ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិនមែន​ជា​ខេត្ត​របស់​ថៃ​នោះទេ គឺ​ជា​រឿង​ប្រឌិត​ទំនើប​របស់​ពាក្យ​សុវណ្ណ​ភូមិ

13 ឆ្នាំ មុន

ក.ក.ន ៖ កោះសន្តិភាព​បាន​ទទួល​អត្ថ​បទ​ប​ក​ប្រែ​​ជា​ភាសា​ខ្មែរ​ដោយ​កញ្ញាវង្ស សុជាតា ​និង​លោក​អ៊ុំ សុធា ដែល​មាន​កញ្ញា​កែវ គូនីឡា ជា​អ្នក​ត្រួត​ពិនិត្យ​ ។ ​អត្ថ​បទ​នេះជា​ការ​ស្រាវ​ជ្រាវ​របស់​លោក Eisel Mazard ជា​អ្ន​ក​ប្រាជ្ញ​ខាង​ភាសា​បាលី​ ដែលជា​អក្សរ​ និង​ភាសា​​​មាន​អាយុ​ចំណាស់​​ជាង​គេ​​នៃ​​ព្រះពុទ្ធ​សាសនា​ថេរ​វាទ ។ ​លោក​ក៏​ជា​អ្នក​ប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ ភាសា និង​​ចេះ​នយោ​បាយ​នៃ​ថេរវាទ​អាស៊ី ។ ការ​ស្រាវ​ជ្រាវ​​របស់​លោក​ទាក់ទង​​យ៉ាង​សំខាន់លើ​តំបន់​​អាស៊ី​អាគ្នេយ៍ ​ដែន​គោក រួមមាន​កម្ពុជា ឡាវ យូ​ណា ន​និង​ថៃ ។ អាសយដ្ឋាន​គេហទំព័រ ៖ https://www.pali.pratyeka.org/. ។ ការបកស្រាយ​ក្នុង​អត្ថ​បទ​ដ៏​មាន​តំលៃ​នេះ​គឺ​ពាក្យ​ថា «សុវណ្ណ​ភូមិ» ដែល​ជន​ជាតិ​​ខ្មែរ​តែង​ហៅ​ទឹកដី​របស់ខ្លួន​ថា ដែន​ដី​សុវណ្ណ​ភូមិ​ ហើយ​កាលពី​ប៉ុន្មាន​​ឆ្នាំ​មុន​នេះ អាកាស​យាន​ដ្ឋាន​​ដ៏ទំនើប​​​មួយ​នៅ​ជាយ​ក្រុង​បាងកក​ក៏គេ​ដាក់​ថា ​សុវណ្ណ​ភូមិ​ដែរ ។ តើ​ប្រភព​អាថ៌​កំបាំង​នៃ​ពាក្យ «សុវណ្ណ​ភូមិ» មក​​ពី​ណា? នេះគ្រាន់តែ​ជាការស្រាវជ្រាវ​មួយ​ផ្នែក​ប៉ុណ្ណោះ និង​មិន​ទាក់​​ទង​​នឹង​ជំលោះ​កម្ពុជា​-ថៃ បច្ចុ​ប្បន្ន​រឿង​ដែនដី​ជាប់គ្នានោះ​ឡើយ ។ សូម​អស់​លោកអ្នក​អាន​តាម​ដាន​​ការ​ចុះ​ផ្សាយបន្ត​​បន្ទាប់​ដូចខា​ង​ក្រោម ​៖

ក.ក.ន ៖ កោះសន្តិភាព​បាន​ទទួល​អត្ថ​បទ​ប​ក​ប្រែ​​ជា​ភាសា​ខ្មែរ​ដោយ​កញ្ញាវង្ស សុជាតា ​និង​លោក​អ៊ុំ សុធា ដែល​មាន​កញ្ញា​កែវ គូនីឡា ជា​អ្នក​ត្រួត​ពិនិត្យ​ ។ ​អត្ថ​បទ​នេះជា​ការ​ស្រាវ​ជ្រាវ​របស់​លោក Eisel Mazard ជា​អ្ន​ក​ប្រាជ្ញ​ខាង​ភាសា​បាលី​ ដែលជា​អក្សរ​ និង​ភាសា​​​មាន​អាយុ​ចំណាស់​​ជាង​គេ​​នៃ​​ព្រះពុទ្ធ​សាសនា​ថេរ​វាទ ។ ​លោក​ក៏​ជា​អ្នក​ប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ ភាសា និង​​ចេះ​នយោ​បាយ​នៃ​ថេរវាទ​អាស៊ី ។ ការ​ស្រាវ​ជ្រាវ​​របស់​លោក​ទាក់ទង​​យ៉ាង​សំខាន់លើ​តំបន់​​អាស៊ី អាគ្នេយ៍​ដែន​គោក រួមមាន​កម្ពុជា ឡាវ យូ​ណា ន​និង​ថៃ ។ អាសយដ្ឋាន​គេហទំព័រ ៖ https://www.pali.pratyeka.org/. ។ ការបកស្រាយ​ក្នុង​អត្ថ​បទ​ដ៏​មាន​តំលៃ​នេះ​គឺ​ពាក្យ​ថា «សុវណ្ណ​ភូមិ» ដែល​ជន​ជាតិ​​ខ្មែរ​តែង​ហៅ​ទឹកដី​របស់ខ្លួន​ថា ដែន​ដី​សុវណ្ណ​ភូមិ​ ហើយ​កាលពី​ប៉ុន្មាន​​ឆ្នាំ​មុន​នេះ អាកាស​យាន​ដ្ឋាន​​ដ៏ទំនើប​​​មួយ​នៅ​ជាយ​ក្រុង​បាងកក​ក៏គេ​ដាក់​ថា ​សុវណ្ណ​ភូមិ​ដែរ ។ តើ​ប្រភព​អាថ៌​កំបាំង​នៃ​ពាក្យ «សុវណ្ណ​ភូមិ» មក​​ពី​ណា? នេះគ្រាន់តែ​ជាការស្រាវជ្រាវ​មួយ​ផ្នែក​ប៉ុណ្ណោះ និង​មិន​ទាក់​​ទង​​នឹង​ជំលោះ​កម្ពុជា​-ថៃ បច្ចុ​ប្បន្ន​រឿង​ដែនដី​ជាប់គ្នានោះ​ឡើយ ។ សូម​អស់​លោកអ្នក​អាន​តាម​ដាន​​ការ​ចុះ​ផ្សាយបន្ត​​បន្ទាប់​ដូចខា​ង​ក្រោម ​៖

ពាក្យ​ថា សុវណ្ណ​ភូមិ (Suvannabhumi) មិន​មែន​គ្រាន់តែ​ជា​ឈ្មោះ​អាកាសយាន​ដ្ឋាន​មួយ​តែ​ប៉ុណ្ណោះទេ ពាក្យ​នេះ​បានដើរ​តួ​​នាទី​សំខាន់​​ណាស់​នៅ​ក្នុង​យុទ្ធ​នា​ការ​ឃោសនា​របស់ថៃ​​ជាង​១០០​ឆ្នាំ​​មក​នេះ ។ សព្វថ្ងៃ​នេះ រឿង​ប្រឌិត​នៃ​ពាក្យ​សុវណ្ណ​ភូមិ ត្រូវ​បាន​ថៃ​ប្រើ​ប្រាស់​ដើម្បី​ទាញ​អំណះអំណាង​ថា ប្រទេស​កម្ពុជា ឡាវ និង​ថែមទាំង​វៀត​ណាម​ផង​​ ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ថៃ ប៉ុន្តែ​ក្រោយ​មក​បាន «​បាត់​បង់»​ដោយ​​​សារ​សង្គ្រាម​បន្ត​បន្ទាប់ (ដែល​សេចក្តី​លំអិត​ច្រើន​មាន​តែ​នៅ​ក្នុង​ក្តី​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ) ។ អត្ថ​បទ​នេះ​សរសេរ​ឡើង​ដើម្បី​រក​ប្រភព​ដើម​នៃ​រឿង​ប្រឌិត​នៃ​ពាក្យ​សុវណ្ណ​ភូមិ តាម​ការ​បំលែង​ន័យ​ជា​លំដាប់​លំដោយ​ រហូត​ដល់​រដ្ឋា​ភិ​បាល​ថៃ​ជំនាន់​លោក​ ថាក់​ស៊ីន ដែល​បាន​យក​វា​មក​ប្រើ​ថ្មី​ៗ​នេះ និង​តួនាទី​ដោយ​ឡែក​របស់​ពាក្យ​នេះ​នៅ​​ក្នុងជំលោះ​ព្រំដែន​ ដែល​កំពុង​កើត​មាន​​រវាង​ថៃ​-​កម្ពុជា ។

