ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​…

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បង្ហូរទឹកភ្នែក​រៀបរាប់​ប្រាប់​គេឯង​ថា គាត់​ពិតជា​រងកម្ម​ណាស់ ខំ​ស្កាត់​ពី​ស្រុក​មក​ជួប​ប្តី ដឹង​អី​គ្រាន់តែ​ជួប​គ្នា​៨​ថ្ងៃ ប្តី​វាយ​ធ្វើបាប​២​ដង ព្រោះ​មាន​ស្រី​ចុង (​ប្រពន្ធ​ក្រោយ​) ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បង្ហូរទឹកភ្នែក​រៀបរាប់​ប្រាប់​គេឯង​ថា គាត់​ពិតជា​រងកម្ម​ណាស់ ខំ​ស្កាត់​ពី​ស្រុក​មក​ជួប​ប្តី ដឹង​អី​គ្រាន់តែ​ជួប​គ្នា​៨​ថ្ងៃ ប្តី​វាយ​ធ្វើបាប​២​ដង ព្រោះ​មាន​ស្រី​ចុង (​ប្រពន្ធ​ក្រោយ​) ។ ស្ត្រី​រូប​នេះ​ឈ្មោះ ម ព អាយុ​៣៦​ឆ្នាំ ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​រូប​នេះ​បាន​សម្រក់​ទឹកភ្នែក​រៀបរាប់​ថា ៖ គាត់​មាន​ប្តី​ឈ្មោះ ស សុ​ផាត អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​បើករថយន្ត​ដឹក​សំរាម​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មានកូន​៥​នាក់ ប្រុស​១​ស្រី​៤​នាក់ ។

ស្ត្រី​ដដែល​បន្ត​ថា ៖ គាត់​មក​ពី​ស្រុក​ស្មាច់​មាន​ជ័យ ខេត្តកោះកុង ហើយ​ថា កូន​គាត់​ទាំង​៥​នាក់ រស់​ដូច​រងកម្ម​២​នាក់ ទៅ​នៅ​ជាមួយ​គេ​ម្នាក់ នៅ​ខេត្តកោះកុង ម្នាក់​នៅ​ភ្នំពេញ នាង​ជា​កូនច្បង​មានគ្រួសារ ឯ​កូនស្រី​២​នាក់​ទៀត ម្នាក់​អាយុ​១១​ឆ្នាំ និង​ម្នាក់​អាយុ​៨​ឆ្នាំ រស់នៅ​ជាមួយ​គាត់ មិន​បាន​រៀនសូត្រ ព្រោះតែ​ភាព​ក្រីក្រ ។ អ្វី​ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​សង្វេគ និង​អាណិត​ពន់ពេក​នោះ គាត់​រៀបរាប់​ថា គាត់​មាន​ប្តី​ដូច​អត់​ប្តី ពោល​គឺ​ប្តី​គាត់​ខូចខិល​លួច​មាន​ប្រពន្ធចុង​ជា​បន្តបន្ទាប់ ។ គាត់​បន្ត​ថា កាលពីមុន ប្តី​គាត់​ធ្លាប់​លួច​មាន​ប្រពន្ធចុង​ម្នាក់ នៅ​ឯ​ក្រុងភ្នំពេញ​បាន​២​ឆ្នាំ លុះ​នាង​ចុង​នោះ​ដឹង​រឿង ម្យ៉ាង​គាត់​ទៅ​អង្វរ​សុំ​ប្តី​វិញ នាង​នោះ​ក៏​លែង​ទាក់ទង​ប្តី​របស់​គាត់ ។ ដោយ​មិន​កែ​ចរិត គាត់​ថា​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប្តី​គាត់​លួច​មាន​ស្រី​ចុង​ម្នាក់​ទៀត ជា​កម្មករ​រោងចក្រ ខណៈ​ធ្វើ​ជា​សន្តិសុខ​ក្លឹ​ប​នៅ​ខេត្តកោះកុង​នោះ ។

គាត់​បន្ត​ថា ៖ គាត់​តាម​ទាន់​ឃើញនឹងភ្នែក ហើយ​កើតជា​ជម្លោះ​ហិង្សា​ទាំង​យប់ នៅផ្ទះ​ស្រី​ចុង​នោះ គឺ​ប្តី​វាយ​ធ្វើបាប​គាត់ ពេល​ចូល​ដល់​បន្ទប់ ដែល​គេ​កំពុង​ឡើងឋានសួគ៌ ។ គាត់​បន្ត​ថា ដោយសា​គាត់​តាម​រករឿង​ជា​បន្តបន្ទាប់ បុរស​ជា​ប្តី​ក៏​នាំ​នាង​ចុង​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជិត​៣​ខែ​ហើយ ។

ទឹកភ្នែក​បណ្តើរ​រៀបរាប់​បណ្តើ​រទាំង​អួល​ដើម​ក ស្ត្រី​រូប​នេះ​និយាយ​ថា មុន​ឈាន​ជើង​មក​តាម​ប្តី គាត់​ហៅ​តាម​ទូរស័ព្ទ​ឲ្យ​មក​រស់នៅ​ប៉ោយ​ប៉ែ​ត គេ​សុខចិត្ត​យក​ទាំង​២ ។ គាត់​ថា ថ្ងៃ​ដំបូង​ពេល​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត បុរស​ជា​ប្តី​ឲ្យ​គាត់​ទៅ​ដេក​ផ្ទះសំណាក់ ពេល​គាត់​ប្រកែក​មិន​ព្រម ព្រោះ​ខ្លាច​ម្យ៉ាង​មិន​ដែល​ដេក​ផ្ទះសំណាក់​ម្នាក់ឯង ស្រាប់តែ​បុរស​ជា​ប្តី​វាយ​ធ្វើបាប​ភ្លាម​ៗ ។

ក្រោយមក​ពេល​គាត់​ទៅ​តាម​ដល់​បន្ទប់​ស្នាក់​នៅ ស្រាប់តែ​បុរស​ជា​ប្តី​វាយ​ធ្វើបាប​គាត់​ទាំង​យប់ មុខ​ប្រពន្ធចុង​ម្តងទៀត នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ ។ គាត់​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ឈប់​ទទួល​យកប្តី​រងកម្ម​នេះ​ទៀត​ហើយ គឺ​សុខចិត្ត​រស់នៅ​តាម​វាសនា​កម្ម​ទៅ​ចុះ ។ គាត់​ប្រាថ្នា ចង់​ឲ្យ​កូន​ចូល​រៀន​នឹង​គេ ប៉ុន្តែ​ខ្វះ​លទ្ធភាព​គ្រប់​បែប​យ៉ាង ព្រោះ​ទើប​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​៨​ថ្ងៃ សូ​ម្បី​តែ​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ ក៏​វង្វេងផ្លូវ​ម្តង​ៗ​ដែរ ពោល​គឺរ​កមួយ​ថ្ងៃ​បាន​ត្រឹមតែ​ហូប​១​ថ្ងៃ​៣​នាក់​ម្តាយកូន ស្ទើរ​មិន​គ្រប់​ផង ខណៈ​បុរស​ជា​ប្តី​នោះ មិន​ដែល​គិតដល់​គាត់ និង​កូន​ៗ​ឡើយ ។

ករណី​ខាងលើ គេ​ពុំ​ដឹង​ថា ជា​ការ​ពិត ឬ​យ៉ាងណា​នោះ​ទេ ខណៈ​បុរស​ជា​ប្តី​ឈ្មោះ ស សុ​ផាត មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