ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយ​ការ​ណ៍​​6ខែ​ដើម​ឆ្នាំ​ ៖ អំ​ពើ​ហិ.ង្សា​​នៅ​ជប៉ុន​កើន​ឡើង​ 46,3%​

11 ឆ្នាំ មុន

យោង​តាម​ទិន្នន័យ​ភ្នាក់​ងារ​ប៉ូ​លិស​ជាតិ​ឱ្យ​ដឹង​ថា ចំនួន​ករណី​នៃ​អំ​ពើ​ហិ.ង្សា​ក្នុង​គ្រួ​សារ​រវាង​ប្តី​ប្រ​ពន្ធ​នៅ​ក្នុង​ ប្រ​ទេស​ជប៉ុន​ដែល​បាន​រាយ​ការ​ណ៍​សម្រាប់​៦​ខែ​ដំ​បូង​ក្នុង​ឆ្នាំ​នេះ​បាន ​កើន​ឡើង​ដល់​ ៤៦,៣​%​ធៀប​នឹងឆ្នាំ​២០១១ ។​ទូរ​ទស្ស​ន៍ Ashahi​បាន​រាយ​ការ​ណ៍​ថា ភ្នាក់​ងារ​ប៉ូ​លិស​ជាតិ​បាន​និយាយ​ឱ្យ​ដឹង​ថា ចំ​នួន​ករណី​នៃ​អំ​ពើ​ហិ.ង្សា​រវាង​គូ​ស្វា​មី​ភរិ​យា​ដែល​បាន​រៀប​ការរួច​ និង​ស្វា

យោង​តាម​ទិន្នន័យ​ភ្នាក់​ងារ​ប៉ូ​លិស​ជាតិ​ឱ្យ​ដឹង​ថា ចំនួន​ករណី​នៃ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​រវាង​ប្តី​ប្រ​ពន្ធ​នៅ​ក្នុង​ប្រ​ទេស​ជប៉ុន​ដែល​បាន​រាយ​ការ​ណ៍​សម្រាប់​៦​ខែ​ដំ​បូង​ក្នុង​ឆ្នាំ​នេះ​បាន​កើន​ឡើង​ដល់​ ៤៦,៣​%​ធៀប​នឹងឆ្នាំ​២០១១ ។​ទូរ​ទស្ស​ន៍ Ashahi​បាន​រាយ​ការ​ណ៍​ថា ភ្នាក់​ងារ​ប៉ូ​លិស​ជាតិ​បាន​និយាយ​ឱ្យ​ដឹង​ថា ចំ​នួន​ករណី​នៃ​អំ​ពើ​ហិង្សា​រវាង​គូ​ស្វា​មី​ភរិ​យា​ដែល​បាន​រៀប​ការរួច​ និង​ស្វា​មី​ភរិ​យា​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មិន​ទាន់​បាន​រៀប​ការ​មាន​២.០១៦​ករណី​ ។

បើ​ធៀប​ទៅ​នឹង​ចន្លោះ​ពេល​ពី​ខែ​មក​រា​ដល់​ មិថុ​នា​ឆ្នាំ ២០១១​ឃើញ​ថា កើន​ឡើង​៦រយ​ករណី ហើយ​ភាគ​ច្រើន​នៃ​ជន​រងគ្រោះ ៩៤%​គឺ​ជា​ស្ត្រី ។​ ​តាម​អ្នក​វិ​ភាគ​មួយ​ចំ​នួន​ជឿ​ថា ការ​កើន​ឡើង​យ៉ាង​គំ​ហុក​បែបនេះ​ក៏​ព្រោះ​តែ​ជន​រង​គ្រោះ​ដោយ​អំពើ​នេះ​ភ្ញាក់​ខ្លួន​​ទៅ​រាយ​ការ​ណ៍​ជូន​ប៉ូ​លិស ។​ ភាគ​ច្រើន​នៃ​អំ​ពើ​ហិង្សា​កើត​មាន​នៅ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ដូច​ជា Saitama​​, Chiba​និង Gunma ។ ទូ​រទស្ស​ន៍​ដដែល​បាន​រាយ​ការ​ណ៍​ទៀត​ថា ទន្ទឹម​នឹង​ការ​កើន​ឡើង​នៅ​ខេត្ត​៣​ខាង​លើ អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​បែរ​ជា​មាន​ការ​ថយ​ចុះ​នៅ​ក្នុង​ខេត្ត​៣​ដែល​រង​ផល​ប៉​ះ​ពាល់​ដោយ​រលក​យក្ស​ ស៊ូ​ណា​មិ​មាន​ដូចជា Iwate, Miyagiនិង​ Fukushima។

ក្នុង​​បណ្តា​ខេត្ត​ទាំង​នេះ​ អំ​ពើ​ហិង្សា​​ចំនួន ១.៥០០​ករណី​បាន​ថយ​ចុះ​នៃ​អំ​ពើ​ហិង្សា​សរុប ១៩.០៨៦​ករណី ។​ មូល​ហេតុ​មួយ​ពី​ការ​ថយ​ចុះ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដោយ​សារ​មាន​ការ​បន្ថែមប៉ុស្តិ៍​ប៉ូ​លិស​ប្រចាំ​​ការ​និង​ការ​បង្កើន​ការ​ដើរ​ល្បាត​របស់​ប៉ូ​លីស ៕