ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

13 ឆ្នាំ មុន

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទឹក​​ផ្លែ​ទទឹម​អាចជួយ​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​មហារីក​បាន​។​ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ធាតុ​មួយ​ចំនួន​នៅក្នុង​ទឹក​ផ្លែ​ ទទឹម​ដែល​អាច​បញ្ឈប់​ចលនា​របស់​កោសិកា​មហារីក​ហើយធ្វើ​ឲ្យ​ចុះ​ខ្សោយ​ កម្លាំង​ស្រូប​ទាញ​របស់​វា​ចំពោះ​សញ្ញា​គីមី​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​វា​ (កោសិកា​មហារីក​)​រីក​រាល​ដាល​បាន​។​ពួក​គេ​បាន​រក​ឃើញ​ថា​ ធាតុ​នៅ​ក្នុង​ទឹក​ផ្លែ​ទទឹម​មាន​ដូចជា​អាស៊ីដខ្លាញ់ ជួយ​កាត់​បន្ថយការរីក​រាល​ដាល​ជម្ងឺ​រាប់​ចាប់​ពី​មហារីក​ប្រូ​ស្តាត​ទៅ​ដល់ ​មហារីក​ឆ្អឹង​។

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទឹក​​ផ្លែ​ទទឹម​អាចជួយ​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​មហារីក​បាន​។​ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ធាតុ​មួយ​ចំនួន​នៅក្នុង​ទឹក​ផ្លែ​ទទឹម​ដែល​អាច​បញ្ឈប់​ចលនា​របស់​កោសិកា​មហារីក​ហើយធ្វើ​ឲ្យ​ចុះ​ខ្សោយ​កម្លាំង​ស្រូប​ទាញ​របស់​វា​ចំពោះ​សញ្ញា​គីមី​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​វា​(កោសិកា​មហារីក​)​រីក​រាល​ដាល​បាន​។​ពួក​គេ​បាន​រក​ឃើញ​ថា​ ធាតុ​នៅ​ក្នុង​ទឹក​ផ្លែ​ទទឹម​មាន​ដូចជា​អាស៊ីដខ្លាញ់ ជួយ​កាត់​បន្ថយការរីក​រាល​ដាល​ជម្ងឺ​រាប់​ចាប់​ពី​មហារីក​ប្រូ​ស្តាត​ទៅ​ដល់​មហារីក​ឆ្អឹង​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​កាលី​ហ្វ័រ​ញ៉ា​សង្ឃឹម​ថា​ ផ្លែ​ឈើ​នេះ​ក៏​មាន​ឥទ្ធិ​ពល​ប្រហាក់​ប្រហែល​គ្នា​នេះ​លើ​ប្រភេទ​ជម្ងឺ​មហារីក​ដ៏​ទៃ​ទៀត​ដែរ​។​ការ​ស្រាវ​ជ្រាវ​លើក​មុន​ដែល​បាន​អះ​អាង​ថា​ទឹក​ផ្លែ​ទទឹម​អាច​បន្ថយ​ជម្ងឺ​បាន​នោះ​ហាក់​មាន​ភាព​ចំរោង​ចំរាស់​ខណៈដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​UCLAមិន​បាន​បញ្ជាក់​និយមន័យ​តាម​យន្ត​ការ​ជីវ​សាស្រ្ត​នៅ​ពី​ក្រោយ​ឥទ្ធិ​ពល​របស់​វា​។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ​ គណកម្មការ​ពា​ណិ​ជ្ជ​កម្ម​រដ្ឋា​ភិបាល​សហព័ន្ធ​អាមេរិក​បា​ន​កាត់​ទោស​លើ​ក្រុម​ហ៊ុន​ផលិត​ទឹក​ផ្លែទទឹម​ឈ្មោះ​Pom Wonderfulដែល​បាន​ផ្តល់​ទឹក​កែ​ឆ្នៃ​រួច​ឲ្យ​ទៅ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នាំ​ឲ្យ​មាន​ការ​អះ​អាង​ភ័ណ្ឌ​ច្រ​ឡំ​លើ​ផល​ប្រ​យោជ​ន៍​សុខ​ភាព​របស់​វា​។​តែ​បើ​តាម​អ្នក​​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះ​បាន​និយាយថា​ ពួក​គេ​បាន​គូ​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ធាតុ​ដ៏​មាន​ប្រ​យោជន៍​ដែល​អាច​ប្រ​ឆាំង​ទៅ​នឹង​ភាព​ជាប់​ស្អិត​ជា​មួយ​កោសិកា​និង​ការ​ហូ​រ​ច្រោះ​។

នៅក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នៃការ​រក​ឃើញ​នេះ​នៅ​ឯកិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​៥០​របស់​American Society of Cell Biologyវេជ្ជ​បណ្ឌិត​ម៉ានូ​អេលឡា​ ម៉ាទីន​្រ   ហ្គីន​បាន​និយាយថា​៖នេះ​ពិត​ជា​ការរំភើប​រីក​រាយ​បំផុត​ដ្បិត​ពួក​យើង​ក្នុង​ពេល​នេះ​អាចសំគាល់​បាន​នូវ​​ធាតុ​ពិត​ប្រាកដ​របស់​ទឹក​ផ្លែ​ទទឹម​ដែល​អាច​កែលំអរ​នូវ​មុខ​ងារ​របស់​វា​ព្រម​ទាំង​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ប្រ​សិទ្ថិភាព​ក្នុងការ​​ការ​ពារ​ប្រ​ឆាំង​នឹង​ជម្ងឺ​មហារីក​ ៕