ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះនិងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដីគឺជា​ការផ្ដល់​សិរី​សួស្ដី​ក្នុង​គ្រួសារ

13 ឆ្នាំ មុន

ក្នុង​មួយ​ថ្ងៃ​ៗ​បុរស​ជា​ប្ដី​តែងតែ​ខំ​បំពេញ ការងារ​អស់កម្លាំង​ចិត្ដ​និង​កម្លាំងកាយ​ក្រោម​កំ​ដៅ​ព្រះអាទិត្យ​បែកញើស​ ហូរ​រហាម​នៅ​ឯ​ចំការ ឬ​នៅ​ការិយាល័យ​រដ្ឋ​-​ឯកជន ដើម្បី យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ហេតុនេះ​ប្រពន្ធ នៅ​ឯ​ផ្ទះ​គួរ​ណាស់​គិត​អាណិតអាសូរ​ដល់​ប្ដី ត្រូវ​ចេះ​ចូលរួម​ខិតខំ​ធ្វើការ​នៅ​ក្នុងផ្ទះ ឬ បើ​ថា​ទៅ​ធ្វើការ​នៅ​ឯ​ការិយាល័យ​រដ្ឋ​-​ឯក ជន​ខាងក្រៅ​ក្ដី​ក៏​មិន​ត្រូវ​ភ្លេច​ភាព​ជា​មេផ្ទះ ដែរ គឺ​ត្រូវ​រៀបរយ និង​បំពេញ​ករណីយកិច្ច ចំពោះ​ប្ដី និង​គ្រួសារ​ឱ្យ​បាន​សមរម្យ ។ មុន នឹង​ចាយវាយ​អ្វីមួយ​ត្រូវ​គិតពិចារណា​ពិគ្រោះ​នឹង​ប្ដី​សិន​កុំ​ចាយ​តាម​ ចំណង់ ។

ក្នុង​មួយ​ថ្ងៃ​ៗ​បុរស​ជា​ប្ដី​តែងតែ​ខំ​បំពេញ ការងារ​អស់កម្លាំង​ចិត្ដ​និង​កម្លាំងកាយ​ក្រោម​កំ​ដៅ​ព្រះអាទិត្យ​បែកញើស​ហូរ​រហាម​នៅ​ឯ​ចំការ ឬ​នៅ​ការិយាល័យ​រដ្ឋ​-​ឯកជន ដើម្បី យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ហេតុនេះ​ប្រពន្ធ នៅ​ឯ​ផ្ទះ​គួរ​ណាស់​គិត​អាណិតអាសូរ​ដល់​ប្ដី ត្រូវ​ចេះ​ចូលរួម​ខិតខំ​ធ្វើការ​នៅ​ក្នុងផ្ទះ ឬ បើ​ថា​ទៅ​ធ្វើការ​នៅ​ឯ​ការិយាល័យ​រដ្ឋ​-​ឯក ជន​ខាងក្រៅ​ក្ដី​ក៏​មិន​ត្រូវ​ភ្លេច​ភាព​ជា​មេផ្ទះ ដែរ គឺ​ត្រូវ​រៀបរយ និង​បំពេញ​ករណីយកិច្ច ចំពោះ​ប្ដី និង​គ្រួសារ​ឱ្យ​បាន​សមរម្យ ។ មុន នឹង​ចាយវាយ​អ្វីមួយ​ត្រូវ​គិតពិចារណា​ពិគ្រោះ​នឹង​ប្ដី​សិន​កុំ​ចាយ​តាម​ចំណង់ ។

ស្ដ្រី​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ៗ​គិតតែ​ចាយវាយ​ខ្ជះ ខ្ជាយ បរិភោគ​ចំណីអាហារ​ណា​ឆ្ងាញ់​ៗ​តែ ម្នាក់ឯង ដោយ​គ្មាន​នឹកនា​ដល់​ប្ដី​ដែល​ខំ​រក ប្រាក់​នៅ​ខាងក្រៅ​សោះ ។ យើង​ជា​ស្ដ្រី​មិន ត្រូវ​ហ៊ឺហា​សប្បាយ​តែ​ម្នាក់ឯង ដោយ​គ្មាន យល់​ដឹង​ដល់​កម្លាំង​របស់​ប្ដី​នោះ​ទេ ចូរ​នាង​កុំ គិត​ថា អាង​តែ​ខ្លួន​ជា​ប្រពន្ធ​គេ ត្រូវ​តែ​ប្ដី​រក ប្រាក់​មក​ចិញ្ចឹម​ខ្លួន​ឱ្យ​សប្បាយ​នោះ បើ​ប្ដី ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ ខ្លួន​យើង​ជា ស្ដ្រី​ត្រូវ​ចេះ​បំពេញ​កិច្ចការ​នៅ​ក្នុងផ្ទះ​ឱ្យ​បាន​ស្អាត ចេះ​ជួយ​សន្សំ​ប្រាក់​ប្ដី កុំ​ខ្ជីខ្ជា ទើប​មាន សុភមង្គល និង​សេចក្ដី​ថ្លៃថ្នូរ ។ ទោះជា​ប្ដី រហេមរហាម​យ៉ាងណា ក៏​អ្នក​នាង​មិន​ត្រូវ ប្រមាថមើលងាយ​ប្ដី​ដែរ ហើយ​បើ​នាង​មិន រ​វីរ​វល់​គិតដល់​ប្ដី​នោះ មាន​ន័យ​ថា នាង​ចង់ សម្លាប់​ប្ដី លើស​ពី​នេះ​ទៀត អ្នកផង​គេ​នឹង សើច​ពេបជ្រាយ​នូវ​គំនិត​ដ៏​អាក្រក់​របស់​នាង ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ការ ប្រព្រឹត្ដ​បែប​នេះ​គេ​ហៅ​ថា ស្រី​ខាតលក្ខណ៍ ទីបំផុត​សុភមង្គល​មិន​អាច​កើត​មាន​ឡើយ​គឺ កើត​មាន​តែ​ការ​បែកបាក់​គ្នា​ប៉ុណ្ណោះ ។

