ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លើក​ដំបូង​នារី​ម្នាក់​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ស្លូ​វ៉ា​គី

13 ឆ្នាំ មុន

ប្រធានាធិបតី​ស្លូ​វ៉ា​គី លោក​អ៊ី​វ៉ា​ន​ហ្គា ស្ប៉ា​រ៉ូ​វី​ក កាលពី​ថ្ងៃ​ទី​៨ កក្កដា បាន​តែងតាំងលោកស្រី​អ៊ី​វេ​តា រ៉ា​ឌី​កូ​វ៉ា ជា​នាយក​រដ្ឋមន្ដ្រីបន្ទាប់​ពី​ជ័យ​ជំនះ​របស់​ក្រុមចំរុះ​ស្ដាំ​និយម​ ក្នុងការ​បោះ​ឆ្នោត​សភា កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មកនេះ ។ លោកស្រី​រ៉ា​ឌី​កូ​វ៉ា ជានា​រី​ដំបូង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ស្លូ​វ៉ា​គី បាន​ធ្វើ​សច្ចាប្រណិធានចូល​កាន់​តំណែង​ដោយ​លោកស្រី​សច្ចា​គោរពរដ្ឋធម្មនុញ និង​ច្បាប់​ទាំងឡាយ បន្ទាប់​មកលោកស្រី​បាន​ចាប់ដៃ​ប្រធានាធិបតី​ក្នុងឱកាស​នៃ​ពិធី​មួយ ។

ប្រធានាធិបតី​ស្លូ​វ៉ា​គី លោក​អ៊ី​វ៉ា​ន​ហ្គា ស្ប៉ា​រ៉ូ​វី​ក កាលពី​ថ្ងៃ​ទី​៨ កក្កដា បាន​តែងតាំងលោកស្រី​អ៊ី​វេ​តា រ៉ា​ឌី​កូ​វ៉ា ជា​នាយក​រដ្ឋមន្ដ្រីបន្ទាប់​ពី​ជ័យ​ជំនះ​របស់​ក្រុមចំរុះ​ស្ដាំ​និយម​ក្នុងការ​បោះ​ឆ្នោត​សភា កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មកនេះ ។ លោកស្រី​រ៉ា​ឌី​កូ​វ៉ា ជានា​រី​ដំបូង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ស្លូ​វ៉ា​គី បាន​ធ្វើ​សច្ចាប្រណិធានចូល​កាន់​តំណែង​ដោយ​លោកស្រី​សច្ចា​គោរពរដ្ឋធម្មនុញ និង​ច្បាប់​ទាំងឡាយ បន្ទាប់​មកលោកស្រី​បាន​ចាប់ដៃ​ប្រធានាធិបតី​ក្នុងឱកាស​នៃ​ពិធី​មួយ ។ លោកស្រី​រ៉ា​ឌី កូ​វ៉ា ដឹកនាំ​ក្រុមចំរុះ​មួយមាន​៤​គណបក្ស ដែល​ដណ្ដើម​បាន​កៅអី​៧៩ កៅអី​ក្នុង​សភា​ស្លូ​វ៉ា​គី ដែល​មាន​១៥០កៅអី ។ មុន​ការ​តែងតាំង​នាយក​រដ្ឋមន្ដ្រី​ថ្មីនាយក​រដ្ឋមន្ដ្រី​ចប់​អាណត្ដិ លោក​រ៉ូ​ប៊ែ​ត ហ្វី​កូ បាន​ប្រកាស​ពី​ការ​លាលែង​របស់​រដ្ឋាភិបាលឆ្វេងនិយម​របស់​លោក ៕