ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អង់​គ្លេស​ HSBCជាប់ចោទ​ថាលាង​លុយ​កខ្វក់​

11 ឆ្នាំ មុន

របាយ​ការណ៍​​មួយរបស់​​ព្រឹទ្ធសភា​អាមេរិក​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៦​កក្កដាបង្ហាញ​ថា​ ធនាគារ​អង់​គ្លេស​HSBC ​​បានជួយ​​ដល់​​បណ្តា​​អតិថិ​ជន​​​ក្នុង​​ការ​លាង​លុយ​កខ្វក់​​បានមក​ពីតំបន់​​គ្រោះ​ថ្នាក់​​បំផុតនិង​សម្ងាត់​​បំផុត​ទាំងឡាយ​នៃពិភព​លោក ។​ ការស៊ើប​អង្កេត​របស់​​ព្រឹទ្ធ​សភាអាមេរិក​​សង្កត់​​ធ្ងន់​នា​ពេល​នេះ​លើការចូល​​រួួម​របស់​ធនាគារ​​នោះ​ក្នុង​ការ​លាង​លុយ​កខ្វក់​​និង​លើ​​អសមត្ថ​

របាយ​ការណ៍​​មួយរបស់​​ព្រឹទ្ធសភា​អាមេរិក​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៦​កក្កដាបង្ហាញ​ថា​ ធនាគារ​អង់​គ្លេស​HSBC ​​បានជួយ​​ដល់​​បណ្តា​​អតិថិ​ជន​​​ក្នុង​​ការ​លាង​លុយ​កខ្វក់​​បានមក​ពីតំបន់​​គ្រោះ​ថ្នាក់​​បំផុតនិង​សម្ងាត់​​បំផុត​ទាំងឡាយ​នៃពិភព​លោក ។​ ការស៊ើប​អង្កេត​របស់​​ព្រឹទ្ធ​សភាអាមេរិក​​សង្កត់​​ធ្ងន់​នា​ពេល​នេះ​លើការចូល​​រួួម​របស់​ធនាគារ​​នោះ​ក្នុង​ការ​លាង​លុយ​កខ្វក់​​និង​លើ​​អសមត្ថ​ភាព​​របស់​អាជ្ញាធរត្រួតពិនិត្យ​ធនាគារ​​​​​ក្នុង​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​លើ​​ធនាគារ  HSBC ។​  ឥរិយា​បថ​របស់​ធនាគារ​នោះ​ត្រូវ​បាន​​គេ​​​​​ដឹង​ចាប់​តាំងពី​ច្រើន​ឆ្នាំមក​​ហើយ ។

​លោក​ CARL LEVIN ព្រឹទ្ធ​សមាជិក​​ដែល​​ដឹកនាំ​អនុគណៈ​កម្មការ​​អចិន្ត្រៃយ៍​​​ព្រឹទ្ធ​សភា​​ទទួល​​​បន្ទុក​​ខាង​ស៊ើប​អង្កេត​និយាយ​ថា​ ​នៅ​ធនាគារ​ HSBC ​​វប្ប​ធម៌​បែប​នេះ​មាន​​ចាប់​តាំងពី​យូរ​មក​ហើយ ។ ​របាយ​ការណ៍​​​នេះ​ធ្វើ​​ឡើង​ក្នុង​​​​កាលៈទេសៈ​​​ អាក្រក់​​បំផុត​​សម្រាប់​​ធនាគារ​​ខណៈ​​ពេល​​ក្លាយ​ជា​កម្ម​វត្ថុ​​នៃការ​ស៊ើប​អង្កេត​យ៉ាង​ទូលំទូលាយ​មួយ​​​ផ្តោត​លើ​​​​ការ​ក្លែង​​បន្លំ​អត្រា​​ប្តូរ​ប្រាក់​​​​រវាង​​បណ្តា​​ធនាគារ ។

ធនាគារ​​នេះបាន​យល់​​ព្រម​​​កាលពី​ខែមុន​​​​បង់​ប្រាក់​៤៥៣លាន​​ដុល្លារ​ ដល់​​​អាជ្ញាធរ​អាមេរិក​​និងអង់គ្លេស​​ដើម្បី​​បញ្ចប់​​ការ​តាម​ដាន​​ដែល​ខ្លួន​​ជា​​កម្ម​វត្ថុ​​នៃការ​​​នៃ​ការ​ស៊ើប​​អង្កេត​នោះ ។​​​របាយ​ការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៦កក្កដា​ ពឹង​​ផ្អែក​​​លើ​​ការ​​សិក្សា​​ឯក​សារ​ដល់ទៅ​១,៤លាន​​ និង​​ការ​ធ្វើ​សវនកម្ម​លើ​អ្នក​​​ទទួល​​ខុស​ត្រូវ​របស់​ HSBC និង​​​របស់​អាជ្ញាធរ​ត្រួត​ពិនិត្យ​​ចំនួន​៧៥រូប ។ ​សវនកម្ម​​ថ្មី​ គ្រោង​ធ្វើ​​នា​ថ្ងៃទី​១៧​​កក្កដា​ទៀត ៕​