តើការសាយភាយវិទ្យុសកម្មនុយក្លេអ៊ែរប៉ះពាល់យ៉ាងណាខ្លះដល់សុខភាពរបស់មនុស្ស? ហើយតើដល់កំរិតប៉ុណ្ណាទើបមានគ្រោះថ្នាក់?
វិទ្យុសកម្មអាចស្រូបចូលក្នុងខ្លួនមនុស្ស ហើយចូលទៅក្នុងសួត ប៉ះពាល់ដល់ស្បែក ឬអាចចូលទៅលាយជាមួយម្ហូបអាហារ ឬភេសជ្ជៈ។ កំរិតនៃវិទ្យុសកម្មមានខុសៗគ្នា ទៅតាមកន្លែងទោះជាក្នុងចម្ងាយជិតក្តី។ នេះជាការពន្យល់របស់សាស្ត្រាចារ្យ FRED METTLER អ្នកសិក្សាពីវិទ្យុសកម្ម នៃសាកលវិទ្យាល័យញូវម៉ិចស៊ិក ។ លោកបានធ្វើការសិក្សាជាអន្តរជាតិលើផលប៉ះពាល់ដល់សុខភាព នៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL (អ៊ុយក្រែន)កាលពីឆ្នាំ១៩៨៦ ។
ក្នុងរយៈពេលខ្លីវិទ្យុសកម្ម អាចបំបែកយ៉ាងឆាប់រហ័ស នូវកោសិការបស់មនុស្ស ធ្វើឱ្យសក់ជ្រុះ ប៉ះពាល់ដល់ខួរឆ្អឹង និងក្រពះ ។ វាអាចបង្កឱ្យមនុស្សក្អួតចង្អោរ អស់កំលាំង ល្ហិតល្ហៃ បំផ្លាញកោសិកាឈាម ហើយញ៉ាំងឱ្យមានបញ្ហាឈាម.កក ហើយបណ្តាកុមារៗងាយរងគ្រោះជាងគេ ពីព្រោះកោសិកាងាយបែក ។
ក្នុងរយៈពេលយូរវិទ្យុសកម្មអាចបំផ្លាញ NDA ៥ឆ្នាំក្រោយមក និងបង្កើនគ្រោះថ្នាក់នៃជំងឺមហារីកជាច្រើន ។ វិទ្យុសកម្មតាមធម្មជាតិមនុស្សភាគច្រើនក្នុងមួយឆ្នាំៗ រងវិទ្យុសកម្មពី៣ទៅ១០REM (១REM ស្មើនឹង០,០១ SIEVERT) ។ កំរិតវិទ្យុសកម្មក្រោម១០ REMS ក្នុងរយៈពេលយូរមិនបង្កបញ្ហាដល់សុខភាពឡើយ ។
តើវិទ្យុសកម្មកំរិតណាទើបគំរាមកំហែងដល់សុខភាព? ការកើតមានក្អួតចង្អោរ ឬជ្រុះសក់ពេលមនុស្សរងវិទ្យុសកម្មពីកំរិត៥០ទៅ១០០REMS ។ ក្នុងកំរិត៤០០REMS អ្នករងវិទ្យុសកម្មអាចស្លាប់រយៈពេល២ខែក្រោយមក។ កំរិតឡើងដល់១.០០០REMS ការស្លាប់អាចកើតមានរយៈពេល១៥ថ្ងៃ ។ នេះជាការអះអាងរបស់ទីភ្នាក់ងារការពារបរិស្ថានអាមេរិក ៕
ចែករំលែកព័តមាននេះ