ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពអត់​ឃ្លាន​ធ្វើឱ្យ​​​​កុមារ​​ឥណ្ឌាម្នាក់បៅដោះ​ឆ្កែ

11 ឆ្នាំ មុន

សារព័ត៌​មានបរទេស​ផ្សាយឱ្យដឹង​ថា ក្មេង​ប្រុស​​សូទូគូម៉ា​ ជនជាតិ​​​ឥណ្ឌា​​​អាយុ​៦ឆ្នាំ​ បាន​រត់​​​ដេញ​បៅដោះ​​​ឆ្កែ​​​ដើម្បី​បំបាត់​ការ​ស្រេក​ឃ្លាន​​ និងគួរឱ្យ​​ចម្លែក​ដែល​​ឆ្កែ​នោះ​​យល់​ព្រម​​ឱ្យ​​មនុស្ស​​​បៅ​ដូចជាកូន​របស់​​វា ។ ​ក្មេង​​ប្រុសសូទូ មិន​បាន​​​ចូលរៀន​ និង​គ្មាន​​មិត្ត​ភក្តិ​ទេ​បាន​​បៅ​ដោះឆ្កែអស់រយៈពេល​​​២ឆ្នាំ​មក ហើយ ។ ក្មេងនេះបញ្ជាក់​ប្រាប់​អ្នក​​យក​​​ព័ត៌​មានអង់​គ្លេស​​​ថា «គ្រួសារ​

សារព័ត៌​មានបរទេស​ផ្សាយឱ្យដឹង​ថា ក្មេង​ប្រុស​​សូទូគូម៉ា​ ជនជាតិ​​​ឥណ្ឌា​​​អាយុ​៦ឆ្នាំ​ បាន​រត់​​​ដេញ​បៅដោះ​​​ឆ្កែ​​​ដើម្បី​បំបាត់​ការ​ស្រេក​ឃ្លាន​​ និងគួរឱ្យ​​ចម្លែក​ដែល​​ឆ្កែ​នោះ​​យល់​ព្រម​​ឱ្យ​​មនុស្ស​​​បៅ​ដូចជាកូន​របស់​​វា ។ ​ក្មេង​​ប្រុសសូទូ  មិន​បាន​​​ចូលរៀន​ និង​គ្មាន​​មិត្ត​ភក្តិ​ទេ​បាន​​បៅ​ដោះឆ្កែអស់រយៈពេល​​​២ឆ្នាំ​មក ហើយ  ។ ក្មេងនេះបញ្ជាក់​ប្រាប់​អ្នក​​យក​​​ព័ត៌​មានអង់​គ្លេស​​​ថា «គ្រួសារ​របស់​ខ្ញុំ​ក្រីក្រ​ ពេល​ខ្លះ​​ខ្ញុំ​​ហេវ​​ក៏​​បៅដោះ​ឆ្កែ​ ។ វា​មិន​​ខាំខ្ញុំ​​ទេ ហើយ​​ខ្ញុំ​​ពេញ​ចិត្ត​​​វា​ ឯវាក៏ចូល​ចិត្តខ្ញុំ​ដែរ ។ ​ឆ្កែ​នេះ​ចិញ្ចឹម​ខ្ញុំ​​​​ដូច​កូន​របស់​​​វា​​​ដែរ ។ ​

ខ្ញុំ​​ចូល​ចិត្តប្រលែងលេង​ជាមួយ​សត្វ​ឆ្កែ ពួក​វា​​ប្រៀប​ដូចជាមិត្ត​​ភក្តិ​របស់​ខ្ញុំ​ ។ ខ្ញុំ​​​បៅដោះ​ឆ្កែក្នុង​មួយ​ថ្ងៃ​៣ដងដោយ​​មាន​រសជាតិ​​ផ្អែម​ដូច​ស្ករ ។ អ្នក​​ភូមិ​ជា​ច្រើននាក់​​មិនចូល​​ចិត្ត​​​ដែលខ្ញុំ​​ប្រលែង​លេង​ជាមួយ​ឆ្កែ​ ប៉ុន្តែ​​ខ្ញុំ​មាន​​​សេចក្តី​​សុខ ហើយ​​​វា​ចិត្ត​ល្អ​លើខ្ញុំ រួមទាំង​ផ្តល់​ទឹកដោះឱ្យ​​ខ្ញុំ​បៅ» ។​