បើ​អ្នក​នាង​មិន​បាន​ជួយ​រក​ផ្សំ​នូវ​អំពើ​ល្អ​ណាមួយ សូមអ្នក​នាង​កុំ​ធ្វើ​ឱ្យ​ប្ដី​រកាំរកូស​ផ្លូវ ចិត្ដ​ឱ្យ​សោះ បើ​នាង​ចេះ​ស្រឡាញ់​ប្ដី អាណិត ប្ដី គួរ​ណាស់​តែ​អ្នក​នាង​គិត​ពី​កម្លាំង​ប្ដី​ផង ចាយវាយ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​…​ចេះ​គោរព លើកកំពស់​កិត្ដិយស​ប្ដី ចេះ​ជួយ​ការងារ​ប្ដី មិន ត្រូវ​ស្ពឹក​ស្រពន់​ត្រូវ​តែ​រវាសរវៃ យល់​ដឹង​រាក់ ជ្រៅ​ក្នុង​សង្គម ទើប​ភាព​ចំរុងចំរើន សិរី​សួស្ដី កើតឡើង និង​មានមុខ​មាន​មាត់​ដល់​គ្រួសារ អ្នក​ជិតខាង​កោតសរសើរ​យក​គំរូ​តាម ។ បុរស​ណា​បាន​ជួប​ប្រទះ​ប្រពន្ធ​ដែល​គិតតែ ចាយវាយ​គ្មាន​គិត​កម្លាំង​ប្ដី មិន​លើកមុខ និង ជួយ​ប្ដី មុខជា​រង​ទុក្ខវេទនា​អស់​មួយ​ជីវិត ទោះបី​ប្ដី​ខំ​រក​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាងណា​ក៏​មិន​ឈ្នះ​នឹង​ប្រពន្ធ​ដែល​ចាយ​គ្មាន​ពិចារណា​នោះ ដែរ ហើយ​ថែម​ទាំង​មិន​មាន​កិត្ដិយស​ក្នុង សង្គម​ទៀត​ផង ។

ការ​លើកទឹកចិត្ដ​ដល់​ប្ដី​ម្យ៉ាងទៀត​គឺ​ពេល​ប្ដី​មក​ពី​ធ្វើការ​វិញ ត្រូវ​ចេះ​យកចិត្ដទុកដាក់ ជាមួយ​ប្ដី​ដូច​ជា​សួរ​ថា បង​ថ្ងៃនេះ​ហត់នឿយទេ? មាន​កិច្ចការ​អ្វី​ឱ្យ​ខ្ញុំ​ជួយ​ទេ? និយាយ បណ្ដើរ​ជួយ​ដោះ​អាវ​ឱ្យ​ប្ដី​បណ្ដើរ បន្ទាប់​មក យក​ទឹក​ឱ្យ​ប្ដី​ពិសា រៀបចំ​កន្លែង​ឱ្យ​ប្ដី​អង្គុយ ឱ្យ​ស្រួលបួល ហាម​កូន​កុំឱ្យ​ស្រែកយំ ឬ​ស្រែក ឡូឡា ព្រោះ​ប្ដី​ដែល​ទើប​មក​ពី​ធ្វើការ​ហត់ នឿយ​មាន​អារម្មណ៍​ស្មុគស្មាញ​ណាស់ មិន​ចង់ ឮ​សំឡេង​រំខាន​ទេ ។ រៀប​បាយ​ឱ្យ​ប្ដី​នៅ ជជែក​ជាមួយ​ប្ដី​កុំ​ដើរទៅ​ណា​ឱ្យ​សោះ​… ការ នៅ​ក្បែរ​ប្ដី និង​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុងផ្ទះ គឺ ជា​ការ​លើក​កម្លាំងចិត្ដ​ដល់​ប្ដី​ធ្វើ​ឱ្យ​ប្ដី​ជ្រះថ្លា ក្នុង​អារម្មណ៍​ខិតខំ​ធ្វើការ​ដើម្បី​គ្រួ​សារបាន​ល្អ​ប្រសើរ​កាន់តែ​ខ្លាំង ៕