តើ​​ប្រភព​អាថ៌​កំបាំង​នៃ​ពាក្យ​សុវណ្ណ​ភូមិ មក​ពី​ណា?​ នៅ​ឆ្នាំ​១៨៣៧ លោក James Prinsep បានបក​ប្រែ​សិលា​ចារិក​យុគ​សម័យ​អធិរាជ​ឥណ្ឌា​អសោក (Ashoka) ។ ឆ្នាំ​១៨៣៧ ស្តាប់​ទៅ​ដូច​ជា​យូរ​យារ​​ណាស់​មក​ហើយ តែ​មែន​ទែន​ទៅ​ជា​ឆ្នាំ​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​នេះ​ឯង ដោយ​ថា​មុន​ពាក់​កណ្តាល​សតវត្សទី​១៩ គ្មាន​នរណា​ម្នាក់​នៅ​ថៃ​ចាប់អារម្មណ៍​ពី​អត្ថ​ន័យ​នៃ​ពាក្យ​សុវណ្ណ​ភូមិ​នេះ​ទេ ហើយ​កម្រ​មាន​នរណា​ម្នាក់​ស្គាល់​ពី​ឈ្មោះ​ព្រះ​ចៅ​អធិការ​​អសោក​នេះ​ណាស់ ។ បន្ទាប់​លោក James Prinsep បាន​បក​ប្រែ​សិលា​ចារឹក​អសោក ជា​ភាសា​អង់​គ្លេស​មក មនុស្ស​នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍​មាន​​ក្តី​រំភើប​ចិត្ត​ក្រៃ​លែង​ក្នុង​ការ​ដឹង​​ពី​ប្រភព​ដំបូង​បំផុតនៃ​​ព្រះពុទ្ធ​សាសនា​ (ហើយ​ចាប់​ផ្តើម​សរសេរ​ប្រវត្តិ​សាស្ត្រ​ឡើងវិញ) ។ នៅ​ភូមា ថៃ​ ឡាវ និង​កម្ពុជា រឿង​ប្រឌិត​​ថ្មី​ៗ​នេះ​ត្រូវបាន​សរសេរ​ឡើង​ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ថា អធិរាជ​បុរាណ​ឥណ្ឌា​បាន​បញ្ជូន​បេសកជន​​ព្រះ​ពុទ្ធ​សាសនា​​មកប្រទេស​របស់​ពួកគេ​រៀង​ៗ​ខ្លួន ។ ប្រជាជន​ភូមា​ព្យាយាម​សន្មត​ការ​រកឃើញ​នេះ​ឱ្យ​ទៅជា​ថា ព្រះពុទ្ធ​សាសនា​បាន​ចូល​មក​ប្រទេស​​ខ្លួន​ដោយ​ផ្ទាល់​ពី​ឥណ្ឌា (រជ្ជ​កាល​​របស់​ព្រះបាទ អសោក) ហើយ​ស្របពេល​​ជាមួយ​គ្នា ប្រជា​ជន​ថៃ​ព្យា​យាម​បក​ស្រាយ​អត្ថ​បទ​ខ្លី​តែ​មួយ​នេះ​មួយ​បែប​ផ្សេង​ទៅវិញ​ថា សាសនា​ព្រះ​ពុទ្ធ​ បាន​ចូល​​​មក​ប្រទេស​ថៃ​មុន (មិន​​ឆ្លង​តាម​ភូមា​ទេ) ។

