ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទេស​ចរណ៍​បើ​ក​ការ​ពិគ្រោះ​យោបល់​លើ​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​មណ្ឌល​កម្សាន្ត​ទេស​ចរណ៍​

11 ឆ្នាំ មុន

​​​​រាជធានីភ្នំពេញ ៖ ឆ្លើយ​តបនឹង​និន្នា​ការកើនឡើងគួរ​ឲ្យកត់សម្គាល់នៃមូល​ដ្ឋានអាជីវ​កម្ម​ទេសចរណ៍គ្រប់ប្រភេទនៅកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី២៧ មិថុនា ២០១២នេះ ក្រសួង​ទេស​ចរណ៍បានរៀប​ចំសិក្ខាសាលា​មួយ ដើម្បីបើក​ការ​ពិគ្រោះយោ​បល់លើពង្រាង​អនុក្រឹត្យ​ស្តីពី​មណ្ឌល​កម្សាន្តទេសចរណ៍​សម្រាប់មនុស្ស​ពេញ​វ័យ​ ​ក្រោម​អធិបតី​ភាព​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​​មាន​ការ​ចូលរួម​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះលោកថោង ខុន បាន​លើកឡើង​ថា ដើម្បីឆ្លើយ​តបនឹង​និន្នា​ការ​​កើនឡើងគួរ​ឲ្យកត់​សម្គាល់​នៃមូល​ដ្ឋានអាជីវ​កម្ម​ទេស​ចរណ៍គ្រប់​ប្រភេទ​នៅកម្ពុជា ពិសេស​មូល​ដ្ឋាន​អាជីវកម្ម​សេវា​កម្សាន្តទេស​ចរណ៍​សម្រាប់​មនុស្សពេញវ័យ និងដើម្បីធានាគុណ​ភាព​សេវា​កម្មទេស​ចរណ៍​ ក្រសួង​ទេសចរណ៍បាន​និង​កំពុងយកចិត្តទុកដាក់​ពង្រឹង និងគ្រប់គ្រង​មណ្ឌល​​កម្សាន្តទេស​ចរណ៍​សម្រាប់មនុស្ស​ពេញ​វ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