ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​អ៊ី​ន​ជួយ​ប​ន្ថយ​អាកា​រៈ​ខុសឆ្គង​នៅ​ក្នុង​ការងារ

13 ឆ្នាំ មុន

អ្នក​ដែល​ធ្វើការ​ក្នុងអំឡុងពេល​មិនប្រក្រតី ឬ​ធ្វើការ​នៅ​ពេល​កណ្ដាល​យប់​រមែងមាន​បញ្ហា​ងងុយដេក​ដែល​ធ្វើ​ឱ្យ​ មានការរអាក់រអួល​ក្នុង​ការងារ​ក្រៅពី​នេះ​ក៏​ធ្វើ​ឱ្យ​ខូចប្រសិទ្ធភាព​ក្នុង ​ការងារ​ផង​ដែរ ។ លទ្ធផល​ដែល​បង្ហាញ​កាន់តែ​ច្បាស់ គឺមនុស្ស​ទាំងនេះ​អាច​ងងុយដេក​ក្នុង​អំឡុងពេលធ្វើការ​ងារ​ហើយ​អាច​នឹង​ជួប​ គ្រោះថ្នាក់​បាន ជា​ពិសេស​អ្នកបើកបរ​រថយន្ដ ឬ​ក្រុមគ្រូពេទ្យ ។

អ្នក​ដែល​ធ្វើការ​ក្នុងអំឡុងពេល​មិនប្រក្រតី ឬ​ធ្វើការ​នៅ​ពេល​កណ្ដាល​យប់​រមែងមាន​បញ្ហា​ងងុយដេក​ដែល​ធ្វើ​ឱ្យ​មានការរអាក់រអួល​ក្នុង​ការងារ​ក្រៅពី​នេះ​ក៏​ធ្វើ​ឱ្យ​ខូចប្រសិទ្ធភាព​ក្នុង​ការងារ​ផង​ដែរ ។ លទ្ធផល​ដែល​បង្ហាញ​កាន់តែ​ច្បាស់ គឺមនុស្ស​ទាំងនេះ​អាច​ងងុយដេក​ក្នុង​អំឡុងពេលធ្វើការ​ងារ​ហើយ​អាច​នឹង​ជួប​គ្រោះថ្នាក់​បាន ជា​ពិសេស​អ្នកបើកបរ​រថយន្ដ ឬ​ក្រុមគ្រូពេទ្យ ។

ធាតុ​ពិត​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា កាហ្វេ​អ៊ី​ន​អាច​ជួយកាត់​បន្ថយ​ការ​កើត​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ពីបុគ្គលិក​ការងារ​ដែល​មាន​អាកា​រៈ​ងងុយដេក រួម​ទាំង​ជួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការងារទៀត​ផង ។ កាហ្វេ​អ៊ី​ន គឺជា​ធាតុ​ផ្សំ​នៅ​ក្នុង​កាហ្វេ ដែល​ជា​ភេសជ្ជៈ​ផ្ដល់​នូវ​កំលាំង​ថាមពល​។  ក្នុង​ការ​ស្រាវជ្រាវ​បាន​សាកល្បង​លើ​ការវាស់​ស្ទង់​ប្រសិទ្ធភាព​ធ្វើ​ការងារ​ដោយ​ប្រគល់ឱ្យ​ក្រុម​អ្នក​ស្ម័គ្រចិត្ដ​មាន​អាយុ​ជា​មធ្យម​ពី២០-៣០​ឆ្នាំ ធ្វើ​កិច្ច​ការងារ​មួយ​ចំនួន​ដូចជា​បើកបរ​រថយន្ដ​ជាដើម ។

លទ្ធផល​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា កាហ្វេ​អ៊ី​ន​ជួយ​កាត់បន្ថយ​កំហុសឆ្គង​របស់​អ្នក​ស្ម័គ្រ​ចិត្ដបានច្រើន ។ ក្រៅពី​នេះ កាហ្វេ​អ៊ី​ន​ថែម​ទាំង​ជួយកែប្រែ​ប្រសិទ្ធភាព​ក្នុង​ការ​សាកល្បង​ជា​ច្រើន​យ៉ាង រួម​ទាំង​សាកល្បង​ការ​ចង​ចាំការ​ស្វែង យល់ការ​បង្កើត​គោល​គំនិត និង​ការ​រិះរកហេតុផល ៕