ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ប្តីព្រើល) បទកាកគតិ ដោយ ព្រុំ គឹម ជឿន

14 ឆ្នាំ មុន

– ថា​យកប្ដី​ចាស់ មិន​ជួប​កម្មក្រាស់ ប្ដី​ដើរ​រក​ក្រៅ
តែ​ផ្ទុយ​ទៅ​វិញ ទ្រូង​មាន​ដំបៅ ប៉ះ​លើ​ចាស់​ឆៅ
ស្ទើរ​ឆ្អិន​ស្ទើរ​ខ្លោច ។

– ថា​យកប្ដី​ចាស់              មិន​ជួប​កម្មក្រាស់            ប្ដី​ដើរ​រក​ក្រៅ
   តែ​ផ្ទុយ​ទៅ​វិញ             ទ្រូង​មាន​ដំបៅ                ប៉ះ​លើ​ចាស់​ឆៅ
                               ស្ទើរ​ឆ្អិន​ស្ទើរ​ខ្លោច  ។
– ជួល​ឈ្នួល​មិន​បាន          ឃើញ​ស្រី​ក្បែរ​ប្រាណ        ជ្រួល​ដូច​ស្រមោច
   មិនដឹង​ខ្លួន​ចាស់             មិន​ខ្លាច​អា​សោច​ន៍       លូកលាន់​បេះបោច
                                 ឱ្យ​គេ​រត់​អស់   ។
– ចាប់​បាន​ភ័ស្ដុតាង           នៅ​ស្រែក​ក្អេងក្អាង          អួតខ្លួន​ចិត្ដ​ស្មោះ
   គ្រាន់តែ​លេងសើច          មួយ​គ្រា​ប៉ុណ្ណោះ             ព្រោះ​ជាតិ​ជា​ប្រុស
                                លែង​អី​ខិលខូច?
– ចាស់​ណាស់​ព្រើល​ណាស់    មុខ​នោះ​សែន​ក្រាស់          គ្មាន​អ្វី​ប្រដូច
   ស្រី​ក្រៅ​ក៏​មាន               តា​ចាស់​កំហូច                 ទៅ​ច្របាច់​ក្រូច​(១)
                                គ្មាន​លោះ​ថ្ងៃ​ណា ។
– ដេញ​ទាន់​ជាន់កែង         ឃើញច្បាស់​ជាក់ស្ដែង        នៅ​និង​នេត្រា
   ខ្ញុំ​ឆ្អែត​ដល់ក               លែង​ចេញ​វាចា                កាត់​ផ្ដាច់​ស្នេហា
                               ស្មា​លា​ប្ដី​កម្ម   ។
– ទៅ​ឱ្យ​ឆ្ងាយ​ចុះ               មិនបាច់​ស្រណោះ              មិនបាច់​ផ្ដែផ្ដាំ
   ប្ដី​របៀប​នេះ               កាប់​ថ្ម​ចំណាំ                    ធ្វើបុណ្យ​ប្រចាំ
                               កុំឱ្យ​ជួប​ទៀត ។
១-​នៅ​ម្ដុំ​សួនច្បារ​ជិត​វ​ត្ដបុ​ទុម​រាល់​ល្ងាច គឺ​តែង​មាន​អ្នក​ទូល​ថាស​លក់​ក្រូច​ច្របាច់ ហើយ​ក៏​មានស្ដ្រី​រកស៊ី​ផ្លូវភេទ​ដែរ​។ ដូច្នេះ​ហើយ​ទើប​ពួក​ប្រុស​ៗ​ដែល​ដឹង​រឿង​ចូល​ចិត្ដចំអន់​គ្នា​លេងសើច​ថា  “ ហ្នឹង ប្រាកដជា​ទៅ​រក​ច្របាច់​ក្រូច​ហើយ មិនមែន​ទៅ​រក​ក្រូច​ច្របាច់​ទេ​” ។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com