរិក​​អាច​កើន​ឡើង​​ខ្ពស់​

11 ឆ្នាំ មុន

លទ្ធ​ផល​​អង្កេត​​របស់​អាមេរិក​​ដែល​ត្រៀម​​ផ្សព្វផ្សាយ​​ក្នុង​អំឡុង​ខែ​កញ្ញា​​ខាង​មុខ​ បញ្ជាក់​​ថា​ចំនួន​​ជន​ក្រី​ក្រ​ក្នុង​​​​សហ​រដ្ឋ​អាមេរិក​​មាន​តម្រុយ​​ថា​អាច​​កើន​ខ្ពស់​​ជា​ប្រវត្តិ​សាស្ត្រ​​ក្នុង​អំឡុង​​​ពេល​ជិត​ពាក់​កណ្តាល​​​សតវត្ស និង​​អាច​​ជា​កក្តា​​សំខាន់​​ដែល​មាន​ផល​ប៉ះ​ពាល់​​ដល់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​​អាមេរិក​​ក្នុង​ខែ​​វិច្ឆិកា​ខាង​មុខ​ ។

ល​ទ្ធផល​អង្កេត​ចុង​ក្រោយ​​ដែល​រំពឹង​​ថា​នឹង​​​ផ្សព្វ​ផ្សាយ​​ក្នុង​ខែ​កញ្ញា​​​បញ្ជាក់​ថា ចំនួន​​ជន​ក្រី​ក្រ​​សហ​រដ្ឋ​អា​មេរិក​​អាច​កើន​ខ្ពស់​​ពី​​១៥,១%​​​ក្នុង​ឆ្នាំ​​២០១០​ ទៅ​​​១៥,៧%​​ ដែល​​​ជា​កម្រិត​​ខ្ពស់​បំផុត​​របស់​​ប្រទេស​​ចាប់​តាំង​ពី​​​ឆ្នាំ​​១៩៦៥មក​ ។ បច្ចុប្បន្ន​​ភាព​ក្រី​ក្រ​​បាន​រីក​​រាល​ដាល​​​ដល់​ក្រុម​មនុស្ស​​ផ្សេងៗ​​ក្នុង​សហ​រដ្ឋ​​អាមេរិក​​ដ៏​ទូលំ​ទូលាយ​​រួម​ទាំង​​ជន​វណ្ណៈ​​កណ្តាល ដែល​រស់​នៅ​​តំបន់​​ជាយ​ក្រុង​​ធំ​ៗ​​ផង​ដែរ​​ ។

មូល​ហេតុ​​ចម្បងកើត​ឡើង​​ពី​ផល​ប៉ះ​ពាល់​​នៃ​ស្ថាន​ភាព​​សេដ្ឋ​កិច្ច​ ខណៈ​​ពេល​អ្នក​​អត់​ការ​​ងារ​ធ្វើ​​ជា​ច្រើន​នាក់​​ចាប់​ផ្តើម​​​អស់​សង្ឃឹម​​លើ​ការ​​រក​ការ​ងារ​​ធ្វើ​ និង​សម្រេច​​ចិត្ត​​​សុំ​ប្រាក់​​ជួយ​ឧបត្ថ​ម្ភ​​ពី​រដ្ឋា​ភិបាល​ ។​​ក្រៅពី​នេះ​ ក៏​នៅ​មាន​​ទិន្ន​ន័យ​​គួរ​ឱ្យ​បារម្ភ​​ថា​ចំនួន​ជន​ក្រី​ក្រ​​របស់​អា​មេរិក​​ក្នុង​ពេល​បច្ចុ​ប្បន្ន​​ខ្ពស់​​​ជាង​​​ចំនួន​​ជន​ក្រី​ក្រ​ក្នុង​​​ប្រទេស​​វៀត​ណាម​ ​ ព្រោះ​​មាន​របាយ​ការណ៍​​បង្ហាញ​ថា ជន​ក្រី​ក្រ​​ក្នុង​ប្រទេស​វៀត​ណាម​​ចុង​ក្រោយ​​នេះ​​មាន​ប្រហែល​​១០,៦%​ ។​

​បណ្តា​អ្នក​វិភាគ​​​បញ្ជាក់​​​​ថា ជន​ជាតិ​​អាមេរិក​​ប្រហែល​​​៤៧​លាន​នាក់​ ឬ​​១​ភាគ​៦​​នៃ​ប្រ​ជា​ជន​​សរុប​​​ត្រូវ​ចាត់​បញ្ចូល​​ក្នុង​ចំណោម​​អ្ន​ក​មាន​​ជីវ​ភាព​​ក្រី​ក្រ​​ ឬ​មាន​​ចំណូល​ទាប​​ជាង​​​១១.១៣៩​ដុល្លារ​​ក្នុង​​មួយ​ឆ្នាំ​ ៕​