មួយបែប​នៃ​ចលនា​នេះ​ គឺជា​ការ​ឃោស​នា​បែប​ជាតិ​និយម មើល​មួយ​បែប​ទៀត​ វា​ជា​ចលនា​សោម​នស្ស​និយម​បែ​បងងឹត​ងងុល ។ កាល​​ពី​ពួក​អ្នក​​ស្រាវ​ជ្រាវ​អឺរ៉ុប​បាន​រក​ឃើញ និងបោះ​ពុម្ព​ផ្សាយ​ដំណឹង​​ដ៏​រំភើប​អំពី​ពិភព​បុរា​ណនេះ​ហើយ ដែល​នាំ​ឱ្យ​មនុស្ស​​​​​ផ្លាស់​ប្តូរ​គំនិត​​អំពី​ប្រវត្តិ​ព្រះពុទ្ធ​​សាសនា ។ សតវត្ស​ក្រោយ​​មក​វា​នាំ​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​របៀប​គិត​បែប​ជាតិ​និយម​នៅ​អាស៊ី​អាគ្នេយ៍ផងដែរ ។ មក​ដល់​សព្វ​ថ្ងៃ​ ប្រជាជន​ថៃ​ភាគច្រើន​​នៅ​តែ​មាន​ការ​​យល់​ឃើញ​យ៉ាង​ស្រពិច​ស្រពិល​ថា ព្រះ​ចៅ​អសោក គឺជា​ព្រះរាជា​មួយអង្គ​សំខាន់​ណាស់​ដែលបា​ន​ផ្តល់​ព្រះ​ពុទ្ធ​សាសនា​ឱ្យ​ប្រទេស​ថៃ ។
ពាក្យ​ សុវណ្ណ​ភូមិ មិនដែល​មាន​នៅ​លើ​ផ្ទាំង​សិលាចារិក​ក្រុងដែល​បក​ប្រែ​ដោយ​លោក James Prinsep នោះទេ ហើយ​ក៏​​មិន​មាន​ឃើញ​​លើផ្ទាំង​​សិលា​ចារិក (រាជ​បញ្ជា) សំខាន់​ៗ​ផ្សេង​​ទៀត​របស់​ព្រះចៅ​អសោក​នោះដែរ​ ។ ប៉ុន្តែ​ពាក្យ​សុវណ្ណ​ភូមិ មាន​នៅ​លើ​ផ្ទាំង​សិលា​ចារឹក​បាក់​បែក​មួយ​ក្នុងសម័យ​កាល​នោះ ក្រៅ​ពីនេះ មិន​មាន​ពាក្យ​ណា​ដែលអាច​អាន​បាន​នៅ​លើ​ផ្ទាំង​សិលា​ចារឹក​នេះ​ទេ ។

ការ​ពិត​ដែល​តែង​តែ​ត្រូវ​បាន​មើល​រំលង​នៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​នេះ​គឺ​ថា ព្រះ​ចៅ​អសោក គង់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២៦០​មុន​គ្រឹះ​សក​រាជ​គឺ​​ជាង​២.២០០ឆ្នាំ​កន្លង​មកនេះ ។ កាលនេះ​គឺ​មាន​អាយុ​​​ជាង​១.០០០​ឆ្នាំ មុនសិលា​ចារឹក​​ភាសា​បាលី និង​សំស្ក្រឹត​ចំណាស់​បំផុត​ ដែលបាន​រក​ឃើញ​​​នៅ​​ក្នុង​ប្រទេស​កម្ពុជា រាប​់សតវត្ស​មុន​តឹក​​តាង​បុរាណ​វិទ្យា​ដំបូង​បង្អស់​ពី​ការ​មក​ដល់​នៃ​ព្រះ​ពុទ្ធ​សាសនា​​នៅ​ដែន​ដី​អាស៊ី​អាគ្នេយ៍ ។ នៅ​ពេល​នោះ​គ្មាន​ប្រជាជន​ថៃ​ក្នុង​ប្រទេស​ថៃទេ ហើយ​ប្រាសាទ​អង្គ​រវត្ត​ក៏​មិន​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ (ពេលនោះ​ប្រទេស​ភូមា​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ និង​ការ​តាំង​ទី​លំនៅ​របស់​ជន​ជាតិ Pyu ចាប់​ផ្តើម​ក្នុង​អំឡុង​ឆ្នាំ​៥០០​មុន​គ្រឹះ​សករាជ ជា​មួយ​នឹង​ការ​ធ្វើ​អន្តោរ​ប្រវេសន៍​ និង​ផ្លាស់​ប្តូរ​វប្ប​ធម៌​ដែល​កើត​មាន​បន្ទាប់​ពីនោះ មុន​ពេល​មាន​អ្នក​តាំង​ទី​លំនៅ​​ដែល​​ស្រដៀង​ដូច​នឹង​ជន​ជាតិ​ភូមា​សព្វ​ថ្ងៃ​នេះ) ។

