ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​ធ្វើ​ឱ្យ​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​សំរាប់​អ្នក​ដែល​ចូល​គេង​ក្នុង​វេលា​យប់​ជៅ

14 ឆ្នាំ មុន

អ្នក​ដែល​ទទួលទានដំណេក​ក្នុង​ពេល​យប់​ជ្រៅ​ជា​ប្រចាំ បើសិនជា​ចង់​ក្រោកពីដំណេកមាន​ភាព​ស្រស់ស្រាយ លោក​អ្នក​គួរ​អនុវត្ដវិធីសាស្ដ្រ​ដូច​ខាងក្រោម ៖

អ្នក​ដែល​ទទួលទានដំណេក​ក្នុង​ពេល​យប់​ជ្រៅ​ជា​ប្រចាំ បើសិនជា​ចង់​ក្រោកពីដំណេកមាន​ភាព​ស្រស់ស្រាយ លោក​អ្នក​គួរ​អនុវត្ដវិធីសាស្ដ្រ​ដូច​ខាងក្រោម ៖
– ​ទឹកក្រូច​ឆ្មារ ៖ ចំពោះ​អ្នក​ដែល​ទទួលទាន​ដំណេក​ក្នុង​ពេល​យប់​ជ្រៅ​ជា​ប្រចាំ​នោះ នៅ​ពេល​ក្រោកពីដំណេក​រមែង​មាន​អាការ​ឈឺ​.​ក ដូច្នេះ​ត្រូវ​យក​ទឹកក្រូច​ឆ្មារ​មក​ពិសា ព្រោះ​ទឹកក្រូច​ឆ្មារ​មាន​សារធាតុ​អាស៊ីត​ស៊ី ទ្រិ​ក និង​មាន​ក្លិនក្រអូប​ដែល​ទទួល​បាន​ពីសំបក​របស់​វា​ដែល​អាច​ជួយ​កាត់​បន្ថយ អាការ​ឈឺ​.​ក​នោះ និង​ជួយ​ធ្វើ​ឱ្យ​រាង​កាយ និងអារម្មណ៍​លោក​អ្នក​ស្រស់ស្រាយ ដោយបាន​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​ផង​ដែរ ។
– ​ទឹក​ខ្ញី ៖ អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់ ឬមិន​ទាន់​ស្វាង​ពី​ស្រវឹង​នៅ​ពេល​ព្រឹក ចូរ​សាកល្បង​រក​ទឹក​ខ្ញី​ក្ដៅ​ៗ​មក​ពិសា ព្រោះ​ខ្ញី​ជាប្រភេទ​ឱសថ​បុរាណ​មាន​រសជាតិ​ឆ្ងាញ់ និងមាន​ក្លិន​ដ៏​ពិសេស ។ ខ្ញី​មាន​សារធាតុ​គីមី​មួយប្រភេទ​ដែល​ផ្ដល់​ទាំង​រសជាតិ និង​ក្លិន​ឈ្ងុយប្រហើរ​។ ដើម្បី​ធ្វើ​ទឹក​ខ្ញី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់ ត្រូវ​ដំ​ខ្ញី​ខ្ចី​មិន​ឱ្យ​បែក​ខ្លាំង​ពេក​រួច​ដាក់​ស្ងោរ​ជាមួយ​ទឹក​កំពុង​ពុះ តែ​មិន​ត្រូវ​ស្ងោរ​យូរ​ពេកទេ ពីព្រោះ​អាច​ធ្វើ​ឱ្យ​ទឹក​ខ្ញី​បាត់បង់​រសជាតិ​។ លោក​អ្នក​អាច​ពិសា​ទឹក​ខ្ញី​សុទ្ធ ឬ​លាយ​ជាមួយ​ស្ករ​បន្ដិចបន្ដួច​ក៏​បាន ។
 – ​ទឹក​ផ្លែ​ឈើ ៖ ទឹក​ផ្លែ​ឈើ​ជា​ភេសជ្ជៈម្យ៉ាង​ពោរពេញ​ទៅ​ដោយ​វីតាមីន​ជា​ច្រើនប្រភេទ។ ពិសា​ទឹក​ផ្លែ​ឈើ​អាច​ផ្ដល់​ថាមពលដល់​រាង​កាយជួយ​បំបាត់​ការ​នឿយណាយអស់កំលាំង និង​ធ្វើ​ឱ្យ​ខ្លួនប្រាណ​មាន​ភាពស្រស់ស្រាយ ។
– ទឹក​ស្ករ ឬ​សារធាតុ​ផ្អែម ៖ សំរាប់​អ្នកដែល​ចូល​គេង​ក្នុង​ពេល​យប់​ជ្រៅ​ភាគច្រើន ពេល​ក្រោកពីដំណេក​រមែង​មាន​អាការ​ឈឺក្បាល វិលមុខ និង​មាន​អារម្មណ៍​តប់ប្រមល់ ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារ​ការទទួលទានដំណេក​មិន​គ្រប់គ្រាន់ ។ ដើម្បីបំបាត់​អាការ​នេះ អាហារ​ដែល​មាន​ជាតិ​ម្សៅ ផ្អែម (​ន

ំប៉័ង​ផ្អែម​) និង​ទឹក​ស្ករ​អាច​ជួយលោក​អ្នក​បាន ។