ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិបាល​អ៊ីតាលី​ គ្រោង​​កាត់បន្ថយ​ប្រាក់​ចំណាយ​26.000​លាន​អឺរ៉ូ​រយៈ​ពេល​3​ឆ្នាំ​

11 ឆ្នាំ មុន

AFP ផ្សាយ​ឱ្យដឹងថា​​ រដ្ឋាភិបាល​អីុតាលី​បាន​យល់​ស្រប​លើ​បទ​ដ្ឋាន​កាត់​បន្ថយ​ការ​ចំណាយ​​សាធារណៈ​ឱ្យ​បាន​២៦.០០០​ លាន​អឺរ៉ូ​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​ខាងមុខ​ រួម​ទាំង​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​ផង​ដែរ​ ។​លោក​ម៉ា​រី​យ៉ូ ម៉ុន​ទី​ នាយក​រដ្ឋ​មន្ត្រី​របស់​អីុតាលី​ថ្លែងថា​ «​ថវិកា​ដែល​គ្រោង​សន្សំ​សំចៃ​តាម​បទ​ដ្ឋាន​នេះ​មាន​ប្រហែល​​៤,៥​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១២​ ,​១០.៥០០លាន​

AFP ផ្សាយ​ឱ្យដឹងថា​​ រដ្ឋាភិបាល​អីុតាលី​បាន​យល់​ស្រប​លើ​បទ​ដ្ឋាន​កាត់​បន្ថយ​ការ​ចំណាយ​​សាធារណៈ​ឱ្យ​បាន​២៦.០០០​ លាន​អឺរ៉ូ​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​ខាងមុខ​ រួម​ទាំង​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​ផង​ដែរ​ ។​លោក​ម៉ា​រី​យ៉ូ ម៉ុន​ទី​ នាយក​រដ្ឋ​មន្ត្រី​របស់​អីុតាលី​ថ្លែងថា​ «​ថវិកា​ដែល​គ្រោង​សន្សំ​សំចៃ​តាម​បទ​ដ្ឋាន​នេះ​មាន​ប្រហែល​​៤,៥​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១២​ ,​១០.៥០០លាន​អឺរ៉ូ​ក្នុងឆ្នាំ​២០១៣ និង​១១.០០០​លាន​អឺរ៉ូ​ ក្នុងឆ្នាំ​២០១៤។

ដោយឡែក​លោក​វីកតូ​រីយ៉ូ​ ហ្គ្រីល​លី​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់​ថា​ ​គម្រោង​នោះ​នឹងធ្វើ​ឱ្យ​តំណែង​ជា​ប្រធាន​ក្នុងអង្គ​ភាព​រដ្ឋ​ធ្លាក់​ចុះ​ប្រហែល​២០%​ និង​បុគ្គលិក​ផ្នែក​រដ្ឋ​​នឹងធ្លាក់​ចុះ​១០%​ ​។ ​​ លោក​មុនទី​បាន​អធិប្បាយ​​ថា​ ​ការ​បន្ថយ​ថ្លៃ​ចំណាយ​គឺ​មាន​លក្ខ​ណៈ​ចាំ​បាច់​​។ ប្រសិន​​បើ​មិន​ប្រតិបត្តិ​ដូច្នេះ​រដ្ឋ​អាច​ត្រូវ​ដំ​ឡើង​ពន្ធ​​លើ​អ្នក​ប្រើ​ប្រាស់​ប្រហែល​២%​ ​សម្រាប់​ជា​ថ្នូរ​ ។ រដ្ឋា​ភិបាល​អីុតាលី​បាន​សម្រេច​ចិត្ត​កាត់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​មហាវិទ្យាល័យ​ផ្សេ​ងៗ​ឱ្យ​បាន​២០០​លាន​អឺរ៉ូ​ និង​បន្ថយ​ឱ្យ​បាន​ចំនួន​៣០០​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​បន្ទាប់​ ។ ស្របពេល​ជាមួយ​គ្នានេះដែរ​ រដ្ឋាភិបាល​ក្រុង​រ៉ូម​ ក៏​មាន​គម្រោង​កាត់​ប្រាក់​បៀ​វត្សរ៍​បុគ្គលិក​នៅទូទាំង​ប្រទេស​ និង​មិនផ្តល់​តំណែង​ជាទីប្រឹក្សា​​ដល់​បុគ្គលិក​រដ្ឋ​ដែលចូល​និវត្តន៍​ជាបន្ត​ទៀត​ទេ​​ ។

​សេដ្ឋ​កិច្ច​របស់​អីុតាលី​ ​​ស្ថិត​ក្នុងសភាព​ធ្លាក់​ចុះ​តាំងពី​ពាក​់កណ្តាល​ចុងក្រោយ​នៃ​ឆ្នាំ​២០១១ ដោយ​រដ្ឋ​ាភិបាល​បានព្យាករ​​ទុកថា​ ក្នុងឆ្នាំ​នេះ​​សេដ្ឋ​កិច្ច​នឹងធ្លាក់​ចុះ​ប្រហែល​១,២%​ ខណៈ​ពេល​អត្រា​ប្រាក់​របស់​រដ្ឋា​ភិបាល​បាន​រំកិល​ឡើង​ប្រហែល​៦%​ ជាថ្មីក្នុង​ថ្ងៃ​​​​ទី​៥ កក្កដា​ កន្លងទៅ​ ៕