មនុស្ស​​ភាគ​ច្រើន​មាន​ការ​ពិបាក​មើលឃើញ​អ្វីដែល​លើស​ពី​១០០០​ឆ្នាំ​ឡើងទៅ ប៉ុន្តែ​នេះ​គឺ​ជា​កត្តា​មូលដ្ឋាន​ដែល​បញ្ជាក់​ឱ្យឃើញ​ពី​ការ​ឃោស​នា​ដ៏​ចំរូង​ចំរាស់​នេះ បើ​ទោះ​បី​ជា​ព្រះ​ចៅ​អសោក​បាន​បញ្ជូន​​បេសកជន​​ព្រះ​ពុទ្ធ​សាសនា​មក​ដែនដី​ដែល​សព្វថ្ងៃ​ជា​ប្រទេស​ភូមា និងថៃ​មែ​នទៅ​ចុះ តើ​នរណា​​​ដែល​មក​ស្វា​គមន៍​ពួ​ក​គេ​​នៅ​ឯ​នេះ​ក្នុង​សតវត្ស​ទី​៣​មុន​គ្រឹះ​សករាជ? បណ្តា​សិលា​ចារឹក​អសោក​ផ្ទាល់​មិន​បាន​​បន្សល់​​នូវ​ក្តី​មន្ទិល​សង្ស័យ​ពី​ការ​ពិត​ក្នុង​គំនិត​អ្នក​ស្រាវជ្រាវ​ទេ (គឺ​ថា​អត់​ទាល់​តែសោះ ព្រោះ​ថា ព្រះ​ចៅ​អាសោក មិន​បាន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ទឹកដី​ដែល​ជា​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ) ប៉ុន្តែ​រឿង​ប្រឌិត​ដែល​ផ្តើម​ចេញ​មួយ​ផ្នែក​ដោយ​សារ​​សិលា​ចារឹក​នេះ គឺជា​បាតុ​ភូត​ឃោសនា​របស់​បណ្តាញ​​សារ​ព័ត៌​មាន​មហាជន ហើយ​ឥឡូវ​នេះ ក្លាយទៅ​ជា​ផ្នែក​មួយនៃ​ចរន្ត​វប្ប​ធម៌​ពេញ​ទំហឹង ​ដែល​មាន​មនុស្ស​តិច​ណាស់​ចាប់​អារម្មណ៍​ពីដើម​កំណើ​ត​ពិត​របស់​វា ។ ការងារ​ពិបាកៗ ស្ទើរ​ទាំង​អស់​ពី​ការ​កត់​ត្រា​ និង​បក​ប្រែ​រាជ​បញ្ជា​របស់​​ព្រះ​ចៅ​អសោក​បាន​បញ្ចប់​ទៅ​ប្រហែល​១០០​ឆ្នាំ​មុន​នេះ (ឧទាហរណ៍​ Alfred C. Woolner, 1924, Asoka: Text and Glossary ដែល​ឥឡូវ​​មាន​បោះ​ពុម្ព​តំលៃ​ថោក​ពី​ឥណ្ឌា​ ហើយ​ងាយរក​ណាស់) វា​លែង​ជា​ពេល​ដែល​ត្រូវ​ជជែក​វែក​ញែក​ចាក់​ឫស​ចាក់​គល់​ទៀត​ហើយ ។
