ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ដ “​បទ​កាកគតិ​”

13 ឆ្នាំ មុន

“​រឿង​ពិត តាម​សំណូមពរ​”
– ឱ​!​សែន​អាម៉ាស់ ពុក​ខ្ញុំ​គាត់​ចាស់ យកប្រពន្ធ​ក្មេង
ដប់​ប្រាំពីរ​ឆ្នាំ ខ្ញុំ​មិន​ថា​លេង ឬ​ពុក​វង្វេង លែង​ស្គាល់​ដប់​ម្ហៃ ។
– អាយុ​ចិត​ប្លាយ នៅ​ចង់​សប្បាយ ផ្លូវ​កាម​លោកិ៍យ

   “​រឿង​ពិត តាម​សំណូមពរ​”
– ឱ​!​សែន​អាម៉ាស់           ពុក​ខ្ញុំ​គាត់​ចាស់          យកប្រពន្ធ​ក្មេង
   ដប់​ប្រាំពីរ​ឆ្នាំ               ខ្ញុំ​មិន​ថា​លេង            ឬ​ពុក​វង្វេង              លែង​ស្គាល់​ដប់​ម្ហៃ ។
– អាយុ​ចិត​ប្លាយ              នៅ​ចង់​សប្បាយ        ផ្លូវ​កាម​លោកិ៍យ
   ស្រី​ៗ​គ​គោក                សម​ស្រប​និង​វ័យ      ពុក​បែរ​បេតី             ក្មេង​ស្រី​ទើប​ធំ   ។
– កូន​ដាស់តឿន​ប្រាប់      តែ​ពុក​មិន​ស្ដាប់       ហួសចិត្ដ​ណាស់​ខ្ញុំ
   ម៉េ​ម៉ា​យ​មិន​យក           រកតែ​ក្រមុំ               គេ​ចំអក​ជុំ               ពុក​មិន​ខ្វល់​អ្វី  ។
– ម៉ែឪ​ក្មេក​គាត់               រក​មិន​គ្រប់​មាត់        មានកូន​ស្រី​បី
   នាង​បង​ម្ភៃ​មួយ            ពុក​មិន​មេត្រី            ព្រោះ​វា​មិន​ខ្ចី            ដូច​ជា​នាង​ប្អូន ។
– ម្ដាយក្មេក​បើកដៃ          បំពេញ​ហរ​ទ័យ         ឱ្យ​ពុក​រើស​កូន 
   បាន​អាណិកជន           គេ​អរ​ស្ទើរ​សូន្យ         យក​“​លោកតា​កូន​”     ជា​បុត្រ​សុណិសា ។    
– អាណិត​ស្ដ្រី​ខ្មែរ              ធ្វើ​តាម​ឪ​ម៉ែ            ទោះ​ខុស​តម្រា
   រៀប​ការ​និង​ប្រុស          អាយុ​ស្មើរ​តា            ទ្រាំ​តាម​វាសនា          គ្រួសារ​ទ័លក្រ​។
– បាន​លុយ​រ៉ឺ​ត្រែ​ត            ចាស់ចិត​ចូល​ប៉ែ​ត    នៅ​ប្រឹង​ត្រដរ
   លែង​ស្គាល់​បាប​បុណ្យ  ស្រាល​ធ្ងន់​ខ្មៅ​ស     បំពាន​ផ្លូវ​ធ​ម៍            បំពេញចិត្ដ​គាត់ ។
– ពុក​គេ ពុក​ខ្ញុំ                 នាំ​គ្នា​ច្រឡំ               វង្វេង​សតវត្ស
   មោហ៍បាំង​ភ្លើតភ្លើន     កិលេស​រុំ​ព័ទ្ធ             ចាស់​នេះ​មិន​ភ្លាត់         ចិត្ដ​គាត់​នៅ​ស្ទាវ ។
                  ដោយ  ព្រុំ    គឹ​ម   ជឿន       prumkimchoeun@gmail.com