ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​​មាន​គម្រោង​​ផលិត​ឱសថ​​ចែក​ប្រជា​ពល​រដ្ឋ​​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​បរទេសបារម្ភ

11 ឆ្នាំ មុន

សារ​​ព័ត៌មាន​​បរទេស​ ផ្សាយ​ឱ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​ឥណ្ឌា​បាន​ប្រកាស​ពី​នយោ​បាយ​​ ​ចែក​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​​ក្នុង​តម្លៃ​សរុប​៥.៤០០​លាន​ដុល្លារ​ តាម​រយៈ​មន្ទីរ​ពេទ្យ​រហូត​ដល់​គ្លីនិក​ខ្នាត​តូចៗ​នៅ​ជន​បទ ​។ ​គ្រូ​ពេទ្យ​អាច​ចែក​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ទាំង​​នេះ​ដល់​អ្នក​ជំងឺ​គ្រប់​រូប ។

មន្ត្រី​​ម្នាក់​​ឱ្យ​ដឹង​ថា ​ផែន​ការរបស់​​រដ្ឋា​ភិបាល​នេះ​កើត​ឡើង​យ៉ាង​ស្ងៀមស្ងាត់​​កាល​ពី​ឆ្នាំ​កន្លង​មក​ ប៉ុន្តែ​​គ្មាន​ការ​ផ្សព្វ​ផ្សាយ​ ។ ​ថវិកា​ដំណាក់​កាល​ដំបូង​​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គម្រោង​​ការ​នេះ​បាន​ឆ្លង​កាត់​ការ​អនុម័ត​​ក្នុង​អំឡុង​​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ ។
គម្រោង​នេះ​ វេជ្ជ​បណ្ឌិត​​ត្រូវ​ចែក​ចាយ​តែ​លើ​ឱសថ​ដែល​មាន​នៅ​ក្នុង​បញ្ជី ហើយ​ក៏​ត្រូវ​ដាក់​ទោស​ប្រសិន​បើ​មាន​ចែក​ចាយ​ឱសថ​ប្រភេទ​ដូច​គ្នា​ដែល​មាន​ស្លាក​សញ្ញា​​ពាណិជ្ជ​​ដល់​អ្នកជំងឺ ។  គម្រោង​នេះ​អាច​បង្ក​​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ដល់​ក្រុមហ៊ុន​​ផលិត​ឱសថ​ដ៏​ធំ​នៅ​លើ​ពិភព​លោក ។

រដ្ឋា​ភិបាល​ឥណ្ឌា​​ឱ្យ​ដឹង​ទៀត​ថា ​គម្រោង​ការ​​នេះ​នឹង​ធ្វើ​ឱ្យ​ជន​ជាតិ​ឥណ្ឌា​​ប្រហែល​ពាក់​កណ្តាល​នៅ​ក្នុង​ប្រទេស​​ នឹង​បាន​ទួល​ប្រយោជន៍​​ពី​ការ​ចែក​ជូន​​ឱសថ​ក្នុង​អំឡុង​​ពេល​៥​ឆ្នាំ​ខាង​មុខ ។ កាល​ពី​ខែ​មី​នា ​កន្លង​មក ​រដ្ឋា​ភិបាល​ឥណ្ឌា​​បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ក្នុង​ប្រទេស​​ ផលិត​ឱសថ​សម្រាប់​ព្យាបាល​មហារីក​​រូប​មន្ត​តែ​មួយ​ដូច​គ្នា​នឹង​​ឱសថ​«នេសា​វ៉ា» ដែល​ផលិត​​ដោយ​ក្រុមហ៊ុន «បាយយ័រ» ដូច្នេះ​អាច​ធ្វើ​​ឱ្យ​ថ្នាំ​ប្រភេទ​នេះ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ថ្លៃ ៕