ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនា​គារ​ពិភព​លោក​បញ្ជាក់​ថា​ប្រជា​ជន​លើ​ពិភព​លោក​75​ភាគ​រយ​មាន​ទូរ​ស័ព្ទ​ចល័ត​ប្រើ

11 ឆ្នាំ មុន

ការ​ធ្វើ​អង្កេត​ចុង​ក្រោយ​​របស់​ធនា​គារ​ពិភព​លោក​ (WB) បញ្ជាក់​ថា បច្ចុប្បន្ន​ ប្រជា​ជន​នៅ​លើ​ពិភព​លោក​ដល់​ទៅ​៣​ភាគ​៤​អាច​ប្រើ​ប្រាស់​​ទូរ​ស័ព្ទ​ចល័ត​ ។ ចំនួន​​អ្នក​ប្រើ​ប្រាស់​​ទូរ​ស័ព្ទ​ចល័ត​​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​ក្នុង​អំឡុង​ពេល​១២​​ឆ្នាំ​​កន្លង​មក ។ កាល​ពី​ឆ្នាំ​២០០០ មាន​ចំនួន​អ្នក​ប្រើ​ទូ​រស័ព្ទ​ចល័ត​នៅ​ទាង​ជាង​១.០០០​លាន​នាក់​ ខណៈ​ពេល​បច្ចុប្បន្ន​​មាន​អ្នក​ប្រើ​ច្រើន​ជាង​​

ការ​ធ្វើ​អង្កេត​ចុង​ក្រោយ​​របស់​ធនា​គារ​ពិភព​លោក​ (WB) បញ្ជាក់​ថា បច្ចុប្បន្ន​ ប្រជា​ជន​នៅ​លើ​ពិភព​លោក​ដល់​ទៅ​៣​ភាគ​៤​អាច​ប្រើ​ប្រាស់​​ទូរ​ស័ព្ទ​ចល័ត​ ។ ចំនួន​​អ្នក​ប្រើ​ប្រាស់​​ទូរ​ស័ព្ទ​ចល័ត​​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ក្នុង​អំឡុង​ពេល​១២​​ឆ្នាំ​​កន្លង​មក ។ កាល​ពី​ឆ្នាំ​២០០០ មាន​ចំនួន​អ្នក​ប្រើ​ទូ​រស័ព្ទ​ចល័ត​នៅ​ទាង​ជាង​១.០០០​លាន​នាក់​ ខណៈ​ពេល​បច្ចុប្បន្ន​​មាន​អ្នក​ប្រើ​ច្រើន​ជាង​​៦.០០០​លាន​​លេខ ។

តាម​របាយ​ការណ៍​​របស់​ WB បង្ហាញ​ថា ប្រជា​ជន​​នៅ​លើ​ពិភព​លោក​ជាង​៦.០០០​​លាន​នាក់​​មាន​ទូរ​ស័ព្ទ​ចល័ត​​ប្រើ​ប្រាស់ ឬ​កើន​លើស​កាល​ពី​ឆ្នាំ​២០០០​ជាង​៦​ដង​ និង​នៅ​មាន​ជំនឿ​ចិត្ត​ថា ក្នុង​ថ្ងៃ​អនា​គត​ចំនួន​ទូរ​ស័ព្ទ​ចល័ត​នឹង​មាន​ចំនួន​ច្រើន​ជាង​ប្រជា​ជន​​នៅ​លើ​ពិភព​លោក​ ។

អ្នក​ប្រើ​ប្រាស់​​សេវា​កម្ម​ទូរ​ស័ព្ទ​​ចល័ត​​ជិត​៥.០០០​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​​ស្ថិត​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​​ន៍​នៅ​អាស៊ី ​និង​អាហ្វ្រិក ។ នៅ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​ទូរ​ស័ព្ទ​ចល័ត​ដែល​ប្រើ​ស៊ីម​កាត​អាច​ដោះ​ដូរ​បាន​នៅ​គ្រប់​ពេល និង​ប្រើ​ប្រាស់​ដោយ​បញ្ចូល​ទឹក​ប្រាក់​មាន​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូលាយ ។

លោក​រ៉ាឆេល ខាយ អនុ​ប្រធាន​ធនា​គារ​ពិភព​លោក​ផ្នែក​អភិវឌ្ឍន៍​​បាន​ថ្លែង​ថា ​​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​គ្មាន​ខ្សែ​​បាន​ផ្តល់​ឱ​កាស​ដ៏​មហា​សាល​ក្នុង​ការ​អភិវឌ្ឍ​​​សេដ្ឋ​កិច្ច​ និង​ធន​ធាន​មនុស្ស​​ ព្រោះ​ជា​​ទំនាក់​ទំនង​​ដែល​ធ្វើ​ឱ្យ​មនុស្ស​​អាច​ឈា​ន​ចូល​ទៅ​ដល់​​ទិន្នន័យ​​ផ្នែក​សុខ​ភាព​​ជា​មូល​ដ្ឋាន​ អាច​ជម្រះ​​បំណុល​​បាន​ឆាប់​ ​ជំរុញ​​ការ​បង្កើត​​ការ​ងារ និង​​ធ្វើ​​ឱ្យ​ពល​រដ្ឋ​​មាន​ចំណែក​រួម​ក្នុង​លក្ខណៈ​ប្រជា​ធិបតេយ្យ ៕