ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញអាវ​ទ្រនាប់​​​អាយុ​ជាង600​ឆ្នាំ​នៅ​អូទ្រីស

11 ឆ្នាំ មុន

អ្នក​បុរាណ​វិទ្យា​​នៅ​​មហា​វិទ្យាល័យ «​អុីន​សា​ប្រ៊ូក» ប្រទេស​​អូទ្រីស រក​ឃើញ​អាវ​ទ្រនាប់​ស្ត្រី​ធ្វើ​ពី​ក្រណាត់​សូត្រ​​ត្បាញ​ពី​សរសៃ​រុក្ខ​ ជាតិ​​ម៉្យាងចំនួន​៤​​នៅ​ក្នុង​ប្រាសាទ​ដ៏​​ចំណាស់​មួយ​ ។ គេ​សន្និ​ដ្ឋាន​ថា អាវទ្រនាប់​ទាំង​នោះ​អាច​​មាន​អាយុ​មិន​តិច​ជាង​៦០០​​ឆ្នាំ​ទេ​ ។

អ្នក​បុរាណ​វិទ្យា​​នៅ​​មហា​វិទ្យាល័យ «​អុីន​សា​ប្រ៊ូក» ប្រទេស​​អូទ្រីស រក​ឃើញ​អាវ​ទ្រនាប់​ស្ត្រី​ធ្វើ​ពី​ក្រណាត់​សូត្រ​​ត្បាញ​ពី​សរសៃ​រុក្ខ​ជាតិ​​ម៉្យាងចំនួន​៤​​នៅ​ក្នុង​ប្រាសាទ​ដ៏​​ចំណាស់​មួយ​ ។ គេ​សន្និ​ដ្ឋាន​ថា អាវទ្រនាប់​ទាំង​នោះ​អាច​​មាន​អាយុ​មិន​តិច​ជាង​៦០០​​ឆ្នាំ​ទេ​ ។

អាវ​ទ្រ​នាប់​បុរាណ​នោះ​ ​ត្រូវ​គេ​ប្រទះ​​ឃើញ​ក្នុង​ប្រា​សាទ​​ «​លេម​ប៊ើក» នៅ​តំបន់​​ថៃរ៉ល  ។ ​អ្នក​​ជំនាញ​ផ្នែក​ម៉ូដ​ ចម្លែក​​ក្នុង​ចិត្ត​​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ប្រទះ​ឃើញ​នោះ​ ​ព្រោះ​កាល​ពី​មុន​សន្និ​ដ្ឋាន​​ថា អាវ​ទ្រនាប់​​ចាប់​កំ​ណើត​ឡើង​​ក្នុង​អំឡុង​​ពេល​១០០​ឆ្នាំ​មុន​ប៉ុណ្ណោះ ។

អាវ​ទ្រនាប់​ដ៏​ចំណាស់​នៅ​លើ​ពិភព​លោក​នោះ រក​ឃើញ​កាល​ពី​៤​ឆ្នាំមុន ប៉ុន្តែ​​គេ​ទើបតែ​ឱ្យ​ដឹង​បន្ទាប់​ពី​​ស្រាវ​ជ្រាវ​ និង​សាក​ល្បង​​ពិសោធន៍​ដោយ​សារ​ធាតុ​កាបូន ធ្វើ​ឱ្យ​​ប្រាកដ​​ថា​ ជា​អាវ​ទ្រនាប់​ដ៏​ពិត​ប្រាកដ​ និង​មាន​អាយុ​ជាង​៦០០​ឆ្នាំ។អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​បុរាណ​វិទ្យា និង​អ្នក​ជំនាញ​ផ្នែក​រចនា​ម៉ូដ​​សម្លៀក​បំពាក់​​ចម្លែកចិត្ត​ គឺ​អាវ​ទ្រនាប់​បុរាណ​ទាំង​នោះ​ស្រដៀង​​នឹង​អាវ​ទ្រនាប់​បច្ចុប្បន្ន ។ អាវ​ទ្រនាប់​បុរាណ​នោះ ​ដេរ​ពី​ក្រណាត់​​ត្បាញ​ពី​សរសៃ​រុក្ខ​ជាតិ​ម៉្យាង មាន​ខ្សែ​ព័ទ្ធ​​​ទៅ​លើ​ស្មា និង​អាច​មាន​ខ្សែ​ខ្វែង​​ទៅ​ខាង​ក្រោយ​​ដូច​គ្នា​នឹង​អាវ​ទ្រនាប់​​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន ។

លើ​ស​ពី​នេះ​មាន​ការ​តុប​តែង​លម្អ​ដោយ​ក្បាច់​ផ្កា និង​គ្រឿង​​អលង្ការ​​ផ្សេង​ៗទៀត​យ៉ាង​ប្រណីត​ ។ ដូច្នេះ​ហើយ​អាច​សន្និ​ដ្ឋាន​​ថា​  អាវ​ទ្រ​នាប់​បាន​ចាប់​កំណើត​​នៅ​មុន​ពេល​អាវ​រឹប​រាង​​កាយ (អាវ​ក្នុង​) ដែល​​ក្រោយម​ក​វិវឌ្ឍ​​ក្លាយ​ជា​អាវ​ទ្រ​នាប់​ក្នុង​ពេល​បច្ចុប្បន្ន។
អ្នក​ជំនាញ​នៅ​មហា​វិទ្យាល័យ​ បាន​ថ្លែងថា​ អាវ​ទ្រ​នាប់​ទាំង​៤នោះ​​ គឺ​ជា​ផ្នែក​មួយ​នៃ​បំណែក​​វាយ​ភណ្ឌ​ដែល​រក​ឃើញ​ជាង​២.៧០០​បំណែក​ ដោយ​បំណែក​មួយ​ចំនួន​ជា​ក្រណាត់​ត្បាញ​ពី​សរសៃ​​រុក្ខ​ជាតិ​ម៉្យាង ឬ​ក្រណាត់​សរសៃ​រុក្ខ​ជាតិផ្សំ​ជា​មួយ​​ក្រណាត់​​កប្បាស ​ដែល​បានរក​ឃើញ​​លាយ​ឡំ​នៅ​ក្នុង​ភក់​​​ និង​បំណែក​​ស្បែក​សត្វ​ ។

ការ​រក​​ឃើញ​លើក​នេះ​​ចាត់​ទុក​ថា​ជា​ការ​​រុក​រក​ឃើញ​បំណែក​នៃ​ប្រវត្តិ​សាស្ត្រ​​ជា​សំភារ​តុប​តែង​កាយ​របស់​មនុស្ស​ ។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ការ​ប្រទះ​ឃើញ​វាយ​នភណ្ឌ​មាន​លក្ខណៈ​​ស្រដៀង​​ខោ​ទ្រនាប់​​របស់​ស្ត្រី ប៉ុន្តែ​អ្នក​ឯក​ទេស​បញ្ជាក់​ថា ជា​ខោ​ទ្រនាប់​​របស់​បុរស​ ព្រោះ​ក្នុង​សម័យ​នោះ​ស្ត្រី​មិន​ស្លៀក​ខោ​ទ្រនាប់ទេ  ៕