ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ម៉ាយ​ក្មេង​ទៅ​ធ្វើ​កម្ម​ករ​សំណង់ កូន​តូច​លេង​ដែ​កកេះ​ឆេះ​ផ្ទះ​អស់​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ស្ត្រី​មេ​ម៉ាយ​​កូន​​៣ម្នាក់​ ដោយ​សាររវល់​​ទៅ​ធ្វើ​កម្មករ​សំណង់​​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​កូន​ ស្រាប់​តែ​​​​កូន​នៅ​ផ្ទះ​​នាំ​គ្នា​លេង​ដែក​កេះ​ឆេះ​ផ្ទះ​​អស់​​គ្មាន​សេស​សល់​អ្វី​ឡើយ ។ ហេតុការណ៍​គ្រោះ​អគ្គិ​ភ័យ​នេះ​​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២៣ មិថុនា ២០១២ ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ នៅ​ភូមិ​​ទួល​ក្រួស​​ ​​សង្កាត់​ចំរើន​ផល​ ក្រុង​​ពោធិ៍​សាត់ ។

ខេត្ត​ពោធិ៍​សាត់​ ៖ ស្ត្រី​មេ​ម៉ាយ​​កូន​​៣ម្នាក់​ ដោយ​សាររវល់​​ទៅ​ធ្វើ​កម្មករ​សំណង់​​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​កូន​ ស្រាប់​តែ​​​​កូន​នៅ​ផ្ទះ​​នាំ​គ្នា​លេង​ដែក​កេះ​ឆេះ​ផ្ទះ​​អស់​​គ្មាន​សេស​សល់​អ្វី​ឡើយ ។ ហេតុការណ៍​គ្រោះ​អគ្គិ​ភ័យ​នេះ​​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២៣ មិថុនា ២០១២ ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ នៅ​ភូមិ​​ទួល​ក្រួស​​ ​​សង្កាត់​ចំរើន​ផល​ ក្រុង​​ពោធិ៍​សាត់ ។

មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា ​ផ្ទះ​ដែល​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​នេះ មាន​ទំហំ​៣​ម៉ែត្រ​គុណ៤​ម៉ែត្រ ​ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក ជញ្ជាំង​​ក្តារ​​​​ ក្រាល​​ក្តារ ។ ម្ចាស់​ផ្ទះ​ឈ្មោះ​​ហៃ មុំ ភេទ​​ស្រី អាយុ​៣១​ឆ្នាំ ​មាន​កូន​ប្រុស​ស្រី​៣​នាក់​ ជា​កម្មការិនី​​សំណង់ ។ ​​អគ្គិ​ភ័យ​​នេះ​បាន​បំផ្លាញ​សម្ភារ​​ដែល​មាននៅ​​ក្នុង​ផ្ទះ​ទាំង​ស្រុង​​ដូច​ជា​អង្ករ ខោ​អាវ ចាន ឆ្នាំង​​ជា​ដើម ។

ស្ត្រី​ម្ចាស់​ផ្ទះ​បាន​រៀប​រាប់​ថា ​នៅ​ថ្ងៃ​​កើត​​ហេតុ​នោះ​គាត់​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​វត្ត​គិរី​បរ​វង្ស​មាន​ជ័យ​ ក្នុង​សង្កាត់​​ចំរើន​ផល ​ដែល​មាន​ចម្ងាយ​​ពី​ផ្ទះ​ប្រហែល​​​​៤.០០០​ម៉ែត្រ ​​ដោយ​ទុក​កូន​ទាំង​​៣​​នាក់​ឱ្យ​នៅ​ចាំ​ផ្ទះ​​​ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ម្តាយ​ដែរ ។ លុះ​​នៅ​វេ​លា​ម៉ោង​១​និង​៣០​នាទី​​រសៀល ស្រាប់​តែ​​មាន​គេ​រត់​ទៅ​ប្រាប់​ថា ​ផ្ទះ​របស់​នាង​ត្រូវ​ភ្លើង​​ឆេះ ។ ខណៈ​ឮដូច្នេះ​គាត់​​ទន់​ដៃ​ជើង​​ស្ទើរ​សន្លប់​​ ហើយ​បាន​ទាញ​កង់​​ជិះ​ទៅ ប៉ុន្តែ​ពេល​ទៅ​ដល់​ភ្លើង​ឆេះ​ខ្ទេច​អស់​បាត់​ទៅ​ហើយ ឯ​ម្តាយ​របស់​គាត់​​ដែល​នៅ​ផ្ទះ​ក្បែរ​នោះ​ក៏​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​ដែរ ព្រោះ​គាត់​កំពុង​​តែ​ដេក​ទុក​ឱ្យ​ចៅៗ​រត់​​លេង​​​ទៅ​មកៗផ្ទះ​ទាំង​ពីរ​នោះ។ ចំណែក​កូន​របស់​គាត់​​នៅ​តូច​ៗ​​​សួរ​មិន​ដឹង​អ្វី​ទាំង​អស់ ប៉ុន្តែ​គាត់​​សង្ស័យ​កូន​លេង​ដែក​កេះ ព្រោះ​នៅ​នឹង​ដៃ​ឃើញ​មាន​កាន់​ដែក​កេះ ។

ស្ត្រី​​ម្ចាស់​ផ្ទះ​រូប​នេះ​និយាយ​ថា ​​​សព្វ​ថ្ងៃ​​គាត់​ជា​ស្ត្រី​មេ​ម៉ាយ​ ដើរ​ធ្វើ​កម្មករ​សំណង់​​រក​ប្រាក់​មក​ចិញ្ចឹម​​កូន​​៣​នាក់​ទាំង​ត្រដាប​ត្រដួស ឥឡូវ​នេះ​ស្រាប់​តែ​ភ្លើង​​ឆេះ​ផ្ទះ​អស់​​ទៀត​ សល់​តែ​ខោ​អាវ​ដែល​ស្លៀក​​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ ។ ស្ត្រី​មេ​ម៉ាយ​​​រូប​នេះ​​រួម​​ជា​មួយ​កូន និង​ម្តាយ ​បាន​ឈរ​ពី​មុខ​ផ្ទះ​ដែល​ឆេះ​​លើក​ដៃ​សំពះ​រក​សប្បុរស​ជន​​ឱ្យ​ជួយ​ ទោះ​ជា​​ខោ​អាវ សំពត់​ចាស់ៗ អង្ករ​ ចាន​ឆ្នាំ​ង​ ឬ​អ្វី​ក៏​ដោយ​ ព្រោះទម្រាំ​តែ​​​រក​ប្រាក់​ទិញ​បាន​វិញត្រូវ​​ចំណាយ​ពេល​យូរ​ណាស់ ។ ពាក្យ​​ចាស់​​ពោល​ថា ​សូវ​លិច​ទូក​កណ្តាល​ទន្លេ​ កុំ​ឱ្យ​​​តែ​ភ្លើង​​​ឆេះ​ផ្ទះ ។ ​ផ្ទ​ះ​តូច​​ក្រី​ក្រ​​ ហើយ​ឆេះ​ទៀត​ សូម្បី​កណ្តុរ​​ កន្លាត​​ក៏​អត់​​សល់​​ដែរ ៕