ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើ​យក្សទឹក​ប្រៃ​​របស់​ហ្វ៊ីលីពីន​ទទួល​ឯតទគ្គកម្មក្នុងសៀវភៅ​ហ្គីណេស

11 ឆ្នាំ មុន

​សៀវភៅ​កំណត់​ត្រា​ប្រវតិ្ត​សាស្រ្ត​ពិភព​លោក​ (Guinness World Records) បាន​ផ្តល់​​ចំណាត់​ថ្នាក់ឱ្យ​ក្រពើ​ទឹក​​ប្រៃ​ដ៏​ធំបំផុត​ក្នុង​ប្រទេស​ហ្វ៊ីលីពីន ជា​ក្រពើ​ធំបំផុត ​នៅលើ​ពិភពលោក ក្រោយ​ពី​​មាន​របាយការណ៍​​បញ្ជាក់​ថា វា​បាន​​​ខាំ​អ្នក​ស្រុក​​បណ្តាល​ឱ្យ​ស្លា.ប់​​ និង​ក្លាយ​ជារឿង​រ៉ាវ​ដ៏​លេច​ធ្លោ​កាលពី​​ឆ្នាំ​កន្លង​ទៅ ។​​

​សៀវភៅ​កំណត់​ត្រា​ប្រវតិ្ត​សាស្រ្ត​ពិភព​លោក​ (Guinness World Records) បាន​ផ្តល់​​ចំណាត់​ថ្នាក់ឱ្យ​ក្រពើ​ទឹក​​ប្រៃ​ដ៏​ធំបំផុត​ក្នុង​ប្រទេស​ហ្វ៊ីលីពីន ជា​ក្រពើ​ធំបំផុត ​នៅលើ​ពិភពលោក ក្រោយ​ពី​​មាន​របាយការណ៍​​បញ្ជាក់​ថា វា​បាន​​​ខាំ​អ្នក​ស្រុក​​បណ្តាល​ឱ្យ​ស្លាប់​​ និង​ក្លាយ​ជារឿង​រ៉ាវ​ដ៏​លេច​ធ្លោ​កាលពី​​ឆ្នាំ​កន្លង​ទៅ ។​​

ក្រពើ​ទឹក​ប្រៃ​នោះ បាន​បង្កើត​ឱ្យ​មាន​ក្តី​សោម​​នស្ស​រីករាយ ភាព​ភ័យខ្លាច​ប្រាក់​ចំណូល​ពី​ផ្នែក​ទេសចរណ៍​​ និង​ធ្វើ​ឱ្យ​ទីក្រុង​​តូច​មួយ នៅហ្វ៊ីលីពីន​​ដែលមានប្រជា​ជន​ប្រហែល​​៣៧.០០០នាក់​ ​ក្លាយ​ជា​តំបន់​ដ៏ល្បី​រន្ទឺ ក្រោយ​ពី​ចាប់​វាបាន​កាល​ពីឆ្នាំ​២០១១ ហើយអ្នក​ស្រុក​​ដាក់​ឈ្មោះឱ្យវាថា «ឡូឡង់» ។​

កាលពី​ខែកញ្ញា ២០១១ អ្នក​ស្រុក​និង​អ្នក​ជំនាញ​​បាន​ជួយ​គ្នា​ចាប់​ក្រពើ​យក្ស​​ដែលមានដង​ខ្លួន​ប្រវែង​ ៦,១៧ម៉ែត្រ ​និង​មាន​​ទម្ងន់​១តោន នៅទីក្រុង​ប៊ូណា​វ៉ាន់ ខេត្ត​អាប៊ូសាន ​ដេល​ស៊ូ ។ ក្រពើនោះអាច​ឈ្នះ​ក្រពើ​របស់​អូស្រ្តាលី​ម្ចាស់​​ឯតទគ្គកម្ម​ កាលពី​មុន​ដែល​មាន​ប្រវែង​តែ​៥​ម៉ែត្រ ។​

ក្រពើ​ឡូឡង់ អាចរក​ចំណូល​​ដល់​ទី​ក្រុង​បាន​ជាង​ ៣លាន​ប៉េសូ ​(ប្រាក់​ហ្វ៊ីលីពីន) តាម​រយៈ​ការ​លក់​សំបុត្រ​ចូលទស្សនា​ ដោយ​ប្រាក់​ចំណូល​​ដែល​ទទួល​បាន​​មួយផ្នែក​យកទៅ​ទិញចំណី​ និង​ការ​ថែ​រក្សាវា ៕