ខេត្តព្រៃវែង ៖ ចង្រិតកំពុងត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនផ្អើលនាំគ្នាចិញ្ចឹមដោយសារតែ វាជាមុខរបរដែលប្រើប្រាស់ដើមទុនតិច ពេលវេលាខ្លី តែទទួលបានទិន្នផលច្រើន។ ជាក់ស្តែងនៅក្នុងតំបន់អ្នកលឿង ដែលស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង គ្រាន់តែរយៈពេលជាង១ខែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានចាប់យកមុខរបរនេះបានកើនឡើងជាង១០គ្រួសារទៅហើយ ។
លោកមាឃ សុវណ្ណា ជាអ្នកចិញ្ចឹមចង្រិតដែកនៅតំបន់អ្នកលឿងបានឱ្យដឹងថា សព្វថ្ងៃគាត់មានអាងចិញ្ចឹមចង្រិតចំនួន៥ ដែលអាងនីមួយៗមានទទឹង១ម៉ែត្រ២តឹក បណ្តោយ៥ម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ ដែលក្នុង១អាងគាត់ដាក់ពងចង្រិតដែកចំនួន២៥០ចាន ។ ពងចង្រិតដែកទាំងនេះចាប់ញាស់នៅអាយុជាង៧ថ្ងៃ ហើយក្រោយពីញាស់វាត្រូវការរយៈពេលលូតលាស់ចំនួន១ខែ២០ថ្ងៃទៀតទើបដល់អាយុក្លាយជាមេចង្រិតអាចពង និងចាប់លក់បាន ។
បន្ទាប់ពីញាស់ភ្លាមកូនចង្រិតស៊ីកន្ទក់ពោត ជាអាហារ លុះអាយុបាន៧ទៅ១០ថ្ងៃ ទើបវាអាចស៊ីស្លឹករុក្ខជាតិជាអាហារ ហើយស្លឹករុក្ខជាតិទាំងនោះគឺជាប្រភេទរុក្ខជាតិដើមទាបជាប់ដី និងប្រភេទដើមវល្លិ៍ដែលងាយស្រួលរកបំផុតនៅជុំវិញផ្ទះរបស់អ្នកស្រុកដូចជាស្លឹកសាវម៉ាវព្រៃ ស្លឹកបាស់ ស្លឹកដំឡូង ស្លឹក និងផ្លែកន្ធុំថេត និងស្លឹករុក្ខជាតិផ្សេងៗទៀតជាច្រើន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