ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ទ្រនាប់​​​​ប្តូរ​ពណ៌​ បើ​ម្ចាស់​​វាក្បត់​ប្រពន្ធ​

11 ឆ្នាំ មុន

សារ​​​ព័ត៌មាន​បរទេស​​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា បាន​ផ្សាយ​ដោយ​យោង​​តាម​ការ​រៀប​រាប់​ពី​បុរស​ម្នាក់​​ថា លោក​បាន​​ផលិត​ខោ​ទ្រនាប់​សម្រាប់​​ការ​ពារ​ការ​​​ក្បត់​​ប្រពន្ធ​របស់​បុរស​ និង​​បាន​ចុះ​កម្ម​សិទ្ធ​​ិ​បញ្ញា​រួ​ចហើយ​ ។ ​ខោទ្រនាប់​នោះ​មាន​​​ពណ៌​ស ​ប៉ុន្តែ​វា​អាច​ប្តូរ​ពណ៌​ប្រសិន​បើ​មាន​សីតុណ្ហ​ភាព​ប្រែ​ប្រួល​​ ។

ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ ស្រាត​ខោ​ក្នុង​ចេញ​ នោះ​វា​​នឹង​ប្តូរ​ពណ៌ និង​មិន​អាច​កែ​ប្រែ​ទៅ​ជា​ពណ៌​ដូច​ដើម​បានទេ​​ មាន​ន័យ​ថា ​បុរស​ណា​ម្នាក់​ដែល​ស្រាត​ខោ​ក្នុង​ដើម្បី​រួ​ម​រ័ក​ជា​មួយ​គូ​ស្នេហ៍​​ ឬលួច​​សហាយ​ស្មន់ក្បត់​ប្រពន្ធ​ វា​​នឹង​បង្ហាញ ឬ​រាយ​ការណ៍​ដល់​ស្ត្រី​​ជា​ប្រពន្ធ​​ពី​រឿង​នេះ​ ។

បណ្តា​អ្នក​ជំនាញ​ផ្នែក​ទី​ផ្សា​រ​បញ្ជាក់​ឱ្យ​ដឹង​ថា ​ខោ​ទ្រនាប់​ប្រភេទ​​នេះ​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ក្នុង​ពេល​ប្រតិបត្តិ​ មាន​ន័យ​ថា អ្នក​ប្រើ​នឹង​មិន​អាច​ចូល​បន្ទប់​ទឹក ឬ​បន្ទប់​ស្អំ (SAUNA) បាន​យូរ ឬ​សូម្បី​តែ​​ក្នុង​ពេល​បត់​ជើង​តូច ​ក៏​វា​អាច​ប្តូរ​ពណ៌​បាន​ ។ ចំណុច​ខ្សោយ​ត្រង់​​នេះ អាច​ធ្វើ​ឱ្យស្ត្រី​ជា​​ប្រពន្ធ​នៅ​ឯ​ផ្ទះ​យល់​ច្រលំ​ពី​ប្តី​​របស់​ខ្លួន​ថា​ក្បត់​​ចិត្ត​ខ្លួន​​ព្រោះ​តែ​ការ​​ប្រែ​ពណ៌របស់​ខោ​ក្នុង​ ៕