ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នាំ​មុខជប៉ុន​លំដាប់ទី​2​ដោយ​មាន​​ក្រុម​ហ៊ុន​ស្វែង​រក​ចំណូល​ច្រើន​

11 ឆ្នាំ មុន

​AFPផ្សាយ​​ឱ្យដឹងថា​ ប្រទេស​ចិន​​នាំ​​មុខ​ជប៉ុន​​កាន់​តំណែង​ដែល​មាន​​​​ក្រុម​ហ៊ុន​ចំណាត់ថ្នាក់​រក​ចំណូល​​ពីការ​ប្រកប​មុខជំនួញ​ច្រើន​​ស្ថិត​នៅ​លំដាប់​​ទី​២ នៅលើពិភព​លោក​​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទស្សនា​វដ្តី​​ Fortune Global500​របស់​អាមេរិក​ ។
​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​លំដាប់​ទី​១ ​គឺ​សហរដ្ឋ​អាមេរិក​​​មាន​ក្រុមហ៊ុន​ដល់ទៅ​១៣២​​​ បន្ទាប់​មក​គឺ​ប្រទេស​ចិន​មាន​៧៣​ក្រុមហ៊ុន​

​AFPផ្សាយ​​ឱ្យដឹងថា​ ប្រទេស​ចិន​​នាំ​​មុខ​ជប៉ុន​​កាន់​តំណែង​ដែល​មាន​​​​ក្រុម​ហ៊ុន​ចំណាត់ថ្នាក់​រក​ចំណូល​​ពីការ​ប្រកប​មុខជំនួញ​ច្រើន​​ស្ថិត​នៅ​លំដាប់​​ទី​២ នៅលើពិភព​លោក​​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទស្សនា​វដ្តី​​ Fortune Global500​របស់​អាមេរិក​ ។
​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​លំដាប់​ទី​១ ​គឺ​សហរដ្ឋ​អាមេរិក​​​មាន​ក្រុមហ៊ុន​ដល់ទៅ​១៣២​​​ បន្ទាប់​មក​គឺ​ប្រទេស​ចិន​មាន​៧៣​ក្រុមហ៊ុន​ និងជប៉ុន​៦៨​ក្រុម​ហ៊ុន​ ។​នៅ​ក្នុងឆ្នាំ​២០១២​ ចិនមាន​ក្រុម​ហ៊ុន​ជាប់​ចំណាត់ថ្នាក់​បន្ថែម​ចំនួន​១២​​ធ្វើ​ឱ្យ​​​ស្ថិត​ក្នុង​លំដាប់​ទី​២ ​ផ្ទុយ​គ្នានឹង​នៅ​តំបន់​អឺរ៉ុប​ដែល​មាន​ក្រុម​ហ៊ុន​ជាប់​ចំណាត់ថ្នាក់​ធ្លាក់ចុះ​នៅសល់​១៦១​​​ពី​ចំនួន​១៧២​​​ក្នុងឆ្នាំ​២០១១ ។

ទស្សនាវដ្តី​Fortune Global500 បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ដែល​រក​ចំណូល​ពី​ការ​ប្រកប​មុខ​ជំនួញ​ខ្ពស់​បំផុត​នៅ​លើពិភព​លោក​ក្នុងឆ្នាំ​២០១២ ​រួម​មាន​ក្រុម​ហ៊ុន​«រ៉ូ​យ៉ាល់​ដាដ​សែល​» ​ផ្តួល​ជើង​ឯក​ចាស់​ចំនួន​២​ជំនាន់​គឺ​ក្រុម​ហ៊ុន​«វ៉ល​ ម៉ាត​»​របស់​អាមេរិក​ ក្រោយ​ពី​មាន​ចំណូល​ក្នុងឆ្នាំ​២០១១​ដល់​៤៨៤.៥០០​លាន​ដុល្លារ​ កើន​លើស​ពី​ឆ្នាំ​២០១០​ ជាង​២៨%​ ។

ចំណែក​ឧស្សា​ហ​កម្ម​ថាម​ពល​ គឺជា​ឧស្សា​ហ​កម្ម​ដ៏​លេច​ធ្លោ​លើស​ពី​ជំនួញ​ផ្សេង​ៗ​ស្តីពី​ការរក​ចំណូល​ រួមមាន​ក្រុមហ៊ុនថាម​ពល​ចំនួន​៨​​ជាប់​ក្នុងចំណាត់​ថ្នាក់​ចំនួន​១០​ដំបូង​មាន​ចំណូល​ខ្ពស់​នៅលើ​ពិភព​លោក​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​៣​ជារបស់​ចិន​ គឺក្រុមហ៊ុន​«ស៊ី​ណូប៊ិក​ហ្គ្រុប​»​ក្រុម​ហ៊ុន​ «ឆាយ​ណា ​ណាស្យូណាល់​ពីត្រូលៀម​»​និង ស្តេត​គ្រីត​» ៕