ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ ប៊ុនសង់ ​ផ្តួល ​ថាន់ ថាត មុន​ស្នូរ​ជួង​​​ទឹក​ទី​5 ចំណែក ​​​អីុ ប៊ុន​ថា ផ្តួល​​​ ហួន សុខ​នីម ត្រឹម​ទឹក​ទី​​3

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ជ័យ​ ប៊ុន​សង់​ មក​ពី​ក្លិប​​​ខេម​រិន្ទ​​​​ប្ញទ្ធិ បាន​វាយ​​ផ្តួល​​កីឡា​ករ​​​​ ថាន់ ​ថាត ​មក​ពី​ក្លិប​​​បូរី​រាជ​សីហ៍​មាន​ប្ញទ្ធិឱ្យ​សន្លប់​​​នៅ​​​មុន​​ស្នូរ​ជួង​​បញ្ចប់​​ទឹក​ទី​​៥​នៅ​លើ​​​សង្វៀន​​​ស្ថានីយ​​ទូរ​ទស្សន៍​​ CTN កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​​១៥ កក្កដា ​កន្លង​មក​​នេះ ។​ការ​ជួប​គ្នា​រវាង​​​ជើង​​ថ្មី​​​ទាំង​​២​​លើក​នេះ​​ ប៊ុនសង់​ មាន​​​ប្រៀប​​​ជាង​​ ថាន់​ ថាត ​តាំង​ពី​​​ទឹក​ទី​​២​​មក​ម៉្លេះ​ ។ ស្នៀត​​​ជង្គង់​​របស់​ ប៊ុនសង់​ បាន​វាយ​​​

រាជ​ធានីភ្នំពេញ​ ៖ ជ័យ​ ប៊ុន​សង់​ មក​ពី​ក្លិប​​​ខេម​រិន្ទ​​​​ប្ញទ្ធិ បាន​វាយ​​ផ្តួល​​កីឡា​ករ​​​​ ថាន់ ​ថាត ​មក​ពី​ក្លិប​​​បូរី​រាជ​សីហ៍​មាន​ប្ញទ្ធិឱ្យ​សន្លប់​​​នៅ​​​មុន​​ស្នូរ​ជួង​​បញ្ចប់​​ទឹក​ទី​​៥​នៅ​លើ​​​សង្វៀន​​​ស្ថានីយ​​ទូរ​ទស្សន៍​​ CTN កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​​១៥ កក្កដា ​កន្លង​មក​​នេះ ។​ការ​ជួប​គ្នា​រវាង​​​ជើង​​ថ្មី​​​ទាំង​​២​​លើក​នេះ​​ ប៊ុនសង់​ មាន​​​ប្រៀប​​​ជាង​​ ថាន់​ ថាត ​តាំង​ពី​​​ទឹក​ទី​​២​​មក​ម៉្លេះ​ ។ ស្នៀត​​​ជង្គង់​​របស់​ ប៊ុនសង់​ បាន​វាយ​​​ប្រហារ​​​ទៅ​លើ​​​ពោះ​ទឹក​​ថាន់ ថាត ​ពេញ​​​ៗ ខណៈ​ដែល​​ ថាន់ ថាត ​ព្យា​យាម​​​​បញ្ចេញ​​ស្នៀត​​​​កណ្តាប់​ដៃ​​​វាយ​​បក​​សង​វិញ​​យ៉ាង​​​លំបាក​​បំផុត​ ។ ​ថាន់ ថាត ​ចាប់​ផ្តើម​​​ដក​ថយ​​​គេច​ចេញ​ពី​ការ​​​វាយ​លុក​​របស់​​​ ប៊ុន​​សង់ ទាំង​​ព្រលឹង​​ចុ​ង​សក់នៅទឹក​ទី​​៤ និង​​ទឹក​ទី​៥​ ប៉ុន្តែ​​​មិន​អាច​គេច​ផុត​​​ពី​ផ្លៃ​ជង្គង់​​​របស់​ប៊ុន​​​សង់​​ បាន​ឡើយ ។

អីុ​ ប៊ុន​ថា ​មក​ពី​ក្លិប​​​អេភូថង​​​កីឡា​​ បាន​ផ្តួល​​​អ្នក​ប្រដាល់​​​​​​ចាស់​​វស្សា​​​ ហួន សុខ​នីម ​ឱ្យ​សន្លប់​​នៅត្រឹម​​​ទឹក​ទី​​៣​​​​ ។ សុខ​នីម​ ​​ថ្វី​​ដៃ​ប្រកួត​​​របស់​​​គេ​ពិត​​ជា​​​មិន​អន់​ឡើយ​ ​ប៉ុន្តែ​​​ពេល​​​មក​ប៉ះ​​ ប៊ុន​ថា ​លើក​នេះ​​ បែ​​រ​ជា​​​បង្ហាញ​​​នូវ​ភាព​​​​អន់​ខ្សោយ​​​​យ៉ាង​ខ្លាំង​​​ចាប់​ពី​ទឹក​ទី​​២​រហូត​​ទៅ​ ដោយ​គេ​ឃើញ​​ប៊ុនថា ​​​​​ទាត់​ត្រូវ​ជើង​​​​ឱ្យ​ដួល​​​​ជា​ច្រើន​​​លើក​​ច្រើន​សា​ ​។ ចូល​ដល់​ទឹក​ទី​​​៣​ ប៊ុនថា ​បាន​​បញ្ចេញ​​​ស្នៀត​​កែង​​​ និង​ជង្គង់​​​​​វាយ​​​សម្រុក​​​ទៅ​លើ​ សុខនីម ​ដូចព្យុះ​​​រហូត​​​​ធ្វើ​ឱ្យ​​ សុខ នីម​ ​មិន​អាច​​​តស៊ូ​​ប្រកួត​​បាន​​តទៅ​ទៀត​​ ។
​​​

រ៉ាក់​ វិឆ័យ​ ​មក​ពីក្លិប​​​កង​ពល​​តូច​លេខ​៧០​​​ និង​​​ ចៅ ផល​​ឌឿ មក​ពី​ក្លិប​​​​​តេជរាជ​សីហ៍​បង្ក្រាប​​​គ្រឿង​ញៀន​​​ខេត្ត​ក្រចេះ ​ត្រូវ​អាជ្ញា​​កណ្តាល​​​​សម្រេច​​មិន​ប្រកាស​​លទ្ធ​ផល​​ ខណៈ​​ពួក​គេ​​​ត្រូវ​បាន​​​មើល​ឃើញ​​ថា ប្រកួត​មិន​​​អស់ពី​សមត្ថ​​ភាព​​នៅ​ត្រឹម​​​ទឹក​ទី​​៣ ។
​​កន ចន្ថា ​មក​ពីក្លិប​​​​អាជ្ញា​ធរ​​​ជាតិ​​​​អាវុធ​គីមី​​ ប្រកួត​ចាញ់​​ពិន្ទុ​​ ផុន ផុល ​មក​ពីក្លិប​​​​តា​ព្រហ្ម​មាន​​ជ័យ​​បង្ក្រាប​គ្រឿង​ញៀន​ ៕