ពិតមែន​ទៅ ប្រជា​ប្រិយ​ភាព​នៃរឿង​ប្រឌិត​នេះ​មិន​មាន​អ្វី​ទាក់ទង​ធំ​ដុំ​ជាមួយ​នឹង​ការ​សិក្សា​ពី សិលា​ចារឹក​នេះ​ទេ គឺ​ថា​រឿង​ប្រឌិត​ដែល​បាន​និទាន​ក្នុង​ប្រទេស​ថៃ (បទ​បង្ហាញ​ផ្លូវ​ការ​របស់ NDMI សារ​មន្ទីរ​ជាតិ​ដែល​ពិភាក្សា​នៅ​ចំណុច​ទី​១០ ខាង​ក្រោម) ធម្មតា​មាន​ការ​ភ្ជាប់​យ៉ាង​លឿន​ពី​ការ​ពោល​ឡើង​ពីឈ្មោះ​អសោក ទៅ​នឹង​រឿង​របស់​ព្រះ​សង្ឃ២​​អង្គ​នាមសោណ (Sona) និង​ឧត្តរ (Uttara) ដែល​គេ​សន្មតថា បាន​ធ្វើ​ដំណើរ​ពី​ឥណ្ឌា​មក​ថៃ ។
ប្រភព​នានា​របស់​ថៃ​អះ​អាង​ដោយ​ប្រយោល​ ឬ​ផ្ទាល់​ថា ដំណើរ​របស់​សោណ និង​ឧត្តរ (ពី​ឥណ្ឌា​មក​ថៃ) មាន​កត់​ទុក​នៅ​ក្នុង​រាជ​បញ្ជា​របស់​ព្រះចៅ​អសោក ប៉ុន្តែ​បើ​តាម​អ្នក​ដែល​បាន​អាន​សិលា​ចារឹក​ទាំង​នោះ​ដឹង​ថា វា​ជា​ការ​ប្រឌិត​​ឡើង​សុទ្ធ​សាធ​ ហេតុ​នេះ​ការ​បំលែង​ដំណើរ​រឿង​ទាំង​ពីរ​ឱ្យ​ស៊ី​​គ្នា​ គឺ​បាន​សរសេរ​ឡើង​ក្នុង​សភាព​មិនច្បាស់​លាស់​សោះ​តែ​ម្តង ។

ការ​ឃោស​នា​នេះ​ គឺ​ពឹង​ទាំង​ស្រុង​ពីសន្ម​ត​កម្ម​ថា រឿង​នេះ (​មិន​មាន​មនុស្ស​ច្រើន​ទេ​ ដែល​អាន​ដោយ​ខ្លួន​ឯង​ ព្រោះ​រឿង​ដែល​សរសេរ​នោះ​ជា​ភាសា​បាលី) មាន​​កត់​ត្រា​នៅ​ក្នុង​ដំណើរ​​ការ​ប្រវត្តិ​សាស្ត្រ​ និង​នយោ​បាយ​ពិតៗ​ នៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា ក្នុង​ប្រវត្តិ​សាស្ត្រ​បុរាណ​
កាល ។ អ្នក​និពន្ធ​នេះ និង​ប្រភព​អក្សរ​សិល្ប៍​របស់​វា​ មិន​ដែល​មាន​និយាយ​ទាល់តែ​សោះ ក្រៅ​​តែ​ពី​ការ​សន្មតដោយ​​ព្រាលៗ​ថា ប្រភព​វា​ចេញ​ពី​រាជ​បញ្ជា​របស់​ព្រះ​ចៅ​​អ​សោក ដែល​បាន​រៀប​រាប់​មុន​នេះ ។ រឿង​ពី​សោណ និង​ឧត្តរ​ គឺជា​ព្រេង​និទាន​របស់​ប្រទេស​ស្រី​លង្ការ​ក្នុង​មជ្ឈិម​សម័យ ។ រឿង​នេះ​មិន​មាន​និយាយ​​ពីប្រទេស​ថៃ​ទេ ហើយ​ក៏​មិន​មាន​ឈ្មោះ​មហាក្សត្រ​​ថៃ​ក្នុង​ប្រវត្តិ​សាស្ត្រ​ណា​មួយ​សោះ វា​មិន​មាន​អធិប្បាយ​ពី​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​​ដែល​កើត​មាន​ក្នុង​ប្រទេស​ថៃ ហើយ​វា​រឹត​តែ​មិន​មែនជា​​រឿង​និទាន​អំពី​សង្ឃ​ឥណ្ឌា​២​អង្គធ្វើ​ដំណើរ​ម​ក​ប្រទេស​ថៃ​ទៅ​ទៀត កុំ​ថា​ឡើយ​ជា​កំណត់​ប្រវត្តិ​សាស្ត្រ ។
