ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ខំ​រក ប្រពន្ធ​ខំ​លេង​..!

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេផ្ទះ​ជា​ច្រើន​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​យក​ទៅ​អប់រំ ខណៈ​ប្តីឱ្យ​នៅ​ចាំផ្ទះ​មើល​កូន​ៗ និង​ចេះ​សន្សំ​លុយកាក់​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្រុម​ជីវភាព​គ្រួសារ បែរជា​នាំ​គ្នា​អង្គុយ​លេងល្បែង​ក៏​ត្រូវ​នគរបាល​ចូលចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេផ្ទះ​ជា​ច្រើន​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​យក​ទៅ​អប់រំ ខណៈ​ប្តីឱ្យ​នៅ​ចាំផ្ទះ​មើល​កូន​ៗ និង​ចេះ​សន្សំ​លុយកាក់​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្រុម​ជីវភាព​គ្រួសារ បែរជា​នាំ​គ្នា​អង្គុយ​លេងល្បែង​ក៏​ត្រូវ​នគរបាល​ចូលចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុង​ចំណុច​ចំការ​តា​ង៉ែ​ន ស្ថិត​នៅ​ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ស្ត្រី​ញៀន​នឹង​ល្បែង​ដែល​នគរបាល​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មាន​ចំនួន​៦​នាក់ ទី​១-​ឈ្មោះ រ​.​ន​.​អ អាយុ​៥៥​ឆ្នាំ​, ទី​២-​ឈ្មោះ ប​.​រ អាយុ​៤៦​ឆ្នាំ​, ទី​៣-​ឈ្មោះ ម​.​ស អាយុ​៣៦​ឆ្នាំ​, ទី​៤-​ឈ្មោះ ហ​.​ស អាយុ​៣៩​ឆ្នាំ​, ទី​៥-​ឈ្មោះ ច​.​ល អាយុ​៣០​ឆ្នាំ និង​ទី​៦-​ឈ្មោះ អ​.​ហ អាយុ​៣២​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ក្នុងភូមិ​ខាងលើ​ដោយ​នាំ​គ្នា​ទៅ​សម្ងំ​លេងល្បែង​បៀរ​នៅ​ក្នុង​ចំការ​តា​ង៉ែ​ន​លាក់​មុខ​ពី​សមត្ថកិច្ច​នគរបាល ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេលធ្វើការ​បង្ក្រាប​ចាប់​ស្ត្រី​ញៀន​នឹង​ល្បែង​ខាងលើ​នគរបាល​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដោយ​ឃើញ​ពួក​គេ​នាំ​គ្នា​លេង​អស់​រយៈពេល​ជា​យូរ​មក​ហើយ ក៏​រំខាន​ដល់​ការ​សម្រាក​របស់​ជិតខាង​ផង​ដែរ ព្រោះ​ពេល​លេង​ឈ្នះ​ម្តង​ៗ​តែងតែ​ស្រែក ហ៊ោកញ្ជ្រៀវ រកតែ​ដេក​ពួន​មិន​បាន​នោះ​ឡើយ ជា​ពិសេស​ក្មេង​តូច​ៗ និង​មនុស្ស​ចាស់​ផង​ដែរ ។ ចំណែក​អ្នកខ្លះ​ទៀត​សប្បាយ​រីករាយ​ដោយ​ឃើញ​សមត្ថកិច្ច​ចាប់​ពួក​គេ​យក​ទៅ​អប់រំ ព្រោះ​ប្តី​ខិតខំ​ប្រឹងប្រែង​រក​លុយកាក់​ពី​ក្នុង​ព្រៃ​យ៉ាង​ត្រដាបត្រដួស បែរ​ជា​ប្រពន្ធ​របស់​ខ្លួន​យក​ទៅ​លេងល្បែង​បំផ្លាញ អស់រលីង ហើយ​អ្នកខ្លះ​ទៀត ពេល​លេង​ចាញ់​អស់​លុយ​ទិញ​ម្ហូបអាហារ ក៏​ត្រូវ​ប្តី​ជេរ និង​វាយ បង្ក​ឱ្យ បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