ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​ដើរ​ញាប់​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក

13 ឆ្នាំ មុន

បណ្តា​​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​អង្គ​ការ​​មូល​និធិ​ស្រាវ​ជ្រាវ​ជំងឺ​ មហា​រីក​ពិភព​លោក WCRF បាន​និយាយ​ថា សកម្ម​ភាព​សម​ល្មម​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​បេះ​ដូង​ដើរ​ញាប់​ជាង​ធម្ម​តា​ ពិត​ជា​មាន​ផល​ល្អ​ដល់​សុខ​ភាព ពិសេស​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក​បាន ។ បណ្តា​អ្នក​ជំនាញ​បាន​អះ​​អាង​ថា ជំងឺ​មហា​រីក​ដោះ​​ និង​ពោះ​វៀន​ប្រហែល​១​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំៗ​នៅ​ចក្រ​ភព​អង់​គ្លេស​អាច ​នឹង​​ត្រូវ​បាន​ទប់​ស្កាត់​ ប្រសិន​បើ​គេ​ធ្វើ​ការ​ហាត់​ប្រាណ​ដោយ​ដើរ​ញាប់ ។ យោង​តាម​ទិន្ន​ន័យ​ដែល​បាន​លើក​​ឡើង​ថា ការ​ហាត់​ប្រាណ​ជា​មធ្យម​៤៥​នាទី ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក​ដោះ​ដល់​ទៅ​ជាង​៥​ពាន់​ ករណី ។ លើស​ពី​នេះ​ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​ដុះ​​ពោះ​​ដែល​ ជា​ផ្នែក​​មួយ​នាំ​ឱ្យ​កើត​ជំងឺ​មហា​រីក​ផង​ដែរ ។

បណ្តា​​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​អង្គ​ការ​​មូល​និធិ​ស្រាវ​ជ្រាវ​ជំងឺ​មហា​រីក​ពិភព​លោក WCRF បាន​និយាយ​ថា សកម្ម​ភាព​សម​ល្មម​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​បេះ​ដូង​ដើរ​ញាប់​ជាង​ធម្ម​តា​ពិត​ជា​មាន​ផល​ល្អ​ដល់​សុខ​ភាព ពិសេស​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក​បាន ។ បណ្តា​អ្នក​ជំនាញ​បាន​អះ​​អាង​ថា ជំងឺ​មហា​រីក​ដោះ​​ និង​ពោះ​វៀន​ប្រហែល​១​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំៗ​នៅ​ចក្រ​ភព​អង់​គ្លេស​អាច​នឹង​​ត្រូវ​បាន​ទប់​ស្កាត់​ ប្រសិន​បើ​គេ​ធ្វើ​ការ​ហាត់​ប្រាណ​ដោយ​ដើរ​ញាប់ ។ យោង​តាម​ទិន្ន​ន័យ​ដែល​បាន​លើក​​ឡើង​ថា ការ​ហាត់​ប្រាណ​ជា​មធ្យម​៤៥​នាទី ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក​ដោះ​ដល់​ទៅ​ជាង​៥​ពាន់​ករណី ។ លើស​ពី​នេះ​ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​ដុះ​​ពោះ​​ដែល​ជា​ផ្នែក​​មួយ​នាំ​ឱ្យ​កើត​ជំងឺ​មហា​រីក​ផង​ដែរ ។

ក្រុម WCRF បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​របាយ​ការណ៍​របស់​ពួក​គេ​ថា ភាព​រស់​រវើក​គ្រប់​ពេល​ទាំង​អស់​ គឺ​មាន​សារ​សំខាន់​បំផុត ។ នេះ​មាន​ន័យ​ថា គេ​មិន​ចាំ​បាច់​សន្សំ​ពេល​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ទៅ​ហាត់​ប្រាណ​នោះ​ឡើយ ។ ក្រៅ​ពី​ការ​ដើរ​ញាប់​ សកម្ម​ភាព​ដែ​លអាច​ធ្វើ​ឱ្យ​មាន​សុខ​ភាព​ល្អ​មាន​ដូច​ជា៖ «ការ​ធាក់​កង់​ ឬ​ហែល​ទឹក​ ការ​រាំ ការ​ងារ​ក្នុង​សួន កិច្ច​ការ​អនាម័យ​ មាន​ការ​បោស​ ជូត​ សំអាត​ រួម​នឹង​ការ​ងារ​ផ្ទះ​ផ្សេងៗ​ទៀត ។ វេជ្ជ​បណ្ឌិត​រ៉ា​ឈែល ថំសុន ប្រធាន​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​និយាយ​​ថា ការ​ផ្លាស់​ប្តូរ​ទំលាប់​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច​អាច​ធ្វើ​ឱ្យ​មនុស្ស​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​សំរាប់​សុខ​ភាព​យ៉ាង​សំខាន់ ។ លោក​បន្ត​ថា៖ «ឥឡូវ​នេះ​យើង​មាន​ភស្តុ​តាង​ដ៏​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា សកម្ម​ភាព​រស់​រវើក​ផ្នែក​រាង​កាយ​ មាន​​សារ​សំខាន់​បំផុត​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក ។ ហើយ​ទាំង​អស់​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា យើង​ក៏​ពុំ​ចាំ​បាច់​ត្រូវ​តែ​ទៅ​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ​នោះ​ដែរ ។ គេ​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​មហា​រីក​បាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បន្តិច​បន្តួច​ ។ ​វា​បាន​បង្ហាញ​ដោយ​ការ​ពិត​ដែល​ថា ជំងឺ​មហា​រីក​ជា​ច្រើន​ករណី​អាច​ត្រូវ​បាន​ទប់​ស្កាត់​តាម​វិធី​ដ៏​ងាយ​ដូច​ជា​ការ​ដើរ​ញាប់​នេះ​ឯង» ។

លោក​ហេន​រី ស្កាវ​ហ្រូ​ហ្វ នាយក​គ្រប់​​គ្រង​ព័ត៌​មាន​របស់​មជ្ឈ​មណ្ឌល​រោគ​មហា​រីក​ចក្រ​ភព​អង់​គ្លេស​ បាន​និយាយ​ថា៖ «អស់​លោក​អ្នក​ពុំ​ចាំ​បាច់​ធ្វើ​ជា​អត្ត​ពលិក​ ដើម្បី​កាត់​បន្ថយ​ការ​កើត​ជំងឺ​មហា​រីក​នោះ​ទេ ។ នៅ​ពេល​នេះ​ យើង​មាន​ភស្តុ​តាង​ដ៏​រឹង​មាំ​មួយ​ដែល​ថា ការ​ហាត់​ប្រាណ​ជា​មធ្យម​​​ដូច​ជា​ការ​ដើរ​ញាប់​ពិត​ជា​អាច​ទប់​ស្កាត់​ការ​កើត​ជំងឺ​មហា​រីក​បាន»៕