ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចុះធ្វើ​រដ្ឋ​បាល​រឹប​អូសបាន​​ម៉ូតូ​ឌ្រីម​​ចំនួន​១១​គ្រឿង​​ប្រកាស​ស្វែង​រក​ម្ចាស់​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​ម៉ូតូ​​ឌ្រីមសេ​១២៥ ​ចាប់​ពី​ស៊េរី​​២០០៧ ដល់​ស៊េរី​​២០១២ ​សុទ្ធ​តែ​ពណ៌ ខ្មៅ ​ទាំង​អស់​​ចំនួន​១១​គ្រឿង ត្រូវ​បាន​រឹប​អូស​ខណៈ​ដែល​​សមត្ថ​កិច្ច​​​ធ្វើរដ្ឋ​បាល​រយៈ​ពេល​​២ថ្ងៃ​ គឺថ្ងៃទី​១៦ ​និង​១៧ កក្កដា ​២០១២ ​ដោយសង្ស័យ​ថា ​បាន​មក​ពី​ភាព​មិន​ប្រក្រតី​​នៅ​តាម​កន្លែង​ផ្សេង​ៗ ហើយ​​សមត្ថ​កិច្ច​​ប្រកាស​ស្វែង​រក​ម្ចាស់​ដែល​ពេល​នេះ​​កំពុង​រក្សា​ទុក​​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​ព្រៃឈរ ។ ​

លោក​វរ​សេនីយ៍​​ឯក ​ជឹម សេង​ហុង ស្នង​ការ​​រង​នគរបាល​​ខេត្ត​​​ទទួល​ផែន​ការ​យុត្តិ​ធម៌​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​​ការ​ពង្រឹង​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​​ជូន​​ប្រជា​ពល​រដ្ឋ​ លោក​វរ​សេនីយ៍​​ត្រី ​កែវ ស៊ាង​ហ៊ន់ អធិការ​​នគរ​បាល​​ស្រុក​​ព្រៃ​ឈរ បាន​ដឹក​នាំ​កម្លាំង​​ចុះ​ធ្វើ​រដ្ឋ​បាល​​ក៏​បាន​​ប្រទះ​ឃើញ​​ម៉ូតូ​ចំនួន​១១​គ្រឿង​​ខាង​លើ​ដែល​ត្រូវ​បាន​គេ​យក​មក​លក់​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ព្រៃឈរ មិន​មាន​លិខិត​ស្នាម​ច្បាស់​​លាស់ ។

លោក​វរសេនីយ៍​​ឯក ​ជឹម សេងហុង បញ្ជាក់​ថា ​ម៉ូតូ​ទាំង​​១១​គ្រឿង​​​ត្រូវ​បាន​រឹប​អូស​​យក​មក​ដាក់​​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​​ស្រុក​ព្រៃឈរ ​ជា​បណ្តោះ​អាសន្ន​​ ហើយ​សមត្ថ​កិច្ច​​​បាន​ឃាត់ខ្លួន​​ជនសង្ស័យ​​​ម្នាក់​ផង​ដែរ​។ ​លោក​ប្រកាស​ថា ប្រសិន​​បើ​​បង​​ប្អូន​បាត់​​ម៉ូតូ​មាន​​ភិន​ភាគ​ដូច​ខាង​លើ សូម​យក​ឯក​សារ​ភ្ជាប់​​មក​ជា​មួយ​ ដើម្បី​​ផ្ទៀង​ផ្ទាត់​​​លេខ​តួ លេខ​ម៉ាស៊ីន​ យក​ម៉ូតូ​ត្រឡប់​ទៅ​​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