ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ខណ្ឌ​ដូន​ពេញ​និង​សង្កាត់​ទាំង​១១​ធ្វើ​អនា​ម័យ​នៅ​ច្រាំងទន្លេ​មុខ​ផ្សារ​រាត្រី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា​ លោក​សុខ​ សម្បត្តិ​ ជំនួយ​ការ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ និង​ជា​អភិបាល​ខណ្ឌ​ដូន​ពេញ​ ដឹក​នាំ​ចៅ​សង្កាត់​ទាំង​១១ ​និង​មន្ត្រី​សាលា​ខណ្ឌ​ប្រមាណ​ជា​១​រយ​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចុះ​កា.ប់​ឆ្ការ​ព្រៃ​ត្រែង​នៅ​តាម​ច្រាំង​ទន្លេ​មុខ​ផ្សារ​រាត្រី​ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ ​ព្រម​ទាំង​បា.ញ់​ទឹក​លាង​សំអាត​​ច្រាំង​ទន្លេ​ដែល​

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា​ លោក​សុខ​ សម្បត្តិ​ ជំនួយ​ការ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ និង​ជា​អភិបាល​ខណ្ឌ​ដូន​ពេញ​ ដឹក​នាំ​ចៅ​សង្កាត់​ទាំង​១១ ​និង​មន្ត្រី​សាលា​ខណ្ឌ​ប្រមាណ​ជា​១​រយ​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចុះ​កាប់​ឆ្ការ​ព្រៃ​ត្រែង​នៅ​តាម​ច្រាំង​ទន្លេ​មុខ​ផ្សារ​រាត្រី​ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ ​ព្រម​ទាំង​បាញ់​ទឹក​លាង​សំអាត​​ច្រាំង​ទន្លេ​ដែល​ជន​អគតិ​បន្ទោ​​បង់​អនា​ធិបតេយ្យ ។

លោក​អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ជា​សា​លា​ខណ្ឌ​ដូន​ពេញ​បាន​ដាក់​កម្លាំង​ឃ្លាំ​​មើល​ជន​អគតិ​ដែល​បន្ទោ​​​​​​​​​​​​​​​​​​​បង់​អនាធិប​តេយ្យ​ដាក់​ព្រៃ​ត្រែង​ និង​ច្រាំង​ទន្លេ​មុខ​ផ្សារ​រាត្រី​ជា​ប្រចាំ​ក៏​ដោយ ​នៅ​តែ​មាន​ជន​មួយ​ចំនួន​តូច​លួច​បន្ទោ​បង់​ដដែល​ធ្វើ​ឱ្យ​ជះ​ក្លិន​ឆ្អេះ​ឆ្អាប​​ ប៉ះ​ពាល់​ដល់​​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ដែល​មក​កម្សាន្ត​តាម​មាត់​ទន្លេ​ ។​

មើល​ឃើញ​បែប​នេះ​ហើយ​ទើប​លោក​ដឹក​នាំ​កម្លាំង​​​​​​​​​​ចៅ​សង្កាត់​ទាំង​១១​ និង​មន្ត្រី​សា​លា​ខណ្ឌ​ទាំង​អស់​ឱ្យ​មក​កាប់​​ឆ្ការ​ព្រៃ​ត្រែង​ដុត​កម្ទេច​ចោល​ និង​បាញ់​ទឹក​លាង​សំអាត​ច្រាំង​ទន្លេ​រហូត​ដល់​មុខ​ព្រះ​បរម​​រាជ​វាំង ​ហើយ​កន្លង​មក​យើង​តែង​​តែ​ចុះ​ធ្វើ​​អនាម័យ​តាម​សួន​ច្បារ​ រមណីយ​ដ្ឋាន​​ជា​ប្រចាំ​ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ក្នុង​ការ​ទុក​ដាក់​សំរាមឱ្យ​បាន​ត្រឹម​ត្រូវ​​ ។​ ជា​មួយ​នេះ​ដែរ​ តាម​បណ្តា​សង្កាត់​ក៏​មាន​វិធាន​ការ​ចំពោះ​ប្រជា​ពលរដ្ឋ​ណា​ដែល​បោះ​ចោល​សំរាម​លើ​ផ្លូវ​សាធារណៈ ​និង​ធ្វើ​ការ​ផាក​ពិន័យ ។

លោក​សុខ សម្បត្តិ​ ជំនួយ​​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​ និង​ជា​អភិបាល​ខណ្ឌ​ដូន​ពេញ​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​កាប់​ឆ្ការ​ព្រៃ​ត្រែង ​នៅ​ចំណុច​ខាង​លើ ​និង​បាញ់​ទឹក​​លាង​​សំអាត​​ច្រាំង​ទន្លេ​ហើយ​នោះ ​លោក​នឹង​ដាក់​កម្លាំង​ឃ្លាំ​​មើល​ចំពោះ​ជន​ណា​ដែល​បន្ទោបង់​តាម​ច្រាំង​ទន្លេ​ បើ​ឃើញ​រត្រូវ​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​សាលា​ខណ្ឌ​ដើម្បី​ផាក​ពិន័យ​ និង​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍​ ព្រម​ទាំង​សារព័ត៌មាន​ជា​ការព្រ​មាន​ ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​​សំណូម​ពរ​ដល់​ប្រជាពល​រដ្ឋ​ដែល​មក​កម្សាន្ត​តាម​មាត់​ទន្លេ​ និង​រមណីយ​ដ្ឋាន​មេត្តា​ចូល​រួម​ថែ​រក្សា​បរិស្ថាន​ឱ្យ​បាន​ល្អ​ប្រសើរ​សម​និង​ពាក្យ​​ស្លោក«ទី​ក្រុង​ស្អាត​ រមណីយ​ដ្ឋាន​ស្អាត​ សេ​វា​ល្អ​» ​៕