ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ណែនាំ​ឱ្យ​ប្រមូល​ពន្ធ​លើ​មហាសេដ្ឋី​​ប្រាក់​លាន​ដើម្បី​ជួយ​ដល់​ប្រទេស​ក្រី​ក្រ​

11 ឆ្នាំ មុន

អង្គការ​សហប្រជាជាតិ​(UN) អំពាវ​នាវ​ឱ្យ​​ប្រមូល​ពន្ធ​ពី​បណ្តា​មហាសេដ្ឋី​ប្រាក់​លាន​​នៅ​ទូ​ទាំង​​ពិភព​លោក​​ដើម្បី​ប្រមូល​ទុន​ឱ្យ​បានជាង​៤០០.០០០​លានដុល្លារ​ក្នុងមួយ​ឆ្នាំ​ សម្រាប់​ជួយ​ឧបត្ថម្ភ​​ដល់​ប្រទេស​ក្រីក្រ​ ។ របាយការណ៍​​​បញ្ជាក់​ថា​​ មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​១.០០០ ​ដុល្លារ​ឡើង​បាន​​កើត​ឡើងចំនួន​១.២២៦ នាក់​នៅទូទាំង​​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០១២ ។

អង្គការ​សហប្រជាជាតិ​(UN) អំពាវ​នាវ​ឱ្យ​​ប្រមូល​ពន្ធ​ពី​បណ្តា​មហាសេដ្ឋី​ប្រាក់​លាន​​នៅ​ទូ​ទាំង​​ពិភព​លោក​​ដើម្បី​ប្រមូល​ទុន​ឱ្យ​បានជាង​៤០០.០០០​លានដុល្លារ​ក្នុងមួយ​ឆ្នាំ​ សម្រាប់​ជួយ​ឧបត្ថម្ភ​​ដល់​ប្រទេស​ក្រីក្រ​ ។ របាយការណ៍​​​បញ្ជាក់​ថា​​ មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​១.០០០ ​ដុល្លារ​ឡើង​បាន​​កើត​ឡើងចំនួន​១.២២៦ នាក់​នៅទូទាំង​​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០១២ ។
​មហាសេដ្ឋី​ទាំង​នោះ​​ នៅសហរដ្ឋ​អាមេរិក​ មាន​ចំនួន​៤២៥​នាក់​ អាស៊ី​បា៉ាស៊ី​ហ្វិក ៣១៥​នាក់​អឺរ៉ុប​ ៣១០​នាក់​​ ប្រទេស​ផ្សេង​ៗ​ទៀតនៅ​អាមេរិក​ខាងជើង​ ​និងខាងត្បូង​ចំនួន​៩០​នាក់ និង​៨៦​នាក់​ទៀត​​នៅអាហ្វ្រិក​ និង​អាស៊ី​កណ្តាល​ ។

បុគ្គល​ដែល​មានស្តុក​ស្តម្ភ​​ទាំង​នោះ​មានទ្រព្យ​សម្បត្តិ​សរុប​រួម​គ្នា​ប្រហែល​៤,៦​លាន​​លាន​ដុល្លារ​ ដូច្នេះ​ប្រសិន​បើ​ប្រមូល​ពន្ធ​ពីពួក​គេ​ក្នុង​ម្នាក់​​១%​ ក៏ទទួល​បាន​​ប្រាក់​ច្រើន​ជាង​៤៦.០០០​លាន​ដុល្លារ​ ។ ​ជាមធ្យម​មហាសេដ្ឋី​​ទាំង​នោះ​មាន​​​ទ្រព្យ​សម្ប​ត្តិ​ក្នុងម្នាក់​៣.៧០០​លាន​​ដុល្លារ​ បើ​សិន​ពួក​គេ​ត្រូវចំណាយ​ក្នុងមួយ​ថ្ងៃ​១.០០០​ដុល្លារ​ ពួកគេ​អាចរស់​នៅបានយូ​រ​ដល់​ទៅ​១០.០០០​​ឆ្នាំ​​ទើបចាយប្រាក់​អស់​ ។

​របាយ​ការណ៍​របស់​UN ​​​ឱ្យ​ដឹងថា​ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ប្រាក់​​ពាន់​លាន​​បាន​ឡើង​ជា​មធ្យម​ ក្នុងមួយ​ឆ្នាំ​៤%​ក្នុង​អំឡុង​ពេល​២០​ឆ្នាំ​​កន្លងមក​ នៅមុនពេល​កើត​វិបត្តិ​សេដ្ឋ​កិច្ច​​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៨ -២០០៩។ UN ​បញ្ជាក់​​ថា​ «​​ប្រសិន​បើ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅតែកើន​ឡើង​ក្នុង​អត្រា​ចាស់​​(៤%)​ហើយ​​មិន​មាន​ការ​ប្រមូល​ពន្ធ​ទេ​ សេដ្ឋី​ទាំងនោះ​នឹង​មាន​ទ្រព្យ​កើន​ដល់​ទៅ​២​ដង​ ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​ខាងមុខ​ » ។

គោល​គំនិត​នោះ​ អាច​សម្តែង​ការពេញ​ចិត្ត​ទៅលើ​មហាសេដ្ឋី​ដែល​មាន​ទឹកចិត្ត​ដូចគ្នា​ ជាមួយ​លោក​វ័រ​ រ៉េន​ បាហ្វ​ហ្វេត​ ជន​ជាតិ​អាមេរិក​ ដែល​អះអាង​ថា​ខ្លួន​បង់​ពន្ធ​ក្នុង​កម្រិត​ទាប​ ខណៈ​ពេល​រដ្ឋ​ាភិបាល​បារាំង​ក៏​​​គំរាម​ទារ​ពន្ធ​​ឱ្យ​បាន​៧៥%​ ទៅលើ​អ្នក​ដែល​មាន​ចំណូល​លើសពី​១លាន​អឺរ៉ូ​ក្នុងមួយ​ឆ្នាំ​ ។ទោះ​ជា​យ៉ាងណា​ក៏ដោយ​ UN ​​ទទួល​​ស្គាល់​ថា​ ​​នេះ​គឺជា​រឿង​ពិបាក​ទទួល​បាន​ការ​យល់ព្រម​ពី​ក្រុម​​សេដ្ឋី​ ដោយ​ភាគី​ច្រើន​នៅមិនទាន់​យល់ថា​​​​​ជាវិធី​សាស្ត្រ​ប្រមូល​ទុន​ ដើម្បី​សហប្រតិបត្តិ​ការអន្តរជាតិ​​ ៕