ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រកាស​​ផ្តល់ជំនួយឥត​សំណង​​​២៥៤.១១៣​ដុល្លារ​អាមេរិក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​ប្រកាស​ព័ត៌​មាន​​របស់ស្ថានទូត​​ជប៉ុន​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែលបាន​​​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​​១១ មីនា ​២០១១ ​​ឱ្យ​​ដឹង​ថា ​រាជ​រដ្ឋា​ភិ​បាល​​ជប៉ុន​បាន​​​សម្រេច​ផ្តល់​​ជំនួយ​ឥត​សំណង​ថវិកា​​២៥៤.១១៣​ដុល្លារអាមេរិក ​តាមរយៈ​គ្រោង​​​ការ​សហប្រតិបត្តិការ​​សេដ្ឋ​កិច្ច​​របស់ជប៉ុន​​​​សម្រាប់ទ្រង់ទ្រាយតូច​​សន្តិ​សុខ​​មនុស្ស​ជាតិ​​ដល់​ស្ថាប័ន​​ចំនួន​៣ ។

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​ប្រកាស​ព័ត៌​មាន​​របស់ស្ថានទូត​​ជប៉ុន​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែលបាន​​​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​​១១ មីនា ​២០១១ ​​ឱ្យ​​ដឹង​ថា ​រាជ​រដ្ឋា​ភិ​បាល​​ជប៉ុន​បាន​​​សម្រេច​ផ្តល់​​ជំនួយ​ឥត​សំណង​ថវិកា​​២៥៤.១១៣​ដុល្លារអាមេរិក ​តាមរយៈ​គ្រោង​​​ការ​សហប្រតិបត្តិការ​​សេដ្ឋ​កិច្ច​​របស់ជប៉ុន​​​​សម្រាប់ទ្រង់ទ្រាយតូច​​សន្តិ​សុខ​​មនុស្ស​ជាតិ​​ដល់​ស្ថាប័ន​​ចំនួន​៣ ។​

ទី១-ទឹកប្រាក់​៨៥.៣០០ដុល្លារ​​អាមេរិក សម្រាប់​គម្រោង​​សាង​សង់​អគារ​នៅ​​សាលា​​មធ្យម​​សិក្សា​គរុ​កោសល្យ​​ មត្តេយ្យ​​​ មជ្ឈិម​នៅ​រាជធានីភ្នំពេញ​ ​ដែលមានស្ថាប័ន​​ទទួល​ជំនួយ​គឺ​​សាលា​មធ្យម​​សិក្សា​​គរុ​កោសល្យ​​ មត្តេយ្យ​​​​
មជ្ឈិម ។ ទី​២-​ទឹកប្រាក់​៧០.២២៥​ដុល្លារ​អាមេរិក ​សម្រាប់​​​សាង​សង់​​អន្តេវាសិកដ្ឋាន​​នៅ​មជ្ឈមណ្ឌល​​គរុកោ​សល្យ​​ភូមិភាគ​​ខេត្តព្រៃវែង ​។ ស្ថាប័ន​ទទួល​ជំនួយ​​​គឺ​មជ្ឈមណ្ឌល​​គរុ​កោសល្យ​ភូមិភាគ​​​ខេត្តព្រៃ​វែង ។ ទី​៣-ទឹកប្រាក់​​៩៨.៥៨៨ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​​​​សា​ងសង់​អគារ​សិក្សា​​នៅសលា​​បឋម​សិក្សា​​តាំង​ក្សាំង នៅរាជ​ធានីភ្នំពេញ ​។ ស្ថាប័ន​​ទទួលជំនួយ​គឺមន្ទីរអប់រំ​យុវជន និងកីឡា ​រាជ​ធានី​ភ្នំពេញ ។

​សេចក្តី​​ប្រកាស​របស់​ស្ថានទូត​​ជប៉ុន​​បន្ត​ថា ​ពិធីចុះ​ហត្ថលេខា​​ផ្តល់​ជំនួយ​នេះ​នឹង​ធ្វើនៅ​ស្ថានទូត​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ​​ដោយ​​លោកម៉ា​​សាហ្វូ​មី គូរ៉ូគ​ ឯកអគ្គ​រាជ​ទូតជប៉ុនប្រចាំ​នៅ​​ប្រទេស​កម្ពុជា និង​​​អ្នក​តំណាង​​ឱ្យស្ថាប័ន​ទទួល​​ជំនួយនីមួយៗ ៕​