ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​មាន​ឧត្តម​ភាព​ពាណិជ្ជ​កម្ម​ក្នុង​អំឡុង​ពេល​21ខែ

11 ឆ្នាំ មុន

​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​​បាន​​បង្ហើប​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន ​ប្រទេសនេះ​មាន​ឧត្តម​ភាព​ពាណិជ្ជ​កម្ម ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​២១ខែ ​ដោយ​សារ​លទ្ធ​ផល​ការ​នាំចេញ​​កើន​ខ្ពស់នៅតំបន់​អាស៊ី​កណ្តាល និង​អាស៊ាន ​អាច​ជួយ​បន្ថែម​ចំណូល​​ដែល​ធ្លាក់​ចុះ​​ពីការ​នាំ​ចេញ​​ទៅ​ទី ផ្សារ​សហរដ្ឋ​អាេមរិក និង​អឺរ៉ុប ​ដែល​កំពុង​ធ្លាក់ចុះ ។​

​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​​បាន​​បង្ហើប​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន ​ប្រទេសនេះ​មាន​ឧត្តម​ភាព​ពាណិជ្ជ​កម្ម ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​២១ខែ ​ដោយ​សារ​លទ្ធ​ផល​ការ​នាំចេញ​​កើន​ខ្ពស់នៅតំបន់​អាស៊ី​កណ្តាល និង​អាស៊ាន ​អាច​ជួយ​បន្ថែម​ចំណូល​​ដែល​ធ្លាក់​ចុះ​​ពីការ​នាំ​ចេញ​​ទៅ​ទី ផ្សារ​សហរដ្ឋ​អាេមរិក និង​អឺរ៉ុប ​ដែល​កំពុង​ធ្លាក់ចុះ ។​

តាម​របាយការណ៍ក្រសួង​សេដ្ឋកិច្ច​កូរ៉េខាង​ត្បូង​បញ្ជាក់​ឱ្យ​ដឹងថា ​ចំណូលពី​ការ​នាំ​ចេញ​ក្នុង​ខែ​មិថុនា ​កន្លង​មក​​បាន​កើន​ឡើង​១,៣% លើស​ពីឆ្នាំមុន​ ស្ថិតក្នុង​កម្រិត ៤៧.០០០​លាន​ដុល្លារ ខណៈ​ពេល​ការ​នាំ​ចូល​ទំនិញ​ពីបរទេស​ធ្លាក់ចុះ ៥,៤% នៅសល់​ ៤២.៤០០​ លាន​ដុល្លារ ​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ មាន​ឧត្តមភាព​ពាណិជ្ជកម្ម​​លើស​ពី​ខែ​មុនចំនួន​​៤.៩៦០លាន​ដុល្លារ ជា​តួលេខ​ឧត្តម​ភាព​ដ៏​ច្រើន​បំផុត​របស់​ប្រទេស ចាប់​តាំង​ពី​ខែ​តុលា ២០១០ ​មក ។

មូលហេតុសំខាន់​ដែល​ធ្វើ​ឱ្យកូរ៉េ​ខាង​ត្បូង មាន​ឧត្តម​ភាព​ពាណិជ្ជកម្ម​ខ្ពស់​បំផុត ក្នុង​អំឡុង​ពេល​ជិត​​២ឆ្នាំនោះ ​ផ្នែក​មួយ​បណ្តាល​មក​ពី​ការ​នាំ​ចេញ​រថយន្ត​ និង​គ្រឿង​យន្ត​ផ្សេងៗកើន​ខ្ពស់ រួម​ទាំង​តម្រូវ​ការ​ទំនិញ​កូរេ៉​ខាង​ត្បូង​ពី​ក្រុម​​ប្រទេសដែល​​សេដ្ឋកិច្ច​​កំពុង​រីក​ចម្រើន​ថ្មី នៅ​អាមេរិក​ឡាទីន​ និង​អាស៊ី ដោយ​ជួយ​បំពេញ​ចំណូល​​​ពីការ​នាំ​ចេញ​ទៅអឺរ៉ុប ​ដែល​ធ្លាក់​ចុះ​ដោយ​សារ​វិបតិ្ត​​បំណុល​របស់ក្រុម​​​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ។

​លើ​សពីនេះ​ កូរ៉េ​ខាង​ត្បូង​ក៏មាន​ឈ្មោះ​ថា​ ជា​​ប្រទេសមាន​សេដ្ឋកិច្ច​ធំ​ ស្ថិត​នៅលំដាប់​ទី៤ ក្នុ្ង​​ទ្វីប​​អាស៊ី នៅ​តែមាន​ចំណូល​ពីការ​​នាំ​ចេញ​​​ទៅភូមិ​ភាគ​អាស៊ី​កណ្តាល​​ ដោយ​កើន​ឡើង​ប្រហែល​១៤% ក្នុង​ខែ​មិថុនា ​​ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​កាលពី​​ឆ្នាំមុន ​​​ខណៈ​ពេលនាំចេញ​ទៅ​ក្រុម​​ប្រទេស​អាស៊ាន ក៏កើន​​ខ្ពស់​ក្នុង​កម្រិត​ប្រហាក់​ប្រហែលគ្នា ។​

ស្ថាន​ភាព​នោះ ​​ធ្វើ​ឱ្យ​អាជ្ញាធរ​​​កូរេ៉​ខាង​ត្បូង​​ព្យាករទុកថា អត្រា​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ក្នុង​ឆ្នាំនេះនឹង​​កើន​ប្រហែល​៣,៥% លើស​ពីឆ្នាំ​២០១១ ទោះ​បី​ជា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក្នុង​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នៅមិន​ទាន់​ស្រស់​ស្រាយ​ក៏ដោយ ខណៈ​ពេល​ទីផ្សារ​ក្នុង​ប្រទេសចិន​ដែល​ធ្លាប់​លេច​ធ្លោ​ក៏ចាប់ផ្តើម​ទ្រឹង ព្រោះ​តម្រូវ​ការ​ធ្លាក់​ចុះ ៕