រឿង​នេះ​គឺនិយាយ​ពីសង្ឃ​២​អង្គ​ ដែល​ធ្វើ​ដំណើរ​ទៅ​អាណា​ចក្រ​អច្ឆរិយៈ​ដែលមាន​បិសាច​សត្វ​នាគ​មួយ​កំពុង​តែ​ស៊ី​កូន​ស្តេច​ទាំង​អស់​ជា​អាហារ ។ ព្រះសង្ឃ​ទាំង​២​អង្គ​ព្យា​យាម​យក​ជ័យ​​ជំនះ​លើ​​បិសាចនេះ ។ ចុង​បញ្ចប់ សង្ឃ​​ទាំង​ពីរ​អង្គរ​នេះ​បាន​ប្រើ​មន្ត​អាគម​ការពារ​រាជា​ណា​ចក្រ​នោះ​បាន​ដោយ​ពិធីសូត្រ​បាលី ។ ជោគ​ជ័យ​នេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​​ពី​អ្នក​ស្រុក​ដែល​ក្រោយ​មក​ផ្លាស់​មក​ប្រកាន់​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ។ ដើម្បី​អរ​គុណ​ដល់​ព្រះសង្ឃ​ទាំង​២ អង្គ​​រាជ​វង្ស​នគរ​នោះ​សំរេច​ថ្វាយ​ព្រះ​នាម​ព្រះ​អង្គ​ម្ចាស់​ប្រសូត្រ​ថ្មី​ជា​សោណុត្តរៈ ដោយ​បូក​បញ្ចូល​គ្នា​នូវ​នាម​របស់​ព្រះ​សង្ឃ​ទាំង​២អង្គ​​ ។ ការពិត​ដើម្បី​ជា​ការ​តប​ស្នង​ រាជវង្ស​សម័យ​នោះ សច្ចា​ថ្វាយ​ព្រះនាម​អង្គ​ក្សត្រ​ក្រោយៗ​មក​គ្រប់​​អង្គ​របស់​ខ្លួន​ថា សោណុត្តរ ។ ទំនងជា​ការ​លេង​សើច​ដែល​មាន​ការ​បកស្រាយ​ពាក្យ​មិន​ចំ​​អត្ថ​ន័យ​​ត្រឹម​ត្រូវ​ពាក្យ​​សោណក មាន​​ន័យ​ថា ឆ្កែ ជា​ភាសា​បាលី​ ហើយ​​ឧត្តរ​ មាន​ន័យ​ថា «ទី​ចុង​បណ្តាច់» ។
គ្មាន​ហេតុ​ផល​ទាល់តែ​សោះ​ សំរាប់​នរណា​ម្នាក់ដែល​គិត​ថា សុវណ្ណ​ភូមិ ដែល​មាន​ពោល​នៅ​ក្នុង​រឿង​ព្រេង​ហ្នឹង​ជា​ប្រទេស​ថៃ ។ អ្វីៗ​ទាំង​អស់​​នៅ​ក្នុង​រឿង​ទំនងជា​ពណ៌​នា​បែប​បទ​មិន​ចំពោះ​ ពី​ទី​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​បុរាណកាល ។ ទោះជា​​មាន​ថា ដូច្នេះ​ក៏​ដោយ វា​ជា​រឿង​ប្រឌិត​​តាក់តែង​គ្មានអ្វី​ជា​ការ​សំខាន់​ជាក់​លាក់​ទាល់តែ​សោះ ។ វា​អាច​ទៅ​រួច​ដែល​ថា គ្មាន​​ទីតាំង​ក្នុង​ផែន​ទី​ពិត​ណា​អាច​ភ្ជាប់​​​ដែល​ភ្ជាប់​ក្នុង​រឿង​ព្រេង​នេះ​បាន ។ គ្មាន​ហេតុ​ផល​ណា​មួយ​ទាល់តែ​សោះ​ដែលនាំ​ឱ្យ​នរណា​ម្នាក់​ជឿ​ថា រឿង​ព្រេង​ហ្នឹង​ផ្ទុក​នូវ​ព្រឹត្តិ​ការណ៍​​ប្រវត្តិ​សាស្ត្រ​នយោ​បាយ​សំខាន់​ៗ​ពិត​ប្រាកដ ។ (នៅមានត​)