ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បាន​បើក​រោ​ង​ចក្រ​អគ្គិសនី​នុយ​ក្លេ​អែរ​​ដើម្បី​បំពេញ​កង្វះ​ខាត​ចរន្ត​ក្នុង​ប្រទេស​ ចំណែក​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​ត្រៀម​បើក​ដំណើរ​ការ​ចង្ក្រាន​រ៉េអាកទ័រ

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា​ រដ្ឋា​ភិបាល​ជប៉ុន ​​ចាប់​ផ្តើម​ដំណើរ​ការ​ចង្ក្រាន​រ៉េ​អាក​ទ័រ​ នុយ​ក្លេ​អ៊ែរ​ ផលិត​ចរន្ត​អគ្គិ​សនី​ជាថ្មី​ ដើម្បី​បញ្ចៀស​ការប្រឈម​មុខ​នឹង​ការខ្វះ​​​ខាត​ថាម​ពល​នៅក្នុង​ប្រទេស​ បន្ទាប់​ពី​ឈប់​ដំណើរ​ការ​ចង្ក្រាន​រ៉េអាកទ័រ​នុយ​ក្លេអ៊ែរ​ ស្ទើរ​តែទាំង​ស្រុង​ ព្រោះ​បារម្ភ​ខ្លាច​កើត​​មាន​​វិបត្តិ​នុយ​ក្លេ​អ៊ែរ​ ដូចគ្នា​នឹងការ​កើត​នៅទីក្រុង​ហ្វូ​គូស៊ី​ម៉ា​​។

បច្ចុប្បន្ន​​ ជប៉ុនកំពុង​ចាប់​ផ្តើម​ពង្រីក​សក្តានុ​​ពល​ការ​ផលិត​ចរន្ត​អគ្គិសនី​​ពី​ប្រភព​ជា​ច្រើន​ផ្សេង​ៗ រួម​ទាំង​ថាម​ពល​ពន្លឺព្រះ​អាទិត្យ​ ថាម​ពល​ពី​កម្តៅ​​ ​ដើម្បី​ជំរុញ​ការវិនិ​យោគ​​​ទុន​ផលិត​ថាម​ពល​បៃតង​ក្នុងអំឡុង​ពេល​២០​ឆ្នាំ​ខាងមុខ​ ។​ ដោយឡែក​គណៈកម្មការ​ផ្នែក​សុវត្ថិភាព​នុយ​ក្លេ​អ៊ែរ​ របស់​កូរ៉េ​ខា​ង​ត្បូង​​​បាន​អនុម័ត​ចង្ក្រាន​រ៉េ​អាកទ័រ​នុយក្លេ​អ៊ែរ​ទី​១ នៃរោងចក្រ​អគ្គិសនី​នុយ​ក្លេអ៊ែរ«ហ្គោរី»​ក្នុងទី​ក្រុង​ប៊ូរអាក់​រអួល​ បង្ក​ឱ្យ​ថាម​ពល​ក្នុងចង្ក្រាននោះ​ផ្អាក​ដំណើរ​ការអស់​រយៈ​ពេល​១២​នាទី​ រួម​ទាំង​ប្រព័ន្ធ​ចែកចាយ​ថាម​ពល​បម្រុង​ក៏​មិនដំណើរការ​ ។

ស្របពេល​ជាមួយ​គ្នានេះ​ ​នៅ​ក្រោម​សម្ពាធ​ការ​ត្រៀម​ធ្វើ​បាតុកម្ម​របស់​​ប្រជាជន​នៅ​ទីក្រុង​ប៊ូសាន​ និងក្រុង​សេអ៊ូល​ ក្នុងការ​ប្រើ​ថាមពល​នុយ​ក្លេ​អ៊ែរ​ រដ្ឋាភិបាល​ក៏​កំពុង​ត្រៀម​បើក​កិច្ច​​ប្រជុំ​រួមជាមួយ​តំណាង​ក្រុម​បាតុកម្ម​ ដើម្បី​បញ្ជាក់​ឱ្យដឹងពី​សុវត្ថិ​ភាព​របស់​ចង្ក្រាន​រ៉េអាកទ័រ​ទី​១​ ព្រោះ​ប្រជាជន​បារម្ភថា​ នឹងកើត​ហេតុ​ច្រំដែល​ដូចគ្នា​នឹង​រោងចក្រ​អគ្គិសនី​នុយក្លេ​អ៊ែរ​ ហ្វូ​គូស៊ីម៉ា​របស់​ជប៉ុន​ ដែល​ខូច​ខាត​ដោយ​ស៊ូណា​មី​ បង្ក​ឱ្យ​លេច​ធ្លាយ​ជាតិ​វិទ្យុ​សកម្ម​ កាលពី​ថ្ងៃទី​១១ មីនា​ ២០១១ ៕