ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្ដាប់ MP3 មួយ​ម៉ោង​ទ្បើ​ង​ប៉ះពាល់​ត្រចៀក

13 ឆ្នាំ មុន

បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​បែ​ល​ហ្ស៊ិ​កបានអះអាង​ថា ការ​ស្ដាប់ MP3 ដោយ​ប្រើ​កាសតែ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់អាច​បំផ្លាញ​ប្រព័ន្ធ​ទទួល​សម្លេង​របស់​យើងបាន ។ ការ​សិក្សា​នេះ ត្រូវ​បាន​គេ​ធ្វើពិសោធន៍​លើ​មនុស្ស​វ័យក្មេង​ចំនួន​៦០​នាក់ នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​ដឹកនាំ​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Ghent University ។

ការ​រក​ឃើញ​នេះ វា​ត្រូវ​ជាមួយនឹង​ការព្រមាន​របស់​ក្រុម​វេជ្ជបណ្ឌិត​ពី​លើក​មុន​ថា ការ​ស្ដា​ប់ MP3 ដោយ​ប្រើ​កាស​បើក​សម្លេង ឮ​ខ្លាំងនឹង​ធ្វើ​ឱ្យ​យើង​ថ្លង់​ស្ដាប់​អ្វី​លែង​ឮ ។

លោក​សាស្ដ្រាចារ្យ Hannah Kemple  ប្រធាន​ដឹកនាំ​ស្រាវជ្រាវ​បាន​មាន​ប្រសាសន៍ថា សម្លេង​ដែល​បុក​ខ្លាំង​លើសលប់​អាច​នាំ​ឱ្យប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ  ជា​ពិសេស​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​ផ្នែក​ខាងក្នុងត្រចៀក​ដែល​ផ្ទុក​កោសិកា​ញាណ​ទទួលសម្លេង ឬ​កោសិកា​រំ​ញ័រ ។ ការ​បំផ្លាញលើក​ដំបូង​គឺ​កោសិកា​រំ​ញ័រ​ផ្នែក​ខាងក្រៅ ដែល​នាំ​ឱ្យ​មានការ​ឈឺចាប់​ដល់​ញាណ​ទទួលសូរ​សម្លេង ៕