ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាយកាបូប​ផ្ទុក​សព​ទារិកានៅ​ខាង​ក្នុងរយៈពេល​​​17​ម៉ោង​​ទើប​ដឹង

11 ឆ្នាំ មុន

យោង​​តាម​គេ​ហ​ទំព័រ​អេស៊ីវ័ន ចេញ​ផ្សាយ​​​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១២ ឱ្យ​ដឹង​ថា ក្មេង​ស្រី​សិស្ស​សាលា​ អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​រក្សា​ទុក​កាបូប​ស្ពាយរបស់​មិត្ត​រួម​ថ្នាក់​​រយៈ​ពេល​១៧​ម៉ោង​ដោយ​​មិន​​​ដឹងថាក្នុង​កាបូប​នោះ​​មានទុក​​សព​ទារិកានៅ​ខាង​ក្នុង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​កន្លែង​ស្នាក់​អាស្រ័យ​របស់​យុវជន​ក្នុង​សាលា​មួយ​ កាល​ពី​វេលា​ម៉ោង១​រសៀល​​ថ្ងៃ​ទី​៣ កក្កដា កន្លង​មក​ នៅ​រដ្ឋ Kuala Terengganu ​ប្រទេស​ម៉ាឡេស៊ី ។

ប្រភព​ព័ត៌មាន​បន្ត​ថា លោក​វេជ្ជ​បណ្ឌិត​បាន​ដឹង​រឿង​នេះ​នៅ​ពេល​នាង​ទៅ​រក​ទិញ​ថ្នាំ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ Sultanah Nur Zahirah ក្បែរ​សាលា​រៀន​នោះ ដោយ​​នាង​បាន​រៀប​រាប់​ពី​អាការៈ​ឈឺ​ចាប់​នៅ​ក្នុង​ពោះ​ប្រាប់​គ្រូ​ពេទ្យ​ ។
លោក K.Manoharan ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​នាយក​ដ្ឋាន​ឧក្រិដ្ឋ​កម្ម​បាន​ឱ្យ​ដឹង​ថា ឆ្លង​កាត់​ការ​ពិនិត្យ​បាន​បញ្ជាក់​ថា នាង​ទើបតែ​​ប្រសូតបុត្រ​ថ្មី​​ៗ។

ដោយ​ឡែក​ក្មេង​ស្រី​រូប​នោះ​បាន​សារភាព​ថា នាង​បានដាក់​​ទារិកាទៅ​ក្នុង​កាបូប​ស្ពាយ​របស់​នាង ។ ភ្លាម​នោះ លោក​វេជ្ជ​បណ្ឌិត​បាន​ឱ្យ​នាង​ទូរស័ព្ទ​ទៅ​មិត្ត​រួម​ថ្នាក់​រូបនោះ​ ហើយឱ្យ​នាង​យក​កាបូប​​មក​មន្ទី​រពេទ្យ​ជា​បន្ទាន់ ។ ពេល​នោះ​ពួក​គេ​បាន​​ឃើញ​សព​ទារិកា​នៅ​ក្នុង​កាបូប ។ រី​ឯ​មិត្ត​ភក្តិ​របស់​នាង​ភិត​ភ័យ​ស្ទើរ​សន្លប់​បាត់​ស្មារតី​ ពេល​ដឹង​ថាខ្លួន​​បាន​ស្ពាយ​កាបូបដែល​មាន​សព​ទារិកា​នៅខាង​ក្នុងជាប់​ខ្លួន​រហូត​ដល់​១៧​ម៉ោង ។​ក្រោយ​មក​​ប៉ូលិស​បាន​ប្រទះ​ឃើញ​កន្ត្រៃមួយ​ដែល​ប្រើ​សម្រាប់​កាត់​ទង​ផ្ចិត​របស់​ទារិកា​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ធ្វើ​កោសល្យ​វិច័យ​លើ​សព​ទារិកា​បង្ហាញ​ថា តាម​ពិត​ទារិកា​នោះ​បាន​ប្រសូត​មក​ធម្ម​តា ប៉ុន្តែ​ត្រូវ​រង​ការឈឺ​ចាប់​ដោយ​ស្នាម​ជាំ​នៅ​ផ្នែក​ក្បាល និង​មាន​ទឹក​នៅ​ក្នុង​សួត ។
ប៉ូលិស​និយាយ​ថា «ពួក​យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាត​កម្ម​នេះ ហើយ​យើង​បាន​និង​កំពុង​ស៊ើប​អង្កេតរក​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ស្លាប់​ទារក​នេះផង​ដែរ​ »​។ ជាង​នេះ​ទៅ​ទៀត ប៉ូលិស​កំពុង​ស្វែង​រក​ឪពុក​របស់​ទារិកា​នោះមក​ផ្តន្ទាទោសពីបទ​​ប្រព្រឹត្ត​សេព​សន្ថវៈលើ​ក្មេង​ស្រី​ជាអនីតិជន ៕