​ក្មេង​ប្រុសសូទូ​រស់​នៅ​​ជាមួយ​អ្នក​ស្រី​សានី​សារី ដេវី​ជាម្តាយ​​អាយុ​៣៧ឆ្នាំ​ លោក​យាយ​អាមីយ៉ា​ សេវី​​ អាយុ​៦០ឆ្នាំ ​និងជាមួយ​បងប្រុស​ចំនួន​២នាក់​ អាយុ​​១៤ឆ្នាំ និង​១៣ឆ្នាំ​​  នៅ​​ក្នុងឃុំ​ថាហ្គាន​ ភាគ​ខាង​កើត​ប្រទេសឥណ្ឌា ។ ក្រោយ​ពីឪពុក​​​​របស់​​សូទូ​​ស្លាប់​​​កាលពី៤ឆ្នាំ​​មុន ជីវភាព​​​​រស់នៅ​​​​​របស់​ក្រុម​គ្រួសារ​នោះ​មានសភាព​​ក្រ   លំ​​​បាក​ ។ បូឡា​ ជា​កូន​បងត្រូវ​ចេញទៅ​រក​ការ​ងារ​​ធ្វើ​សម្រាប់​​​ចិញ្ចឹម​​គ្រួសារនៅ​ក្បែរសណ្ឋាគារ​មួយ​ក្នុងទីក្រុង​ ប៉ុន្តែ​ទទួល​​បាន​ប្រាក់​ខែតិច​ជាង៣០​ដុល្លារ​ ។​ ទោះជា​យ៉ាង​ណា​ក្តី​ ការ​បង្ហាញ​​ពីជីវិត​​ក្មេង​​​ប្រុស​ម្នាក់​​នោះ​​វាមិន​​ឆ្លុះបញ្ចាំង​​ជាទូទៅ​​សម្រាប់​​ក្មេង​​​នៅ​ឥណ្ឌា​​ឡើយ ។​

ចំណែក​ម្តាយ​និង​​លោក​យាយ​​ចូល​ព្រៃ​ទៅ​រក​អុសលក់​សម្រាប់​យក​ប្រាក់​ទិញ​អាហារចម្បង​​​គឺ​​បន្លែ​ និង​នំប៉័ង ។​ នៅ​ពេល​ម្តាយ​​​ឃើញ​កូនប្រុស​បៅដោះ​ឆ្កែជាលើក​ដំបូង ព្យាយាម​​ទាញ​ចេញ ​ប៉ុន្តែនៅ​ពេល​ដឹងថាកូន​ឃ្លាន​​​​ខ្លាំងទើប​បណ្តែត​​​បណ្តោយ​តាម​ចិត្ត​​គេ ។​ អ្នក​​ស្រុក​​​បារម្ភ​ថា​ ក្មេង​ប្រុសនោះ​នឹងឆ្លង​​ជំងឺ​ឆ្កែឆ្កួត​ និង​បង្ក​គ្រោះថ្នាក់​​​ដល់​ជីវិត​ រួមទាំង​អាច​ចម្លង​រោគ​​​ដល់​​​ក្មេងៗ​ដទៃទៀតផ​ង។ ​តាម​ទិន្ន​ន័យ​​របស់​​អង្គការ​យូនីសេហ្វ​ (UNICEF) ​បញ្ជាក់​ថា​ ​ប្រហែល​​៩០% នៃកុមារ​​​​អាយុ​​ទាបជាង​៣ឆ្នាំនៅ​ឃុំ​​ថាហ្គា​ន​ ស្ថិត​​ក្នុងសភាព​អត់ឃ្លាន​និង​​មាន​ក្មេង​ស្លាប់​​បាត់​បង់ជីវិត​២៥.០០០​​នាក់​ក្នុង​​​​មួយឆ្នាំ ៕​