ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប៉េងប៉ោះ​ជួយការ​ពារជំងឺមហារីក​ក្រពេញ​​ប្រូស្តាត

13 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ថ្មីបានបង្ហាញ​ថា ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ របស់​បុរស ។ តាម​អ្នក​វិទ្យា​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​នេផល បាន​ឱ្យ​ដឹង​ថា ការទទួលទាន​​ផ្លែ​ប៉េង​ប៉ោះ​រាល់​ថ្ងៃ​អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹងជំងឺ​ មហារីក​ក្រពេញ​ប្រូស្តាត និងបន្ថយ​ល្បឿន​នៃការ​រីក​ធំ​សាច់​មហារីក​ដែល​នាំ​​ឱ្យ​អ្នកជំងឺ​ឈឺ​ចាប់​ ។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ Dialy Mail រាយ​ការណ៍ ។

តាម​ការ​ស្រាវជ្រាវ​ថ្មីបានបង្ហាញ​ថា ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​របស់​បុរស ។ តាម​អ្នក​វិទ្យា​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​នេផល បាន​ឱ្យ​ដឹង​ថា ការទទួលទាន​​ផ្លែ​ប៉េង​ប៉ោះ​រាល់​ថ្ងៃ​អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹងជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និងបន្ថយ​ល្បឿន​នៃការ​រីក​ធំ​សាច់​មហារីក​ដែល​នាំ​​ឱ្យ​អ្នកជំងឺ​ឈឺ​ចាប់​ ។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ Dialy Mail រាយ​ការណ៍ ។

ការសិក្សា​ខាងលើ​ក៏បាន​រាប់​បញ្ចូល​ការ​សាក​ល្បង​​លើ​សត្វ​កណ្តុរ​ដែលស៊ី​ផ្លែ​ប៉េង​ប៉ោះ​រាល់ថ្ងៃ គឺ​ជាលទ្ធ​ផល​ពួក​វាមិន​ងាយ​​ឈឺ​ និង​មាន​អាយុ​វែង ។ ការ​សិក្សា​ដ៏យូរនេះ​ក៏​រកមើល​ថា​ តើ​ផ្លែ​ប៉េងប៉ោះ​​​អាច​ប្រឆាំង​ជាមួយនឹង​មេរោគ​បានដែរ ឬទេ ។ ក្រោយ​មក​យើងបាន​លទ្ធ​ផល​ដែលនៅ​​មាន​ចំណុច​ផ្ទុយ​មួយ​ចំនួនដូចជា​ ពេល​ខ្លះ​​វាបាន​​ផល និង​ពេលខ្លះ​វាមិនបានផល ។ បន្ទាប់​មក​ក៏​បាន​សិក្សា​លើ​កណ្តុរ​ដែល​មាន​ជំងឺ មហារីក​រួចហើយ តាមការ​ប្រៀបធៀប​រវាង​សត្វ​​កណ្តុរ​ដែល​មានជំងឺ​​ដូច​​គ្នា​​តាម​ការ​ឱ្យ​ចំណី​ដែល​មាន​លាយ​ផ្លែ​ប៉េង​ប៉ោះ ។

ជា​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា សត្វ​កណ្តុរ​​ដែល​មាន​ជំងឺ​មហារីក​ហើយ​ស៊ី​ចំណី​ដែលមាន​លាយផ្លែ​ប៉េងប៉ោះ មានអត្រា​​នៃមេរោគ​មហារីក​ថយ និង​​អាច​រស់​បានយូរ​ជាង​កណ្តុរធម្មតា ៕